Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែន​ឡាន ឬ… ឡាន​សែន! (មានវីដេអូ)

spot_img

បុរសម្នាក់នៅទីក្រុងយ៉ាងចូខេត្តជៀងស៊ូប្រទេសចិន ប៉ុន្មានថ្ងៃនេះបានធ្វើពិធី “សែន” រថយន្តដែលគាត់ទើបនឹងទិញបាន តម្លៃ ៥០០.០០០យាន់ (77.000USD) ។ តាមប្រជាជនដែលរស់នៅក្នុងតំបន់នោះឲ្យដឹងថា គេឃើញបុរស២នាក់ រៀបចំ​ម្ហូប​អាហារ​នៅ​លើ​រថយន្ត ព្រមទាំងដុតធូបធំៗពីរដើម ហាក់ដូចជាពួកគេរៀបចំពិធីថ្លែងអំណរគុណ​ដល់​ទេវតា​ដែល​បាន​ជួយ​ឲ្យ​ពួក​គេ​ទិញ​រថយន្ត​ថ្មីនេះ ។

ប៉ុន្តែពិធីសែនប្រព្រឹត្តទៅមិនបានជាយូរប៉ុន្មានផង កម្ទេចភ្លើងបានខ្ទាតទៅលើរថយន្ត ហើយក៏ឆាបឆេះសន្ធោសន្ធៅតែម្តង ។

ភ្នាក់ងារពន្លត់អគ្គិភ័យបានមានវត្តមាននៅកន្លែងកើតហេតុ ហើយត្រូវចំណាយពេលវេលាអស់ជាង ១០នាទី ទើបពន្លត់បាន ។

តាម FCMP រថយន្ត BMW ដែលត្រូវឆាបឆេះនេះ ទើបត្រូវបានបុរសនោះទិញ ២-៣ថ្ងៃមុនប៉ុណ្ណោះ ហើយមិនទាំងមានស្លាកលេខផង ៕ ចន្ទ្រា

spot_img
×