Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ច្រក​ទ្វារ​ចូល​ឋាន​នរក ៥ ដ៏​ល្បីល្បាញ​បំផុត​លើ​ពិភពលោក​

spot_img

​តាំង​ពី​បុរម​បុរាណ​មក គេ​ជឿ​ថា លើ​ភព​ផែនដី​យើង​មាន​ច្រក​ត​ភ្ជាប់​ជាមួយ​ឋាននរក ហើយ​នោះ​គឺជា​កន្លែង​ដែល​ព្រលឹង​របស់​មនុស្ស​អាក្រក់​ត្រូវតែ​ចូលទៅ​ដើម្បី “​សងបំណុល​”​។​

​ច្រក​ល្អាង Actun Tunichil Muknal

Hades, Naraka, Guinee, Xibanba គឺជា​ឈ្មោះ​នៃ​ឋាននរក​របស់​ខឿនវប្បធម៌​មនុស្សលោក ។ ថ្វី​ត្បិត​សម្រាប់​សាសនា​នីមួយៗ ពេល​ខ្លះ​គេ​ពណ៌នា​អំពី​ទិដ្ឋភាព​មិន​ដូចគ្នា​ឡើយ ប៉ុន្តែ​ជំនួប​ស្ថិតនៅ​ត្រង់​ចំណុច​ថា វា​ជា​ទីឋាន​សម្រាប់​មនុស្ស​អា​ក្រក់ មនុស្ស​សាង​បាបកម្ម ត្រូវតែ​ទៅ​កាន់​ទីនោះ ដើម្បី​រង​ទណ្ឌកម្ម សងបំណុល​ដែល​គេ​ជំពាក់ ។

​ច្រក​ទៅកាន់​ឋាននរក​ទាំង ៥ នោះ​រួមមាន ៖

១.​ល្អាង Cape Matapan នៅ​ក្រិច

​ល្អាង​ដែលមាន​ប្រព័ន្ធ​ខ្វាត់ខ្វែង​នៅ​ចុង​ជ្រោយ​កោះ Mani នេះ គឺជា​កន្លែង​ដែល​ពី​យូរយារ​ណាស់​មកហើយ ត្រូវបាន​ជនជាតិ​ក្រិច​ចាត់ទុកថា គឺជា​ច្រក​ចូល​ទៅ​កាន់​ឋាន​នរក ។ ពួកគេ​មាន​រឿងនិទាន​បញ្ជាក់​ពី​បញ្ហា​នេះ ។​

​គួរកត់សម្គាល់​ថា នៅ​ជ្រោយ​កោះ Mani មាន​ច្រកចូល​ជាច្រើន ។​

​ជនជាតិ​ក្រិច ជឿ​ថា​ទី​នេះ​ជា​ច្រក​ទៅកាន់​ឋាននរក ។​

២.​ភ្នំភ្លើង Hekla នៅ Iceland

​ច្រកទ្វារ​ឋាននរក​នេះ​គឺ​ភ្នំភ្លើង Hekla នៅ​តំបន់​ភ្នំ​ភាគខាងត្បូង Iceland ។ នៅ​ទីនោះ​អ្នកនឹង​ឃើញ​រណ្តៅ មាន​កម្អែរ​ភ្នំភ្លើង​កំពុងឆេះមិន​ដែ​ល​រលត់​តាំងពី​យូរយា​រ​ណាស់​មកហើយ ។ រណ្តៅ​នេះឯង​ផ្សារភ្ជាប់​ជាមួយនឹង​សាសនា​គ្រិស្ត ។​

​តាម​ការកត់ត្រា​ទុក នោះ​មាត់​ភ្នំ​ភ្លើង​ដែល​ត្រូវបាន​ចាត់ទុក​ជា​ទ្វារ​ឋាន​នរក បាន​ផ្ទុះរ​បើក​លើក​ដំបូង​នៅ​ឆ្នាំ 1104 ហើយ​កម្អែល​របស់​វា​បាន​គ្របដណ្តប់​លើ​វិជ្ជមា​ត្រជិត​៤០​គីឡូម៉ែត្រ ប្រែក្លាយ​តំបន់​ទាំងមូល​ទៅជា​លំហ​ដ៏​ខ្មៅ​ងងឹត ហើយ​គេ​សន្មត​ថា នោះ​ជា​ឋាន​នរក ។ រឿងរ៉ាវ​នេះ​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​គម្ពីរ​សាសនា​គ្រិស្ត ។​

