Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​សម្រេច​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ ២៥៩ ​គ្រួសារ​ នៅ​បុរី​ឧទ្យាន​តា​ង៉ូវ​ និងបាន​អំពាវនាវ​ប្រជាពលរដ្ឋ​អោយ​ទៅ​បង់ពន្ធ​ប្រថាប់​កុំឲ្យ​លើស​ថ្ងៃទី​៣១ ធ្នូ ២០១៨

spot_img

​ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង បាន​អញ្ជើញ​ចុះ​មក​អំ​ណេះ​​សំ​ណា​ល​និង​ប្រគល់​ប័ណ្ណកម្ម​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​បុរី​ឧទ្យាន​តា​ង៉ូវ​ចំនួន​ ២៥៩ ​គ្រួសារ ក្រោយ​ពី​ពួក​គាត់​រស់នៅ​មិន​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ជាង​៧​ឆ្នាំ​កន្លងមកនេះ​។​

ពិធី​នេះ​ធ្វើ​នា​រសៀល​ថ្ងៃទី​១៨ មិថុនា​នេះ នៅក្នុង​បុរី​ឧទ្យាន​តា​ង៉ូវ ស្ថិតក្នុង​ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​រាជធានី មន្ទីរ​ពាក់ព័ន្ធ និង​លោក​ចេង មុន្នី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ រួម​និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​រយ​នាក់​ផងដែរ​។​

លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់​និង​រុ​យោដី​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​នាពេល​នេះ​មាន​ចំនួន​២៥៩​គ្រួសារ​ឬ ខ្នង​ផ្ទះ ដោយ​ប្រជាពលរដ្ឋ​ត្រូវ​បង់​ត្រឹមតែ​៨​ម៉ឺន​រៀល​ប៉ុណ្ណោះ ទទួលបាន​ប័ណ្ណ ពេល​បងប្អូន​បាន​ប័ណ្ណ​នេះ​ហើយ បងប្អូន​អាច​យក​ទៅ​ផ្ទេ​រក​ម្ម​សិទ្អិ​តែ​ម្តង ហើយ​តម្លៃ​នៃ​ការផ្ទេរ​នេះ​ត្រឹមតែ​៦០​ម៉ឺន​រៀល តែ​កុំ​អោយ​គេ​រត់​ការ​អោយ​។​

លោក​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នេះ មាន​ផលប្រយោជន៍​២​យ៉ាង​ពោលគឺ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​ផល​ប្រយោជន៍​ច្រើន ហើយ​រដ្ឋ​ក៏​បាន​ទទួល​ផលប្រយោជន៍​ផងដែរ ពោល​គឺ​ប្រជាពលរដ្ឋ​មាន​លំនឹង​ពិតប្រាកដ​ដោយ​មាន​ផ្ទះ​នៅ​ស្របច្បាប់ អាច​យកទៅ​ដាក់​ធនាគា​រ​យក​លុយ​មក​ប្រើប្រាស់​បាន ។​ចំណែក​រដ្ឋ​វិញ​បាន​ទទួល​ប្រាក់​ពី​ការបង់ពន្ធ​អចលនទ្រព្យ​នេះ​ផងដែរ ។​

លោក​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើង​ទៀត​ថា កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិន​បាន​ផ្ទេរ​កម្មសិទ្ធិ​ស្របតាម​ច្បាប់​ទេ គឺ​ផ្ទេរ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយទៀត​ដោយ​មិន​បាន​បង់​ព័ន្ធ​ប្រថាប់ត្រា​ ​ដោយ​មាន​បងប្អូន​ខ្លះ​ផ្ទេរ​បន្ត​គ្នា​ពីមួយ​ទៅ​មួយ​ទៀត​រហូត​ដល់​៤​ទៅ​៥​នាក់​បន្ត​គ្នា ហើយ​បើ​តាម​ច្បាប់​គឺ​បងប្អូន​ត្រូវ​ទៅ​បង់​ព័ន្ធ​ប្រថាប់ត្រា​នេះ​តាម​ចំនួន​ដង​នេះ​។ ប៉ុន្តែ​ដោយ​មើលឃើញ​ពី​ការ​លំបាក​នេះ ទើប​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានសម្រេច សម្រួល​អោយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មក​បង់​ត្រឹម​តែ​ម្តង​លើកចុងក្រោយ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​លោក​ឃួង ស្រេង​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​ការលើកលែង​នេះ​មាន​សុពលភាព​ត្រឹមតែ​ថ្ងៃទី​៣១ ធ្នូ ២០១៨​ប៉ុណ្ណោះ បើ​ហួស​ពី​ពេល​នេះ​ទៅ គឺ​រដ្ឋាភិបាល​នឹង​អនុវត្ត​ដ​ដែរ ដោយ​មិនមាន​ការលើកលែង​ទៀត​ទេ ដូច្នេះ​លោក​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ ប្រ​ញ៉ាប់​ទៅ​បង់​ព័ន្ធ​ប្រថាប់ត្រា​នេះ​អោយបាន​លឿន​ទៅ​តាម​ការកំណត់​នៃ​ការលើកលែង​នេះ​៕ ដោយ ៖ កូឡាប

    

spot_img
×