Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​ប្លុក​ឆេន​សេរី ដើម្បី​អាច​រក​ប្រាក់ចំណូល​

spot_img

ភ្នំពេញៈ កូន​ខ្មែរ​ពីរ​នាក់​បងប្អូន​បង្កើត ដែល​កើត​នៅ​ក្នុង​ជំរុំ​ជនភៀសខ្លួន ឈ្មោះ ខាវ​អ៊ី​ដាង ស្ថិតនៅ​តាម​ព្រំដែន កម្ពុជា​-​ថៃ ហើយ​បាន​ទៅ​រស់នៅ​ប្រទេស​ហូ​ឡង់ បាន​សហការ​គ្នា បង្កើត​បណ្តាញ​សង្គម​ថ្មី​មួយ ឈ្មោះថា សេរី www.serey.io ក្នុង​គោលបំណង​ក្លាយជា​វេទិកា ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ដំបូង​មុនគេ​បង្អស់ ដែល​អាច​បង្ហាញ​ការច្នៃប្រឌិត របស់​ពួកគេ ដោយ​សេរី និង​ចំណុច​ពិសេស​មួយទៀត គឺ​អាច​រក​ប្រាក់ចំណូល ពី សេរី បាន​យ៉ាង​ងាយ​ថែមទៀត​ផង​។​

​គោលដៅ​របស់​សេរី គឺ​ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​នៃ​ប្លុក​ឆេន ដែល​ទាក់ទង​ទៅ​នឹង​រាល់​សកម្មភាព​នៅ​កម្ពុជា​។ ដើម្បី​លើកទឹកចិត្ត​ដល់​ការរៀនសូត្រ ការចែករំលែក​នូវ​គំនិត និង​ដើម្បិ​ការ​ពិភាក្សា​ប្រកបដោយ​ក្រមសីលធម៌ ។ ដើម្បី​បង្កើន​ការយល់ដឹង ដល់​ប្រជាជន​ពី​ប្លុក​ឆេន តាមរយ​ប្រព័ន្ធ​បណ្តាញ ផ្សព្វផ្សាយ​សង្គម​សេរី​។ ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ចំពោះ​ការឈប់​ផ្ទុក​ទិន្នន័យ​នៅ​កន្លែង​តែ​មួយ​។ ដើម្បី​បង្កើត​ទីផ្សារ​មួយ​ដែល​ជា​កន្លែង​គ្រប់គ្នា អាច​ធ្វើ​ការទិញ​លក់​នូវ​កាក់​សេរី​។​

លោក ឆាយ លីន​លីម ស្ថាបនិក គេហទំព័រ សេរី បាន​ថ្លែងថា គេហទំព័រ សេរី គឺជា​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ថ្មី ដែល​ផ្តោត​សំខាន់ លើ​ទីផ្សារ​កម្ពុជា​។ ស្រប​ជាមួយ​និង​ការអភិវឌ្ឍន៍​ស​រដ្ឋកិច្ច ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លងមក​នេះ ប្រទេស​កម្ពុជា​កំពុងតែ​ស្វែងរក អនាគត​ដ៏​ត្រចះត្រចង់ បន្តាប់​ពី​ការអភិវឌ្ឍ​ន៍​របស់​ខ្លួន ក៏​មាន​ការអនុម័ត នូវ​បច្ចេកវិទ្យា​ថ្មី​ផង​ដែរ​។​