​ភ្នំភ្លើង Hekla នៅ​តំបន់​ភ្នំ​ប៉ែក​ខាងត្បូង Izeland អ្នកនឹង​ឃើញ​រណ្តៅ​ដ៏​ធំ​មួយ​ដែល​កំពុង​មាន​អណ្តាតភ្លើង​កំពុង​ឆាបឆេះ ហើយ​តាម​គ្រិស្តសាសនា​វា​គឺជា​ច្រកចូល​ទៅកាន់​ឋាននរក ។​

៣.​ល្អាង​ភ្នំ Actun Tunichil Muknai

​មាន​ទីតាំង​ស្ថិតនៅ​ទីក្រុង Belize ។ ជនជាតិ Maya ជឿ​ថា​ជា​ច្រក​ទៅកាន់​ឋាន​នរក (Xiballa) តាម​គម្ពីរ​របស់​ជន​ជាតិ Maya បុព្វកាល គេ​បាន​ពណ៌នា​ថា នៅទីនេះ មាន​ទន្លេ​ឈាម សត្វ​ខ្យាដំរី និង​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​ត្រូវបាន​ត្រួតត្រា​ដោយ​អស់លោក​មច្ចុរាជ ។​

​ជនជាតិ Maya បុរាណ​ជឿថា ល្អាង​នេះ​ជា​ផ្លូវ​ឆ្ពោះទៅ​កាន់​ឋាននរក ។​

៤.​ល្អាង Sibyl នៅ​អ៊ីតាលី​

​ល្អាង​នេះ​ត្រូវបាន​ពណ៌នា​តាមរយៈ​កំណាព្យ​បុរាណ​របស់​អ្នកនិពន្ធ Virgil ឈ្មោះ “The Aeneid” ដែល​មាន​តាំងពី ២០០០​ឆ្នាំមុន​ម្លេះ ហើយ​មាន​ច្រកចូល​ទៅ​ក្រោម​ដី​ចំនួន ១០០​ឯណោះ ។ អ្នក​កវី​ដែល​បាន​សរសេរ​រឿង​នេះ​ទុក​តាមរយៈ​កំណាព្យ​របស់​ខ្លួន​គឺ​មាន​តាំង​ពី​សតវត្សរ៍​ទី​១ នៃ​គ្រិស្តសករាជ​មក​ម្លេះ ។​

​បច្ចុប្បន្ន​ទីនេះ​ត្រូវបាន​ដាក់​បញ្ចូល​ជា​តំបន់​អភិរក្ស​បុរាណ​វិទ្យា Cumae ។​

​ល្អាង Sibyl នៅ​អ៊ីតាលី​

៥.​ភ្នំ Osore នៅ​ជប៉ុន​

​ភ្នំ (Osorezan) ត្រូវបាន​ចាត់ទុក​ជា​កំពូលភ្នំ​មួយ​ក្នុងចំណោម​កំពូលភ្នំ​ស័ក្តិ​សិទ្ធ​បំផុត ៣ របស់​ជប៉ុន ។ វា​ត្រូវ​បាន​រកឃើញ​ដោយ​តាបស​ពុទ្ធសាសនា​ម្នាក់ កាលពី​ជាង ១០០០​ឆ្នាំមុន ។​

​ឈ្មោះ Osorezan មានន័យ​ថា “​ភ្នំ​តក់ស្លុត​” ដោយសារ​ទិដ្ឋភាព និង​លក្ខណៈពិសេស​របស់​វា ។ នៅ​តំបន់​នេះ​មាន​សកម្មភាព​ផ្ទុះ​ភ្នំភ្លើង​ជារឿយៗ និង​មាន​កម្រិត​ស្ពាន់ធ័រ​ខ្ពស់​ក្នុង​បរិយាកាស ក្នុង​រឿងនិទាន​បន្សល់ទុក​នោះ ភ្នំ​នេះ​គឺជា​ច្រក​ចូលទៅ​ឋាននរក​ដោយហេតុថា លក្ខណៈ​របស់​វា​ប្រហាក់ប្រហែល​នឹង​ការពណ៌នា​អំពី​ឋាននរក​ក្នុង​គម្ពីរ​ពុទ្ធសាសនា នៅ Osorezan មាន​កំពូលភ្នំ ៨ ព័ទ្ធជុំវិញ ហើយ​មាន​ទន្លេ​មួយ​ឈ្មោះថា Sanzu No Kawa ហើយ​នេះ​ជា​ទន្លេ​ដែល​ជនជាតិ​ជប៉ុន​ជឿថា ព្រលឹង​របស់​អ្នកស្លាប់​ទាំងអស់​ត្រូវ​តែ​ឆ្លងកាត់​ផ្លូវ​នេះ​ដើម្បី​ឆ្លង​ទៅ​ទេ ៕ ចន្ទ្រា​

spot_img
×