Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ស្ត្រី​ជាប់ចោទ​ម្នាក់ តាម​ដីកា​ពី​បទ​អូសទាញ​ពេស្យាចារ​កុមារ ពេល​រត់​ចេញ​ពី​មន្ទីរពេទ្យ ទៅ​សម្រាលកូន​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​ផ្នែក​យុត្តិធម៌ ខណ្ឌ​ច្បារអំពៅ បាន​ស្វែងរក​ចាប់ខ្លួន​ស្ត្រី​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់​លោកគុ​ជ គីម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ​០០១ អ​.​យ​.​ក ចុះ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨ ពី​បទ​អំពើ​អូសទាញ​ពេស្យាចារ​កុមារ ប្រព្រឹត្ត​នៅ​ចំណុច​អា​ផាត​មេន​ឌី​អឹម ផ្លូវ​៤៧០ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន កាលពីដើមឆ្នាំ​២០១៧​។ ដោយសារ​តែ​ស្ត្រី​រូបនេះ មាន​ផ្ទៃពោះ ហើយ​ត្រូវ​សម្រាក​កូន​នោះ ត្រូវបាន​សមត្ថកិច្ច​ពន្ធនាគារ​ព្រៃ​ស បញ្ជូនមក​មន្ទីរពេទ្យ ហើយ​ក្រោយ​ពេល​សម្រាលកូន​រួច ស្ត្រី​រូប​នោះ ក៏​រត់គេចខ្លួន ហើយ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ ចាប់ខ្លួន​មក​វិញ​។​

​លោក​វរសេនីយ៍ទោ ម៉ៅ សឿត អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ជា សុខ​ធី អាយុ​២៧​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ​។ ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​១០​នាទី នៅ​ភូមិ​ដើម​ម៉ាក​ក្លឿ សង្កាត់​ច្បារ អំពៅ​១ ខណ្ឌ​ច្បារអំពៅ​។

នៅ​ថ្ងៃ​ទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧ មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២ ព្រៃ​ស​) បាន​បញ្ជូន​ជន​ជាប់​ឃុំ​ជា សុខ​ធី ទៅ​សង្គ្រោះបន្ទាន់ ដោយ​ឈឺពោះ​គ្រប់​ខែ​ឆ្លងទន្លេ នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​។ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​២​រំលង​អធ្រាត្រ​នៅក្នុង​មន្ទីរពេទ្យ ដោយ​មន្ត្រី​ពន្ធនាគារ​មាន​ការធ្វេសប្រហែស​មួយ​ភ្លែត បណ្តាល​ឲ្យ​ជន​ជាប់​ឃុំ សុខ​ធី មានឱកាស​គេចខ្លួនបាត់​តែម្តង​។ ព្រះរាជអាជ្ញារង គុជ គីម​ឡុង បាន​ចេញ​ដី​សម្រេចបង្គាប់​ឲ្យ​កងកម្លាំង​សាធារណៈ​ទាំងអស់ ស្វែងរក​ចាប់ខ្លួន ឈ្មោះ ជា សុខ​ធី យកមក​ធ្វើ​ការឃុំ​ខ្លួន​បន្ត​តាម​នីតិវិធី ។ ស្ត្រី​រូប​នោះ ត្រូវ​ជាប់ចោទ​ពី​បទ អំពើ​អូសទាញ​ពេស្យាចារ​កុមារ តាម​បញ្ញត្តិ​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំ​ពោះ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ប្រព្រឹត្ត​នៅ​ចំណុច​អា​ផាត​មេន​ឌី​អឹម ផ្លូវ​លេខ​៤៧០ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពីដើមឆ្នាំ​២០១៧​។ ស្ត្រី ជា សុខ​ធី អាយុ​២៧​ឆ្នាំ ត្រូវបាន​ឃុំខ្លួន​តាម​ដីកា​បង្គាត់​ឲ្យ​ឃុំខ្លួន​លេខ ៣២២៥ ទ ដ​.​ឃ​.​ដ ចុះ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៧ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×