លោក​បន្តថា បច្ចេកវិទ្យា​ថ្មី​មួយ​នេះ គឺ​មានឈ្មោះ​ថា ប្លុក​ឆេន ដែល​ត្រូវបាន​យកមក​ប្រើប្រាស់ ដោយ​ក្រុម​សេរី​សំរាប់​ប្រព័ន្ធ​បណ្តាញ ផ្សព្វផ្សាយ​សង្គម​របស់​ពួកគេ ដែល​ជា​កន្លែង​សំរាប់​អ្នកបង្កើត មានតិការ​ដូចជា អ្នកនិពន្ធ អ្នកចម្រៀង និង​អ្នក​ផលិត​ភាពយន្ត ត្រូវបាន​ទទួល​រង្វាន់ សម្រាប់​បោះពុម្ពផ្សាយ​មាតិការ​របស់​ពួកគេ​។ សេរី បាន​ដាក់​អោយ​ដំណើរការ​ប្រើប្រាស់​តាំងពី​ខែ​មីនា ឆ្នាំ​២០១៨ ហើយក៏​មាន​អ្នកប្រើប្រាស់​ជាច្រើន​មក​ហើយ ដែល​បាន ចូលរួម​សរសេរ​នូវ​មាតិការ ដែល​មាន​ចាប់ពី​រឿង​ខ្លី កីឡា វិធី​ថែរក្សា​សម្ភស្ស​ផ្ទាល់ខ្លួន​តាម​បែប​ធម្មជាតិ ការកំសាន្ត វប្បធម៌ ការកំសាន្ត និង​ប្រវត្តិសាស្ត្រ រួម​ទាំង​ការលក់​ផលិតផល​ផ្សេងៗ​។​

ស្ថាបនិក​រូប​នេះ​បន្ថែម​ថា ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​ពេល​និយម​ដូចជា Facebook និង Twitter បាន​រក​ប្រាក់ចំណូល​រាប់​ពាន់​លាន​ដុល្លារ ដល់​ម្ចាស់​ភាគហ៊ុន របស់​ពួកគេ ដោយ​ការត្រួតពិនិត្យ រាល់​មាតិការ​របស់​អ្នកប្រើប្រាស់ និង​លក់​វា​ទៅ​អ្នក​ផ្សាយពាណិជ្ជកម្ម​។

មូលធន​ទីផ្សារ​របស់ Facebook មាន​ចំនួន​ប្រហែល ១៩០​ពាន់​លាន​ដុល្លារ ចំណែក Twitter មាន​ចំនួន​ប្រមាណ ៤១​ពាន់​លាន​ដុល្លារ​។ នេះ​បង្ហាញ​អោយឃើញថា មាតិកា​ពិតជា​មាន​តម្លៃ ប៉ុន្តែ​ចំពោះ www.serey.io វិញ បាន​ធ្វើ​ការផ្លាស់ប្តូរ​ពី​ការផ្ទេរ​នូវ​ភាគលាភ ទៅអោយ ភាគ​ទុនិក តូចៗ ទៅ​ប្រគល់អោយ​អ្នកប្រើប្រាស់​ដែល​បាន​ចូលរួម​បង្កើត មាតិកា នៅក្នុង សេរី នេះ​វិញ តាមរយៈ​ការផ្តល់​រង្វាន់ ជា​កាក់ សេរី សំរាប់​មាតិកា របស់​ពួកគេ​។ នេះ​ជា​លំហូរ​នៃ​ការ​អោយ​តម្លៃ​ទៅ​អ្នក​ដែល​បាន​បង្កើត ភាព​ច្នៃប្រឌិត​។ កាក់ សេរី អាច​ចាត់ទុកថា​ជា​តំណាង នៃ​ភាព​ជា​ម្ចាស់ និង​សិទ្ធ​ចូលរួម​ក្នុង​វេទិកាសេរី​នេះ​។​

