Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ស្ថិរភាព គួរ​មាន​ផែនការ​ដោះស្រាយ​ឲ្យអស់​នុវ​បញ្ហា​កំពុង​កកស្ទះ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការវិនិយោគ ជួញដូរ ។ មនោសញ្ចេតនា គួរ​កម្តៅ​មនោសញ្ចេតនា​ដោយ​ការជូន​កាដូ​ឲ្យ​គូស្នេហ៍​ដោយ​ពុំ​ឲ្យដឹង​មុន ។

​ឆ្នាំ​ឆ្លូវ ៖ ការងារ ៖ ល្អប្រសើរ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​ងាយស្រួល ។ លុយកាក់ គួរ​ពេញចិត្ត​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន កុំ​លោភលន់​ហួស ។ មនោសញ្ចេតនា ងាយ​កើត​ការឈ្លោះប្រកែក​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​អាច​ដោះស្រាយ​រាល់​ឧបសគ្គ​មុនៗ​នេះ ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​ខ្ចីបុល​ប្រាក់កាស ដើម្បី​បញ្ចៀស​កើត​រឿង​ប្រទាញប្រទង់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការស្វែងរក​គូ​អនាគត ។​

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត សម្រេចបាន​លទ្ធផល​ល្អៗ​ច្រើន អាច​និយាយថា ជា​ថ្ងៃ​ដ៏​នក្ខត្តឫក្ស ។ លុយកាក់ ល្អប្រសើរ​មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ប៉ុន្តែ​ក៏​គួរ​សន្សំសំចៃ មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា​គួរ​បំពេញ​នូវ​ការខូចខាត​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​ត្រូវ​រង​ទទួល​ក្នុង​អំឡុង​ពេល​មុន​នេះ ។​

​ឆ្នាំ​រោង ៖ ការងារ មិនបាន​ល្អ មិន​ត្រូវ​រឿង​ឯកជន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិនគួរ​ចូលរួម​រាល់​សកម្មភាព​វិនិយោគ ។ មនោសញ្ចេតនា ធ្លាក់ចុះ កុំ​យក​រឿង​ពី​ក្រៅ​មក​ធ្វើឲ្យ​ប៉ះពាល់​មនោសញ្ចេតនា​អ្នក​ទាំង​២ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន ដែល​ជា​ប្រយោជន៍​សម្រាប់​អ្នក​ឈានឡើង​ខ្ពស់​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព​គួរ​សន្សំសំចៃ​ក្នុង​ការចំណាយ ។ មនោសញ្ចេតនា គួរ​ទិញ​កាដូ​ជូន​មនុស្ស​ដែល​អ្នក​ឡាញ់ ទោះ​តូចតាច​ក៏​នឹង​ធ្វើឲ្យ​ចំណង​ស្នេហ៍កា​ន់តែ​មាន​ភាព​ផ្អែម​ល្ហែម ។​

​ឆ្នាំ​មមី ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន គួរ​អត់ធ្មត់ នឹងនរ​ដោះស្រាយ​រាល់​ស្ថានការណ៍​ចំពោះមុខ ។ លុយកាក់ ប្រយ័ត្ន​មាន​អ្នក​ចង់​បោកប្រាស់​ទ្រព្យសម្បត្តិ​អ្នក ។ មនោសញ្ចេតនា កក់ក្តៅ សុខដុមរមនា ។​

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ប្រយ័ត្នប្រយែង​បញ្ចៀស​កុំឲ្យ​កើត​មាន​កំហុស​ក្នុងថ្ងៃនេះ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការស្វែងរក​លាភ​ចូល​ផ្ទះ ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ រីកចម្រើន ថ្ងៃ​ជា​ថ្ងៃ​សំណាង​ល្អ​ដែល​រាល់​សម្ពាធ​ការងារ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ កើត​មាន​រឿង​ប្រទាញប្រទង់​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការស្វែងរក​គូ​អនាគត ។​

​ឆ្នាំ​រកា ៖ ការងារ កើត​មាន​បញ្ហា​ច្រើន ខុស​ពី​គម្រោងការ ។ កាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា​កាន់តែ​កក់ក្តៅ , រឹងមាំ ។​

​ឆ្នាំចរ ៖ ការងារ ទោះបី​មាន​ភាពរលូន​ល្អ តែ​ក៏​មិន​ត្រូវធ្វើ​ដោយ​អន្ទះសា ប្រញាប់ប្រញាល់ ។ លុយកាក់ គួរ​ពិចារណា​ឲ្យ​ម៉ត់ច​ត់ មុន​ពេល​សម្រេច​ចូលរួម​វិនិយោគ​។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍ ទើប​មនោសញ្ចេតនា​មិន​រង្គោះរង្គើ ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​ប្រឹងប្រែង​ជាង​មុន ទើប​សង្ឃឹម​សម្រេចបាន​ទិន្នផល​ខ្ពស់ ។ លុយកាក់ កំហិត​ការទិញ​របស់ ត្រូវ​សន្សំសំចៃ​លុយកាក់ ។ មនោសញ្ចេតនា មានរឿង​សប្បាយ​ច្រើន ក្នុងថ្ងៃនេះ ។​

spot_img
×