Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាគ​ពិតប្រាកដ​ដែល​គេ​ឃើញ​លើក​ចុង​ក្រោយ​នៅ​ប្រទេស​ចិន មាន​គ្រោងឆ្អឹង​ប្រវែង​ដល់​ទៅ ១០​ម៉ែត្រ

spot_img

៨៣ ឆ្នាំមុន នៅ​ខេត្ត Liaoning មាន​កើត​នូវ​ព្រឹត្តិការណ៍​សត្វ​នាគ​ធ្លាក់ចុះ​មក​លើ​ដី ពលរដ្ឋ​ចិន​ដែល​រស់នៅ​ក្នុង​សម័យ​នោះ​បាន​តំណាល​ប្រាប់​តកូនតចៅ​ថា នេះ​ជា​លើក​ចុងក្រោយ​បង្អស់​ហើយ ដែល​សត្វ​នាគ​ពិតៗ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ចិន រូប​គ្រោងឆ្អឹង​ដែល​ត្រូវបាន​ចាត់ទុក​ថា ជា​របស់​សត្វ​នាគ​ធ្លាក់​នៅ Liaoning ប្រទេស​ចិន ។​

​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​កត់​ទុក​ថា ៖ នៅ​ដើម​ខែ​កក្កដា ឆ្នាំ​១៩៣៤ នៅ Tianjin ទីក្រុង Yingkou ខេត្ត Liaoning ពេល​ដែល​ពលរដ្ឋ​កំពុង​ធ្វើស្រែ ស្រាប់តែ​ឃើញ​សត្វ​មួយ​ដ៏​ធំ នៅ​មាត់​មាន​ពុកមាត់​វែងៗ ភ្នែក​ធំ​ប៉ុន​ភ្នែក​ក្របី ហើយ​នៅ​លើ​ក្បាល​មាន​ដុះ​ស្នែង​ពីរ ដែល​បែកខ្នែង​ជា ៣ ។ ខ្លួន​របស់​វា​មាន​បណ្តោយ​ជាង ១០​ម៉ែត្រ ហើយ​ស្រកី​ធំៗ​ពណ៌​ខៀវស្រងាត់​ស្រោប​ខ្លួន​វា​ទាំងមូល វា​រមូល​ខ្លួន​ដេក​នៅលើ​ដី ហើយ​គេ​ឃើញ​នៅ​ពីក្រោម​ខ្លួន​វា​មាន​ជើង ៤ ជើង​នីមួយៗ​មាន​ម្រាម ៤ ។ ប្រជាជន​នៅក្នុង​តំបន់​នោះ ដែល​បាន​ឃើញ​ផ្ទាល់​បាន​តំណាល​ប្រាប់​កូនចៅ​ថា នោះ​គឺជា​សត្វ​នាគ ហើយ​គឺជា​នាគរ​ស់​មួយ​ក្បាល ។ សត្វ​នា​គនេះ​ពិតជា​មាន​អានុភាព ប៉ុន្តែ​ភ្នែក​វា​ហាក់ដូចជា​ស្ទើ​បើក​ស្ទើ​បិទ ។ គេ​ពុំ​បាន​យល់​ពី​មូលហេតុ​អ្វី​ដែល​វា​ធ្លាក់ចុះ​មក​លើ​វាលស្រែ​ឡើយ ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នៅ​កន្លែង​នោះ​ភ្លៀង​ធ្លាក់​ជាប់​រហូត ។ មនុស្ស​ម្នាក​ក៏​ចាប់ផ្តើម​ផ្អើល​ឈូឆរ​មក​មើល​សត្វ​នា​គនេះ ពួកគេ​នាំគ្នា​យក​របស់រ​បរម​ក​បិទបាំង​ឲ្យ​សត្វនាគ ពួកគេ​យក​ទឹក​មក​ស្រោចស្រព​ឲ្យ​វា​ព្រោះ​ខ្លាច​វា​ងាប់ ។ ព្រះសង្ឃ​នៅ​វត្ត​ក្បែរៗ​នោះ​ក៏​មក​សូត្រធម៌​ប៉ង​សង្គ្រោះ​វា ។ ប៉ុន្មាន​ថ្ងៃ​មក ស្រាប់តែ​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ ហើយ​អូស​បន្លាយ ក្រោយ​ពេល​ភ្លៀង​រាំង​សត្វ​នាគ​ក៏​បាត់ស្រមោល​ដែរ ។​

២០​ថ្ងៃ​ក្រោយមក វា​បាន​បង្ហាញ​វត្តមាន​នៅ​វាល​ត្រែង​ក្បែរ​ច្រក​ទ្វារ​ចេញ​ទៅ​សមុទ្រ ប្រមាណ ១០​គីឡូម៉ែត្រ ពី​ទី​នេះ ។ ប៉ុន្តែ​វា​បាន​ស្លាប់បាត់​ទៅ​ហើយ ប៉ុន្តែ​ពី​ថ្ងៃ​នោះ​មក​នៅ​តំបន់​នេះ​មាន​ភ្លៀង​ខ្លាំង និង​អូសបន្លាយ​ដល់​ទៅ ៤០​ថ្ងៃ តំបន់​នោះ​ត្រូវ​លិចលង់​ទាំងស្រុង ។ ហេតុ​នេះ​ពុំ​មាន​អ្នកណា​ទៅ​ពិនិត្យ​មើល​ឃើញ​ខ្មោចសត្វ​នាគ​នោះបានទេ ។ ក្រោយពេល​ទឹក​ស្រ​ក គេ​ក៏​បាន​ទៅ​កាន់​ទីនោះ ហើយ​ក៏​ឃើញ​តែ​គ្រោងឆ្អឹង​របស់​វា​បន្សល់ទុក ។ គ្រោងឆ្អឹង​នេះ​មាន​បណ្តោយ​ប្រមាណ ១០​ម៉ែត្រ នៅ​ក្បាល​មាន​ស្នែង​ប្រវែង​ជាង ១​ម៉ែត្រ ហើយ​ឆ្អឹងខ្នង​រាប់​ទៅ​មាន ២៩​កង់ ។ មួយ​រយៈពេល​ក្រោយមក​រាជការ​ប្រចាំ​តំបន់​នោះ​បាន​ឲ្យមក​បាច​ថ្នាំ ហើយ​ក៏​យក​គ្រោងឆ្អឹង​ទៅ​បាត់ទៅ ។​

​កាសែត​ជំនាន់​នោះ​ក៏​បាន​ថតរូប និង​សរសេរ​រឿងនេះ ៕ ចន្ទ្រា​

spot_img
×