Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដារ​និង​អភិវឌ្ឍន៍​ប្រឡាយ​ស្ទឹងមានជ័យ យក​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ មក​ទីតាំង​ថ្មី​បណ្តោះអាសន្ន

spot_img

​ភ្នំពេញ​៖ ប្រឡាយ​ស្ទឹងមានជ័យ ដោយមាន​ការរំលោភ​ពី​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៥០០​គ្រួសារ មកពី​តំបន់​ផ្សេងៗ មក​តាំងទី​លំនៅ​លើ​ខ្នង​ប្រឡាយ ជា​យូរ​ឆ្នាំ​មកហើយ​នោះ នឹងត្រូវ​រុះរើ​ចេញ​តាម​ដំណាក់កាល ទៅ​ទីតាំង​ថ្មី​បណ្តោះអាសន្ន ដើម្បី​អភិវឌ្ឍ​ប្រឡាយ​ស្ទឹងមានជ័យ ជា​ផ្លូវទឹក​ដ៏​សំខាន់ សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ជាមួយនឹង​ដី​មួយ​ឡូត៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខ្នង​ប្រឡាយ​ស្ទឹងមានជ័យ នៅក្បែរ​ប្រឡាយ​នេះ​។

​ក្នុង​កិច្ចប្រជុំ​ការអនុវត្ត​គម្រោង​ស្ដារ និង​អភិវឌ្ឍន៍​ប្រឡាយ​ស្ទឹងមានជ័យ​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានកំណត់​យក​ថ្ងៃទី​១១​វិច្ឆិកា​នេះ ដាក់​គ្រឿងចក្រ​ចូលក្នុង​តំបន់​នោះ ដើម្បី​ធ្វើការ​ឈូសឆាយ ធ្វើ​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​រុះរើ​ចេញ ក្នុងដំណាក់កាល​ទី​១ មាន​ចំនួន​១៥៣​គ្រួសារ រួម​ជាមួយនឹង​បណ្ដាញ​ទឹកស្អាត អគ្គិសនី បង្គន់​អនាម័យ សម្រាប់​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​។ លោក​អភិបាល បាន​ឯកភាព​ទៅតាម​គម្រោង​ផែនការ​អនុវត្ត ក្នុងការ​ស្ដារ និង​អភិវឌ្ឍន៍​ប្រឡាយ​ស្ទឹងមានជ័យ ។​

​បើតាម​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកកាសែត​ក្រោយ​កិច្ចប្រជុំ​ថា ការងារ​ដូចដែល​បានដឹង​នាពេល​កន្លងមកហើយ​នោះ​ថា​មាន​បងប្អូន​កំពុងតែ​រស់​នៅលើ​ខ្នង​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ប្រមាណ​ជាង​៥០០​គ្រួសារ​ដែល​ក្នុងនោះ​សាលា​រាជធានី​ភ្នំពេញ ធ្លាប់​បានធ្វើ​វេទិកាសាធារណៈ​ដើម្បី​ពន្យល់​និង​ជជែក​ពិភាក្សាគ្នា​ពី​ការងារ រៀបចំ​ប្រឡាយ​និង​គិតគូរ​អំពី​បញ្ហា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើងវិញ​។ លោក​ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ បាន​គិតគូរ​ចំពោះ​បងប្អូន​ក្នុងការ​រស់នៅ​លើ​ទីតាំង​ដ៏​សមរម្យ​មួយ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រឡាយ​ស្ទឹងមានជ័យ​នេះ ឲ្យ​មាន​សោភ័ណ​ភាពល្អ និង​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ។ បានន័យថា អាជ្ញាធរ​នឹង​រៀបចំ​បែងចែក​ដីឡូត៍ និង​ចាប់ឆ្នោត​យក​ប្លង់ដី និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​នេះ ឲ្យ​មានកម្ម​សិទ្ធិ​ស្របច្បាប់ រស់នៅ​ក្បែរ​ប្រឡាយ​ស្ទឹងមានជ័យ ដែលជា​ការកសាង​លំនៅឋាន​ថ្មី​។

