Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកសម្ពោធ​ពិព័រណ៍​យោធា​រួមគ្នា​កម្ពុជា​-​ចិន នៅ​កោះ​ពេជ្រ​

spot_img

​ភ្នំពេញ ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា និង​នាយ​ឧត្តមសេនីយ៍ វៃ ហ្វេ​ន​ហេ (WEI FENGHE) សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ចិន អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​យោធា​រួមគ្នា​កម្ពុជា​-​ចិន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​នាយ​ឧត្តមសេនីយ៍ វៃ ហ្វេ​ន​ហេ បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់​ស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​កម្ពុជា​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ចិន​ក៏​បាន​ការចុះហត្ថលេខា កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ការពារ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​នាយ​ឧត្តមសេនីយ៍ វៃ ហ្វេ​ន​ហេ នៅ​វិមាន​មិត្តភាព​កម្ពុជា​-​ចិន​ផង​ដែរ​។​

​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នាយ​ឧត្តមសេនីយ៍ វៃ ហ្វេ​ហេ ក៏​បាន​ដឹកនាំ​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ជូន សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផង​ដែរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×