រុស្ស៊ីជាប្រទេសមួយសម្បូរស្រីស្អាតគួរសមដែរ ហើយពួកគេនិយមយកប្តីបរទេស។ ចង់ជួបស្រីស្អាត ពុំពិបាកទេនៅរុស្ស៊ី តែករណីនារីដែលមានវង់ភ័ក្ត្រទាក់ទាញ ប៉ុន្តែដងខ្លួនអវៈយវៈគួរឲ្យ…ខ្លាចញញើតនោះពិតជាកម្រឃើញណាស់។

វង់ភ័ក្ត្ររបស់នាងពិតជាស្រស់ស្អាតអស្ចារ្យមែន
ប៉ុន្តែគ្រាសំរូតក្រសែភ្នែកចុះក្រោមវាប្រាកដជាផ្តល់ឲ្យអ្នកនូវការភ្ញាក់ក្រញ៉ាង ដោយដងខ្លួនដ៏មហិមា…មាំមួន!។
នាងឈ្មោះ Julia Vins រស់នៅតំបន់ Engels ប្រទេសរុស្ស៊ី។ ក្រៅពីមានមុខមាត់ស្រស់ត្រកាល នាងនៅមានរាងកាយប្រកបដោយ…សាច់ដុំ។

វង់ភ័ក្ត្ររបស់នាងពិតជាស្រស់ស្អាតអស្ចារ្យមែន!
Julia អាចលើកដុំដែកបានទម្ងន់ 180kg ហើយក៏ធ្លាប់ទទួលបានពានរង្វាន់ powerlifting (ប្រលងលើកដុំដែក) អន្តរជាតិចំនួន៣។ គេប្រសិទ្ធនាមនាងថា ជា “arbie សាច់ដុំ៣”។
Julia ប្រាប់ថា ពេលដើរចេញក្រៅម្តងៗ នាងច្រើនរងការសំឡឹងពោរពេញដោយចម្ងល់។ បុរសពុំតិចទេដែលសួរនាងត្រង់ៗថា ហេតុអ្វីក៏មុខមាត់ស្អាតបែបនេះ អាចធ្វើជាតារាសម្តែងបាន បែរជាទៅហាត់ឲ្យសាច់ដុំឡើង…ធំៗ និងគួរឲ្យស្តាយបែបនេះ?។ នាងតែងឆ្លើយយ៉ាងខ្លីថា រាងកាយបែបនេះជាបំណងប្រាថ្នារបស់នាង!។
លើបណ្តាញ Instagram របស់នាងមានអ្នកតាមដានជាប់ 23.000 ក៏ព្រោះតែនាង…ខុសគេហើយមើលទៅ!។
ប្រិយមិត្តទស្សនា Clip