Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណាំ​ម្រេច​កំពត​ឆ្នាំ​២០១៧ ខូចខាត​ជាង​៨០​ភាគរយ ដោយសារ​អាកាសធាតុ​ប្រែប្រួល​

spot_img

កំពត​៖​ដំណាំ​ម្រេច​កំពត​ឆ្នាំនេះ នឹង​ចាប់ផ្ដើម​ប្រមូល​ផល​នៅ​ដើមឆ្នាំ ២០១៨​ខាងមុខនេះ តែ​ត្រូវបាន​រង​ការខូចខាត​ទៅវិញ ដោយសារ​ការប្រែប្រួល​អាកាសធាតុ គ្មាន​ទឹកភ្លៀង​គ្រប់គ្រាន់​បានធ្វើ​ឲ្យ​ផ្កា​ម្រេច​ជ្រុះ​អស់ កសិករ​មានការ​ខកចិត្ត​ចំពោះ​ទិន្នផល​របស់ខ្លួន​។​

​លោក ងួន ឡាយ ប្រធាន ប្រធាន​សមាគម​ម្រេច​ខេត្តកំពត មានប្រសាសន៍​នៅ​ថ្ងៃទី​១០ វិ​ចិ្ឆ​កា​នេះ​ថា ម្រេច​កំពត​ឆ្នាំនេះ​ត្រូវបាន​រង​ការខូចខាត​ជាង​៨០​ភាគរយ ដោយសារ​ការប្រែប្រួល​អាកាសធាតុ គ្មាន​ទឹកភ្លៀង​គ្រប់គ្រាន់​។ លោក​បន្តថា មកដល់ពេលនេះ​ម្រេច​ទើបតែ​ចេញ​ផ្កា ជាធម្មតា កសិករ​ទទួលបាន​ក្ដឹប​ម្រេច​ហើយនឹង​ត្រូវ​ប្រមូល​ផល​នៅ​ដើមខែ​មករា តែ​ឥឡូវ​ត្រូវ​ប្តូរ ទៅ​ប្រមូល​ផល​នៅ​ខែ ឧសភា​ទៅវិញ ដោយសារ​ប៉ុន្មាន​ខែ​កន្លងមក ម្រេច​ពេលចេញ ផ្កា​ពី​ដង​ហើយ បែរជា​ជ្រុះ​អស់ ធ្វើ​ឲ្យ​បរិមាណ​ផល​ម្រេច​មានការ​ថយ ប៉ុន្តែ​មិនទាន់​ហ៊ាន​រំពឹងទុក​ថា ការចេញ​ផ្កា​ម្រេច​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ វា​នឹង​ជ្រុះ​ឬ​អត់​ទេ ប្រជាកសិករ​កំពុង​តាមដាន​។ លោក​បញ្ជាក់ថា ជាទូទៅ​នៅក្នុង​តំបន់​ផលិតកម្ម​គឺ​ម្រេច​អត់​សូវ​មាន​ផ្លែ​ដូច​រាល់​ឆ្នាំ​ទេ ដោយសារ​អាកាសធាតុ ភ្លៀង​ក្តៅៗ ម្រេច​១​តោន​បាន​ផល​៣០​គីឡូក្រាម អ្នក​ដែល​បាន​២ ឬ​៣​តោន ឲ្យ​ផល​៥០០​គីឡូក្រាម ។ ដូច្នេះ​ការប៉ាន់ស្មាន​ជាទូទៅ គឺ​ទិន្នផល​ធ្លាក់​អស់​៨០​ភាគរយ ដែល​បញ្ហា​នេះ មកពី​ការប្រែប្រួល​អាកាសធាតុ សូម្បីតែ​ផ្កាស្វាយ​ចន្ទី ក៏​អត់​ល្អ​ដែរ ។​

​លោក​ប្រធាន​សមា​សមាគម​ម្រេច​ខេត្តកំពត​បាន​បន្តថា បច្ចុប្បន្ន​សហគមន៍​ម្រេច​កំពត មាន​សមាជិក​ចំនួន​៣៨៧​គ្រួសារ និង​មាន​ផ្ទៃដី​ដាំ​ម្រេច​សរុប ចំនួន​២១០​ហិតា នឹង​អ្នក​បាន​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​វេច​ខ្ចប់ និង​នាំចេញ​ក្នុងស្រុក​ចំនួន ២១​។ តែ​ទោះជា​យ៉ាងណា តម្លៃ​ម្រេច​កំពត នៅតែ​រក្សា​តម្លៃ​ដដែល​គឺ ១៥ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម សម្រាប់​ម្រេចខ្មៅ ២៥ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ម្រេច​ក្រហម និង ២៨ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​កម្ពុជា​នាំចេញ​ម្រេច​កំពត ៥៥ តោន​ប៉ុណ្ណោះ​ទៅ​ទីផ្សារ​អន្តរជាតិ កាលពី​រដូវ​មុន ក្នុងចំណោម​ម្រេច​សរុប ៨០ តោន​ដែល​ប្រមូលបាន​ពី​សមាជិក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×