Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុណ្យ​ឆ្លង​ព្រះវិហារ​និង​សមទ្ធិ​ផល​នានា​នៅ​វត្ត​ស្វាយ​ជ្រំ​ លោក​ជំទាវ​ម៉ែន​សំអន​អំពាវនាវ​ពលរដ្ឋ​ឲ្យទៅ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា​គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ស្រុក​ស្វាយជ្រំ​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​អោយ​បាន​គ្រប់​គ្នា​គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រក្សា​បាន​ស្ថេរភាព​នយោបាយ សុខសន្តិភាព​និង​ការអភិវឌ្ឍ​ឥតឈប់ឈរ​។​ការ​ថ្លែង​អំពាវនាវ​បែបនេះ​ធ្វើឡើង​នៅក្នុង​ពិធីបុណ្យ​ឆ្លង​ព្រះវិហារ​និង​សមិទ្ធិផល​នានា​វត្ត​ស្វាយជ្រំ​ដែល​ចំណាយ​ថវិការ​ជួសជុល​និង​សាងសង់​បន្ថែម​អស់​ជាង​១០​មុឺន​ដុល្លា​ព្រមទាំង​កាត់​ខ្សែ​បូរណ៍​សម្ពោធ​បណ្ណាល័យ​សាលាបឋមសិក្សា​ហ៊ុនសែន​ស្វាយជ្រំ​ស្ថិតក្នុង​ភូមិ​បឹង​វែង​ឃុំ​ស្វាយជ្រំ​ស្រុក​ស្វាយជ្រំ​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ឆ្នាំ​២០១៨​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី ទាំងមូល​ផង​ដែរ​។

​លោកជំទាវ​ក៏បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ បាន​ដឹកនាំ​ប្រទេស​ឲ្យមាន​ការ​អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ទាំង​អាណាចក្រ និង​ពុទ្ធចក្រ ។ តួយ៉ាង​ដូចជា​ពេលនេះ​ដែល​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់គ្នា ចូលរួម​ធ្វើ​បុណ្យ​ធ្វើ​ទាន​តាម​ប្រពៃណី​សាសនា​ក្រោម​ម្លប់​នៃ​សុខសន្តិភាព​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​សំណូមពរ ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ថែរក្សា​ស្ថេរភាព​នយោបាយ ថែ​ក្សាការពារ​នូវ​សមិទ្ធិផល​ដែល​បាន​ពីកា រ​ខិតខំ​របស់​រាជរដ្ឋភិបាល ។ លោកជំទាវ​ក៏បាន​លើកឡើង​ផងដែរ នូវ​កត្តា​ចំបង​ធំៗ​ទាំង​៤​គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែល​ជា​កត្តា​ដ៏​សំខាន់បំផុត ដែល​ត្រូវបាន រាជរដ្ឋាភិបាល​បាយ​ក​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុងន័យ​ជួយ​សម្រួល ដល់​ការអភិវឌ្ឍន៍​មូលដ្ឋាន​តែម្ដង​។​

​លោកជំទាវ​ម៉ែន​សំអន​បាន​បន្តទៀតថា ក្នុងនាម​ជា សមាជិក សមាជិកា របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​គ្រប់បែបយ៉ាង និង​ពង្រឹង​នូវ​សមត្ថភាព​របស់ សមាជិកប្ស និង​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​នឹង​ប្រព្រឹត្ត​មកដល់​ក្នុង ពេលខាងមុខ និង​ត្រូវ​ចូលរួម​ក្នុង​ការបោះឆ្នោត​ឲ្យបាន​គ្រប់​គ្នា​នៅ​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ និង​គាំទ្រ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី ៦ និង​អាណត្តិ​បន្តបន្ទាប់​ទៀត​។​នៅក្នុង​ពិធី​នេះ​លោក​ជំទាវ​ម៉ែន​សំអន​បាន​នាំនូវ​អំណោយ​ដល់​យាយជី​តាជី​លោកគ្រូ​អ្នកគ្រូ សិក្សានុសិស្ស ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ​ប្រគេន​បច្ច័យ​ដល់​វត្ត​ស្វាយជ្រំ​ផងដែរ​៕ ​វ៉ៃកូ​

    

spot_img
×