Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ានិត ៖ ប្រទេសជាតិ​មាន​សុខសន្តិភាព ទើប​យើង​មាន​ឱកាស​សម្រាប់​កសាង​ប្រទេស ដែល​យើង​ត្រូវតែ​រួម​គ្នា​រក្សា​អោយបាន​

spot_img

​ខេត្ត​កំពង់ចាម ​៖ ប្រទេសជាតិ​របស់​យើង​មាន​សុខសន្តិភាព ទើប​យើង​មាន​ឱកាស​សម្រាប់​កសាង​ប្រទេស ជាតិ​អោយមាន​ការអភិវឌ្ឍ​រីកចំរើន ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ រួមគ្នា​ថែរក្សា​សុខសន្តិភាព​នេះ អោយបាន​ស្ថិត​ថេរ​ដើម្បីអោយ​កូនចៅ​យើង​ជំនាន់​ក្រោយ ទទួលបាន​ការអភិវឌ្ឍ​បន្ត​ពី​យើង​បន្ត​ទៀត​។​

នេះ​បើ​តាម​ការលើកឡើង​របស់លោក ហ៊ុន ម៉ានិត តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា ក្នុងឱកាស​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ ចំនួន ៩៩៥​នាក់ នៅក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ​។​

លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ជម្រុញ​ដល់​លោកគ្រូ អ្នកគ្រូ នៅក្នុង​ស្រុក​បាធាយ ដោយបាន​លោក​បាន​លើកឡើង​ថា អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច អ្នកចេះ​តិច​បង្រៀន​អ្នក​មិន​ចេះ​សោះ​ដើម្បី​បង្កើន​ចំណេះដឹង​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ចូលរួម​ក្នុង​ការអប់រំ ឈានទៅរក​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។ ហើយ​លោក​អភិបាល​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​មាន​សិទិ្ធ និង​គ្រប់​អាយុ​បោះឆ្នោត ត្រូវ​ត្រៀម​រៀបចំ​ឯកសារ​ដែល​ពាក់​ពន្ធ័​ក្នុង​ការចូលរួម​បោះឆ្នោត ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ដើម្បី​ជ្រើសរើស​ថ្នាក់​នាំ​ប្រទេស​ឲ្យមាន​ការអភិវឌ្ឍន៍ ការរីកចម្រើន មាន​កំណើន​សេដ្ឋកិច្ច​កើនឡើង​ជា​បន្តបន្ទាប់​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​សេ​នាម​ហាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ម​​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក ហ៊ុន ម៉ានិត តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​ចុះមក​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​ទូទាំង​ស្រុក​បាធាយ បាន​ពាំនាំ​ប្រសាសន៍ ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​ទាំងពីរ ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កំពង់សៀម​។​បន្ថែម​នោះ​ដែរ លោក ហ៊ុន ម៉ានិត​ក៏បាន​លើកឡើង​ផងដែរ​ថា នៅក្នុង​អំឡុង​ឆ្នាំ​១៩៧៥ ប្រទេសជាតិ​ចាប់ផ្តើម​កើតសង្គ្រាម​ក្នុង​ផ្ទៃ​ប្រទេស រហូតដល់​ក្រោម​ការដឹកនាំ​របស់​​ពួក អាវខ្មៅ ប៉ុល ពត បាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្នែក​ពុទ្ធចក្រ និង​ផ្នែក​អាណាចក្រ ចំពោះ​វត្ត​ខែល​ជ័យ​សេរី​សោ​ភណ្ឌ​មុនី​រតនះ​ក៏​ត្រូវបាន​ពួកនេះយក​ធ្វើ​ជា​ទីកន្លែង​​ដាក់​អាវុធ និង​ជា​កន្លែង​សំលាប់​មនុស្ស​ទៀង​ផង ។

​ក្រោយ​ថ្ងៃ​រំដោះ​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ​ទី​វត្ត​អារាម​ខែ​ជ័យ​ត្រូវបាន​កសាង ឡើងវិញ​ហើយ​ត្រូវ​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់​នាពេលនេះ​។​

លោក​ហ៊ុន ម៉ានិត​បាន​បន្ថែម​ទៀត​ថា ដោយសារតែ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ទើប​យើង​មាន​ឱកាស​សម្រាប់​កសាង​ប្រទេស ហេតុ​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព​នេះ អោយ​ស្ថិត​ថេរ​ដើម្បីអោយ​កូនចៅ​យើង​ជំនាន់​ក្រោយ ទទួលបាន​ការអភិវឌ្ឍ​បន្ត​ពី​យើង​៕ ដោយ ​៖ ​កូឡាប​

spot_img
×