លោក ឆាយ លីន​លីម បន្តទៀតថា ចំពោះ​ដំណើរការ​ចុះឈ្មោះ គឺ​មាន​ភាពងាយស្រួល ហើយ​អ្វី​ដែល​ត្រូវការ​នោះ អាស័យដ្ឋាន អ៊ី​ម៉ែ​ល​។ សូម​ចូលទៅ​ទស្សនា www.serey.io ចុច​លើ​ពាក្យ Sign Up ជ្រើសរើស​ឈ្មោះ គណនី​សំ​រាប់ខ្លួន​អ្នក​។ បន្ទាប់មក សេរី ផ្ញើ​អ៊ី​ម៉ែ​ល តំណរ​ភ្ជាប់​ទៅ​អ្នក បន្ទាប់មកទៀត សូម​ចុច លើ​តំណរ​ភ្ជាប់​ដើម្បី​បញ្ជាក់ថា អ៊ី​ម៉ែ​ល ជា​របស់​លោក​អ្នក​។ រង់ចាំ​ការយល់ព្រម​បង្កើត​គណនី​ពី សេរី​។ ខណៈ​ពេល​អ្នក​បាន​ទទួល​អ៊ី​ម៉ែ​ល យល់ព្រម​ហើយ អ្នក​ក៏​បាន​ទទួល​តំណរ​ភ្ជាប់​មួយ​ផ្សេង​ទៀត​ផង​ដែរ ដើម្បី​ចូល​ទៅ​កាន់​គណនី សេរី របស់​អ្នក​។ ចុច​លើ តំណរ​ភ្ជាប់​ដើម្បី​បង្កើត​គណនី​របស់​អ្នក​។ ទទួលយក​លក្ខខ័ណ្ឌ​នៃ​សេវាកម្ម​របស់ សេរី​។ សេរី ផ្តល់​អោយ​អ្នក​នូវ​ពាក្យ​សម្ងាត់ ដែល​បាន​បង្កើត ដោយ​ស្វ័យប្រវត្តិ​។ ធ្វើការ​រក្សា​ទុក​ពាក្យ​សម្ងាត់ ដោយ​ការបោះពុម្ព ឬ​រក្សាទុក​វា​ក្នុង USB Flash ចម្លង និង​បិទ​ភ្ជាប់ វា​ទៅ​កន្លែង​ណាមួយ​ដែល​អ្នក​បាន​កំណត់ ជ្រើសរើស​ថា​វា​មាន​សុវត្ថិភាព​។ ជា​ចុងក្រោយ អបអរសាទរ អ្នក ពេលនេះ​ជា​សមាជិក នៃ​សហគមន៍ សេរី​។​

​នៅពេល​ដែល​សួរថា ហេតុអ្វី​បានជា​សេរី​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ប្លុក​ឆេន​? ត្រូវបាន​លោក​បញ្ជាក់ថា ប្លុក​ឆេន​គឺជា​កន្លែង​ផ្ទុក​ទិន្នន័យ ហើយ​ត្រូវបាន​ចម្លង និង​ចែក​ចែក​នៅលើ​បណ្តាញ​កុំព្យូទ័រ ក៏​ធំ​ទូលាយ​។ គុណសម្បត្តិ​សំខាន់ៗ​ដូចជា សុវត្ថិភាព គឺ​រាល់​អន្តរ​កម្ម (​ការ​បង្ហោះ ការបញ្ចេញមតិ ការបោះ​ឆ្នោត​គាំទ្រ ការផ្ទេរ​) ជាមួយនឹង​សេរី​ប្លុក​ឆេន​ត្រូវ​តែ​ត្រូវបាន​ផ្ទៀងផ្ទាត់ និង​អនុម័ត​លើ​បណ្តាញ វា​មាន​សុវត្ថិភាព​អាច​ទប់ទល់​នឹង​ពួក ហេ​ក​ឃ័រ​។ តម្លាភាព គឺ​មនុស្ស​គ្រប់រូប​អាច​ចូលទៅ​មើល​ប្លុក​ឆេន ដើម្បី​មើល​ពី​ចរន្ត​ត្រាច់ចរ​របស់​កាក់​សេរី និង​ធ្វើ​ការតាមដាន​រាល់​អន្តរ​កម្ម​។ ការទប់ស្កាត់​នឹង​ការ​ក្លែងបន្លំ គឺ​រាល់រ​ង្វាន់ និង​អន្តរ​កម្ម​ទាំងអស់ អាច​ត្រូវបាន​រកឃើញ​ពី​ប្រភព​ដើម​របស់​វា​។ ប្រជាធិបតេយ្យ គឺ​មាតិកា​ត្រូវបាន​ទទួល​រង្វាន់​អាស្រ័យ​លើ​ចំនួន​នៃ​ការទទួល​បាន​ការបោះឆ្នោត​គាំទ្រ​៕​ ​ដោយ ៖ កូឡាប​

spot_img
×