Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​ជែង​រថយន្ត​រេ​ចង្កូត​ទៅបុក​ឃឿន​ពុះ​ចែក​ទ្រូងផ្លូវ ស្លាប់​ភ្លាមៗ​

spot_img

​កណ្ដាល​ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត បើក​ស្រប​ទិស​គ្នា មិន​ប្រយ័ត្ន បាន​រេ​ចង្កូត​ទៅបុក​ឃឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យ​ស្លាប់​ក្នុងថ្លុក​ឈាម​យ៉ាង​អណោច​អ​ធ័ម កាលពី​វេលា​ម៉ោង​៦​និង​១៦​នាទី​ព្រឹក ថ្ងៃទី​១៧ ខែ​មិថុនា​ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ស្ថិតក្នុង​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។​

​មន្ត្រី​នគរបាល​ចរាច​រណ៍​ស្រុក​ពញាឮ បានឲ្យថឹងថា ជនរងគ្រោះ​ឈ្មោះ ចាន់ ពិសី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ប្រស្នា​យ ឃុំ​ស្វាយជ្រុំ ស្រុក រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1G-6014 ។​

​ប្រភព​ដដែល​បន្តថា បុរស​រូប​នោះ បាន​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ជិះ​មកដល់​កន្លែង​កើតហេតុ ជនរងគ្រោះ​បាន​បន្ថែម​ល្បឿន វ៉ា​ជែង​រថយន្ត បើក​នៅខាងមុខ ដោយ​មិន​ប្រយ័ត្ន​បាន​ជ្រុល ទៅបុក​ឃឿន​សួនផ្កា​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាលឲ្យ​ដួល​បោកក្បាល​ស្លាប់ នៅ​កន្លែងកើតហេតុ ៕ ​ដោយ​៖​កូឡាប​

spot_img
×