Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​មូស​ធំ​ជាង​គេ​លើ​ពិភពលោក នៅ​ប្រទេស​ចិន​

spot_img

​មូស​ដែលមាន​ទំហំ​ធំ​ជាង​បាតដៃ ត្រូវបាន​គេ​រកឃើញ​នៅ​ភ្នំ Qingcheng (​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន​) ។​

​ពេល​ពន្លាត​ស្លាប និង​ជើង​វាឲ្យ​ត្រង់វា​ពិត​ជា​ធំ​ជាង​បាតដៃ​មនុស្ស​ទៅទៀត ។​

​អ្នកវិទ្យាសាស្ត្រ​ខាង​សត្វល្អិត Zhao Li បាន​ប្រទះឃើញ​សត្វ​មួយ​ដែល​ពី​ក្បាល​ដល់​កន្ទុយ​របស់​វា​មាន​ប្រវែង ៥ cm ខណៈពេលដែល​លោក​កំពុង​ចុះ​សិក្សា​នៅ​តំបន់ Qingcheng ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ។​

​សត្វ​នេះ​ត្រូវបាន​លោក​ពិនិត្យ​និង​សន្និដ្ឋានថា ជា​សត្វ​មូស ។ ប្រវែង​ពី​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​ប្រវែង ១១ Cm វែង​ជាង​មូស​ធម្មតា​ដល់​ទៅ ១០​ដង នេះ​ជា​មូស​ធំ​បំផុត​ដែល​ក្រុម​អ្នកជំនាញការ​ខាង​សត្វល្អិត​ធ្លាប់​បានឃើញ ។ លោកតា​កា​វិវឌ្ឍន៍​ចម្លែក​ប្លែក​យ៉ាងនេះ​អាច​បណ្តាលមកពី​បរិស្ថានរ​ស់រប​ស់វា​មាន​ការប្រែប្រួល ។​

​ពេលនេះ​លោក Zhao Li បាន​សម្ងួត​វាយក​មក​ដាក់​តាំង​នៅ​សារមន្ទីរ​នា​ទីក្រុង​ចេង​ឌូ ៕ លី​សា​

spot_img
×