Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ស្វែងរក​តារា​បង្ហាញ​ម៉ូត Next Top Model ទាមទារ​បេក្ខភាព ត្រូវ​ដោះ​សម្លៀក​បំពាក់​ចេញ ធ្វើឲ្យ​បេ​ក្ខ​នារី​ខ្លះ​ស្រក់​ទឹកភ្នែក​ព្រោះ​ភ័យខ្លាច​

spot_img

Nude គឺជា​វិញ្ញាសារ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​កម្មវិធី Next Top Model ជំនាន់​ថ្មី ។ បេ​ក្ខ​នារី​ខ្លះ​ស្រក់​ទឹកភ្នែក​ព្រោះ​ភ័យ​ខ្លាច​នឹង​វិញ្ញាសារ​ថតរូប​ដ៏​រំញោច​នេះ ។​

​បេ​ក្ខ​នារី​នីមួយៗ​ត្រូវ​ថតរូប Nude ជាមួយនឹង​តារា​បង្ហាញ​ម៉ូត​បុរស​ក្នុងអំឡុងពេល​១៥​នាទី ហើយ​វា​ត្រូវ​បាន​ថត​ដោយ​សិល្បករ​ថតរូប​ល្បីល្បាញ Katrin Schong ។ បេ​ក្ខ​នារី​ស្រី​មួយចំនួន​បាន​បាត់បង់​អស់​ជំនឿ​លើ​ខ្លួនឯង​ក្នុង​ការថតរូប​ទាំងនេះ ប្រការ​គួរ​ឲ្យ​និយាយ​នោះ​គឺ​តាម​វិញ្ញាសារ​នេះ ទាំង​បេក្ខជន និង​បេ​ក្ខ​នារី ត្រូវតែ Nude ទាំងអស់ ប៉ុន្តែ​ពេលខ្លះ​បេក្ខជន​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ស្លៀក​ខោអាវ​វិញ គឺ​ននលគក ។​

​វា​មិនមែន​ជា​លើកដំបូង​ទេ ដែល Next Top Model របស់​ប្រទេស​អូទ្រីស​ថតរូប Nude នេះ​នោះ ។​

​ក្នុង​រដូវ​កាល​ទី ៦ ជុំ​ទី​១១ បេក្ខជន​និង​បេ​ក្ខ​នារី​ត្រូវ​ដើរតួ​ជា Adam និង Eva ។​

​ពួកគេ​ត្រូវ “​ប្រែ​ក្រឡា​” ទៅ​ជា​មនុស្ស​ពីរ​នាក់​ដំបូង​នៃ​ពិភពលោក ហើយ​នែបនិត្យ​គ្នា​ក្នុង​ឧទ្យាន​សួគ៌ា ។​

Concept ដ៏​សាហាវ​នេះ​រង​ការរិះគន់​ពី​អ្នកទស្សនា ។​

​ចំណែក Germeney’s Next Top Model នៅ​រដូវ​កាល​ទី ១៣ ព្រោះ​វា​ផ្ទុយ​នឹង​អូទ្រីស ពោល​គឺ​បុរស Nude រីឯ​ស្ត្រី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្លៀកពាក់​។​

​បេក្ខជន​ត្រូវ Nude ១០០% ហើយ​បញ្ចេញ​កាយវិការ បង្ក​នូវ​ការលំបាក​សម្រាប់​ឲ្យ​បេ​ក្ខ​នារី​បង្ហាញ​កាយវិការ​គួបផ្សំ​របស់​ខ្លួន ។​

​តាម​ទស្សនៈ​របស់​ផលិតកម្ម​ជា​ច្រើន រឿង​តារា​បង្ហាញ​ម៉ូត Nude វា​ជា​រឿង​ធម្មតា​ពេក​ណាស់​ក្នុង​អាជីព​មួយ​នេះ ។​

 

​ការប្រើប្រាស់​ហ្វីល​ស​-​ខ្មៅ ធ្វើឲ្យ​រូបភាព​នេះ​មាន​លក្ខណៈ​សិល្បៈ​ល្អប្រសើរ​ជាង ។

Britain Next Top Model ក៏​មាន​វិញ្ញាសារ​ខ្លះ​ដ៏​ចម្លែក​ផងដែរ ។​

​ចំណែក អាមេរិក Next Top Model បេក្ខភាព Nude ត្រូវបាន​អនុញ្ញាត​ឲ្យ​គូរ​រូបភាព​លើ​រាងកាយ ។

តាមរយៈ​កម្រង​រូបភាព Bodypainting អ្នកទស្សនា​រិះគន់ថា ការសម្តែង​ពុំ​មាន​ភាពទន់ភ្លន់​ឡើយ ។​

​ក្នុង​បណ្តា​វិញ្ញាសារ Boy & Girl រឿង​តួអង្គ​ប្រុស Nude ត្រូវបាន​អ្នកជំនាញការ​ប្រាប់ថា ជា​រឿង​គប្បី​ត្រូវធ្វើ​ដើម្បី​បង្ហាញ​ពី​យេនឌ័រ ។​

​ក្នុង Next Top Model ប្រទេស​ដទៃ​ទៀត គេ​ឃើញបេ​ក្ខ​នារី ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្លៀក​ខោស្លីប ពណ៌​សាច់ នៅពេល​ថត ៕ លី​សា​

 

spot_img
×