Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សព​ដាយ​ណូ​ស័រ ដែល​ទ្រង់ទ្រាយ​ដើម​យ៉ាង​ល្អ ទម្ងន់​ជាង ១​តោន ត្រូវ​គេ​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ក្នុង​ប្រទេស​កាណាដា​

spot_img

​សាកសព​ដាយ​ណូ​ស័យ​ដែល​មាន​ការរក្សា​បាន​ទ្រង់ទ្រាយ​ដើ​មយ៉ាង​ល្អ​បំផុត (Dinosaur mummy) ត្រូវបាន​គេ​ដាក់តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ (The Royal Tyrrell Museum of Palaeontology) ក្នុង​ប្រទេស​កាណាដា​។​

​សាកសព​សត្វ​ដាយ​ណូ​ស័រនោះ​មាន​ទម្ងន់ ១.១៣៣​គីឡូក្រាម និង​មាន​ប្រវែង​ជិត ៥​ម៉ែត្រ​កន្លះ​។ បើ​នៅ​រស់​វិញ សត្វ​នេះ​អាច​មាន​ទម្ងន់​ប្រហែល ១.៣៦​គីឡូក្រាម​។ អ្នកវិទ្យាសាស្ត្រ​មិន​ហៅ​វា​ថា​ជា​ហ្វុ​ស៊ីល​ (Fossil) នោះទេ ដោយសារតែ​សព​របស់​វា​នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​ល្អ​បំផុត ដែល​មើល​ទៅ​ដូច​ជា​វា​​ទើប​តែ​ងាប់​បាន ២ ទៅ​៣​សប្តាហ៍​អញ្ជឹង​។​

​សត្វ​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ ២០១១ នោ​ពេលក​ម្មករ​អណ្តូងរ៉ែ​បានឃើញ​វា​ដោយ​ចៃដន្យ​​ពេល​ពួកគេ​កំពុង​ធ្វើការ​។ ចាប់តាំងពី​ពេលនោះ​មក អ្នកស្រាវជ្រាវ បាន​ចំណាយពេល ៦​ឆ្នាំ និង​ប្រហែល ៧.០០០​ម៉ោង ដើម្បី​ធ្វើ​តេស្ត​លើ​វត្ថុតាង ដើម្បី​ប្រមូល និង​ផ្គំ​បំណែក​សព​របស់​វា ដើម្បី​​ដាក់តាំង​បង្ហាញ​។​

​សត្វ​យក្ស​ប្រភេទ​នេះ មាន​វត្តមាន​នៅ​លើ​ផែនដី​យើង​កាលពី ១០០​លាន​ឆ្នាំមុន​ម្លេះ​។ វា​គឺជា​ពពួក​​ពូជ​សត្វ​ថ្មី ដែល​គេ​ដាក់ឈ្មោះថា Nodosaur៕ សុភ័ក្ត្រ

   

spot_img
×