​លោក​បាន​បញ្ជាក់ថា ជាមួយ​កិច្ចការងារ​នេះ សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​ដាក់​គ្រឿងចក្រ ដើម្បី​ចូល​ឈូសឆាយ​រៀបចំ​ទីតាំង​ស្នាក់នៅ​ជា​បណ្តោះអាសន្ន ដែលជា​ការដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងនោះ​ការរុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ចេញពី​ទីតាំង​ចាស់ មក​ទីតាំង​ថ្មី​ជា​បណ្តោះអាសន្ន​ចំនួន​៤​ដំណាក់កាល​។ ដោយ​ក្នុង​មួយ​ដំណាក់កាលៗ គឺ​ត្រូវ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ ស្នាក់នៅ​បណ្តោះអាសន្ន ដែល​ចាប់ពី​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ​ទៅ នៅក្រោម​ស្ពាន​ស្ទឹងមានជ័យ​។ ក្នុង​ដំណាក់​ទី​១ ដែលមាន​ជាង​១០០​គ្រួសារ​នេះ នឹងត្រូវ​រៀបចំ​ពុះ​ឡូត៍​ដី ដោយ​សាងសង់​រោង​មាន​ប្រក់​ស័ង្កសី មាន​ជញ្ជាំង មាន​របង មាន​ទ្វា​សម្រាប់​ចាក់សោ​ត្រឹមត្រូវ ក្នុង​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ដែល​អាច​ការពារ និង​ថែរក្សា​ទ្រព្យសម្បត្តិ ជូន​ពួកគាត់ ឲ្យ​បានល្អ​ប្រសើរ​ថែម​ទៀតផង ជាពិសេស​ទីតាំង​បណ្តោះអាសន្ន មាន​ផ្តល់ជូន​នូវ​ទឹក ភ្លើងអគ្គិសនី និង​បង្គន់​អនាម័យ ដោយ​ឥតគិតថ្លៃ រហូតដល់​ទីតាំង​ថ្មី ដែល​រៀបចំ​ជា​ឡូត៍ មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​រួចរាល់ ហើយ​អញ្ជើញ​ពួកគាត់ ទៅ​រស់នៅ ក្រោយ​ពេលដែល​ចាប់ឆ្នោត​រួច​។ បន្ទាប់ពី​ដំណាក់កាល​ទី​១ បានធ្វើ​ឡើង​បាន​រួចរាល់​ហើយ​នោះ ចំណែក​ដំណាក់​បន្តបន្ទាប់​គឺ​ទី​២ ទី​៣ និង​ទី​៤ ត្រូវបានធ្វើ​ដូចគ្នា រហូតដល់​ចប់​គម្រោង​។​

​លោក បាន​បន្តថា ទោះបីជា​ការផ្លាស់ប្តូ​រក​ន្លែ​ង​ស្នាក់នៅ មក​ទីតាំង​បណ្តោះអាសន្ន ក៏​តម្រូវ​ឲ្យ​មានការ​ចាប់ឆ្នោត យក​ទីកន្លែង​ស្នាក់នៅ ដើម្បី​ឲ្យ​មាន​តម្លាភាព ភាពស្មើគ្នា គឺ​មានន័យថា ការធ្វើ​របស់​អាជ្ញាធរ​រាជធានី ធ្វើ​ឲ្យ​មាន​ភាពស្មើគ្នា​។​

​លោកអ្នក​នាំពាក្យ បាន​បញ្ជាក់ថា នៅលើ​ទីតាំង​បណ្តោះអាសន្ន នឹងត្រូវ​បង្កើត​ឲ្យ​មាន​ទីបញ្ជាការ​ស្រាល​មួយ ក្រោម​ការដឹកនាំ​ពី​អាជ្ញាធរ​ខណ្ឌមានជ័យ មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ដូចជា មន្ទីរ​សុខាភិបាល មន្ទីរ​រៀបចំ​ដែនដី ដើម្បី​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ ក្នុងន័យ​រង់ចាំ ឬក៏​សម្របសម្រួល ការពារ​ជូន​ដល់​បងប្អូន ដែល​មក​ស្នាក់នៅ​បណ្តោះអាសន្ន​នេះ ឲ្យ​មាន​សុវត្ថិភាព ជាពិសេស​រង់ចាំ​ដោះស្រាយ ក្នុងករណី​មាន​ជំងឺ​តម្កាត់​ផ្សេងៗ នោះ​គឺ​ទីបញ្ជាការ​ស្រាល អាច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ។ ចំណែក​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវ​បានដាក់​រថយន្ត​សង្គ្រោះបន្ទាន់ និង​គ្រូពេទ្យ​ប្រចាំការ ២៤​ម៉ោង ។

“​ខណៈពេលដែល​រដូវវស្សា​ឆ្នាំនេះ បានបញ្ចប់​ទៅហើយ ដូច្នេះ​ក្រុមការងារ ជាពិសេស​មន្ទីរ​សាធារណការ និង​មន្ទីរ​រៀបចំ​ដែនដី ត្រូវតែ​ព​ន្លឿ​ន​ការងារ​នេះ ក្នុងឱកាស​នេះ​ឲ្យ​បានល្អ និង​ទាន់ពេលវេលា ជូន​បងប្អូន ដែល​រង​ផលប៉ះពាល់ ពី​ការអភិវឌ្ឍ​ប្រឡាយ​ស្ទឹងមានជ័យ​នេះ ដូច្នេះ​ការងារ​ត្រូវតែ​ធ្វើ​ឲ្យ​លឿន​មែនទែន និង​ស្រូត​បញ្ចប់ ឲ្យ​បាន​មុន​រដូវវស្សា​ឆ្នាំក្រោយ​” ។ នេះ​បើតាម​លោក​អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ជា​ចុងក្រោយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×