Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Paul Pogba ខ្សែបម្រើ​ក្លឹប Manchester United ថាខ្លួន​រង​ការរិះគន់​ច្រើនជាង​កីឡាករ​ទាំងអស់​ក្នុង​ពិភពលោក​

spot_img

ខ្សែ​ក្លឹប Manchester United ផូ​ល ប៉ុក​បា (Paul Pogba) បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​កិច្ចប្រឹងប្រែង​ជួយ​ឲ្យ​កីឡាករ​Antoine Griezmann រកបាន​គ្រាប់​បាល់​បើកឆាក​ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​ទាំង​ចម្រូងចម្រាស​។​

​ប៉ុន្តែ Paul Pogba ជួប​នូវ​រដូវ​កាល​ដ៏​តឹងតែង​នៅ​ពហុកីឡាដ្ឋាន Old Trafford ដែល​ធ្វើ​ឲ្យ​ខ្លួន​រង​ការរិះគន់​ពី​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​ធ្វើ​ឲ្យ​អនាគត​ជាមួយ​ក្លឹប​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។ ប៉ុក​បា ត្រូវ​ក្រុម​អ្នកគាំទ្រ​ចំអក​ដាក់ អំឡុងពេល​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​អ៊ីតាលី​។​


​ ​Paul Pogba បាន​និយាយថា “​ខ្ញុំ​បានក្លាយ​ពី​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ផ្ទេរ​ខ្ពស់បំផុត​ក្នុង​ពិភពលោក ទៅជា​កីឡាករ​ដែល​រង​ការរិះគន់​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ ការរិះគន់​តែងតែ​កើតមាន ហើយ​វា​បែប​នេះឯង​ក្នុង​វិស័យ​បាល់ទាត់​”​។​

Paul Pogba បាន​បន្តថា “​ខ្ញុំ​មក​ទីនេះ ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​សប្បាយចិត្ត ហើយ​នេះ​គឺជា​ចម្លើយ​តែមួយគត់​ដែល​ខ្ញុំ​អាច​ផ្តល់ជូន​អ្នក​ដែល​រិះគន់​ចំពោះ​ខ្ញុំ​ឬ​គិតថា ខ្ញុំ​ជា​កីឡាករ​បែបនេះ៕

សូយន


spot_img
×