Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-ថៃ បានរួម​គ្នា​ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា ចំនួន​១​លាន៧ម៉ឺននាក់​

spot_img

​បាងកក ​៖ នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​ជា​ប្រធាន​គណៈកម្មការ បាន​ដឹកនាំ​គណៈប្រតិភូ​ការងារ​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ថៃ​ ដើម្បី​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ជាមួយ​ឧត្តមសេនីយ៍ Po. Gen. ADUL SANGSINGKEO រដ្ឋមន្ត្រីក្រសួង​ការងារ​ប្រទេស​ថៃ​។​

​បើ​យោង​តាម​សេចក្តីជូនដំណឹង របស់​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា ដែល​កំពុង​ស្នាក់​​និង​ធ្វើការ​នៅ​ប្រទេស​ថៃ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក អា​ឌុល សាំង​ស៊ី​ង​កែវ រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ អំពី​វឌ្ឍនភាព នៃ​ការផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ភាគី​ទាំងពីរ​បាន​រួម​គ្នា​ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា​ចំនួន​១​លាន ៧​ម៉ឺន​នាក់​ក្នុងនោះ បាន​សហការ​គ្នា​បញ្ជាក់​អត្ត​សញ្ញា​ថ្មី​ជូន​ពលករ​កម្ពុជា​ដែល​មាន​ប័ណ្ណ​ស៊ី​ជម្ពូ (​ប័ណ្ណ​មិន​មែន​សញ្ជាតិ​ថៃ​) ដែល​ចេញ​ដោយ​ភាគី​ថៃ ដើម្បី​យក​ទៅ​សុំ​ភាពស្របច្បាប់​ពី​ភាគី​ថៃ បាន​ចំនួន​ប្រមាណ​៤២​ម៉ឺន​នាក់ បាន​សហការ​គ្នា​សម្រួល​ឯកសារ និង​ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​តាមរយៈ អនុស្សរណ​នៃ​ការយោគយល់​គ្នា បាន​ចំនួន​ប្រមាណ​៦៥​ម៉ឺន​នាក់​។ បាន​ប្តេជ្ញា​នឹង​បញ្ចប់​ការបញ្ជាក់​អត្តសញ្ញាណ ដល់​ពលករ​កម្ពុជា​ចំនួន​ប្រមាណ ១​ម៉ឺន​នាក់​ទៀត​ ​ឲ្យបាន​ចប់​មុខ​ថ្ងៃទី​៣០​ខែ​មិថុនា​ឆ្នាំ​២០១៨​។ ភាគី​ទាំងពីរ​បាន​ឯកភាព​អនុញ្ញាត​ឲ្យ​ពលករក​ម្ពុ​ជា មិនទាន់​មាន ឯកសារ​ ​ក្រោយ​ពេល​បញ្ចប់​យុទ្ធនាការ​នេះ អាច​ត្រឡប់​ទៅ​កម្ពុជា ដើម្បី​ស្នើសុំ​ធ្វើឯកសារ​ស្របច្បាប់​ ​ហើយ​វិលត្រឡប់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ជា​ពលករ​MoU​។

ភាគី​ថៃ​នឹង​សហការ​ជាមួយ​ភាគី​កម្ពុជា ដោយ​ភាពទន់ភ្លន់ ក្នុងករណី​រកឃើញថា​មាន​បងប្អូន​ពលក​រ​កម្ពុជា ដែល​មិន​ទាន់​មាន​ឯកសារ ឬ​បាត់​ឯកសារ ដោយ​សហការ​ជូនដំណឹង​មក​ស្ថាន​ឯក​អគ្គរាជទុត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ និង​ទីប្រក្សាទ​ទួលបន្ទុក​ពលករ ដើម្បី​រួមគ្នា​ដោះស្រាយ និង​ចេញ​លិខិតបើកផ្លូវ​ដើម្បី​ពលករ​ទាំងនោះ បាន​វិលត្រឡប់​មក​កម្ពុជា​វិញ​។ ឯកភាព​គ្នា​បញ្ចប់​យុទ្ធនាការ​ជា​ស្ថាពរ ក្នុង​ការផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ របស់​គណកម្មការ​ផ្តល់​ភាពស្របច្បាប់ ចាប់ពី​ថ្ងៃ​ទី​១​ខែកក្កដា ឆ្នាំ​២០១៨ ។ ជោគជ័យ​នៃ​យុទ្ធនាការ​នេះ គឺ​ពិតជា​បាន​ផ្តល់​ផលប្រយោជន៍ ដ៏​ធំធេង​ចំពោះ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​ពីរ​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×