Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​មើល​រឿង​ខ្មោច​ឆៅ zombies អស់ ៣៦​ម៉ោង ខណៈ​កំពុង​ជក់​គ្រឿង​ញៀន មា​នអីបែក​ថ្នាំ ចេញ​ទៅ​ក្រៅ​សម្លាប់​មនុស្ស ដោយ​គិត​ថា​ពួក​គេ​សុទ្ធ​តែ​ជា​ខ្មោច​ឆៅ

spot_img

បុរសជនជាតិអាមេរិចម្នាក់ រស់នៅក្នុងទីក្រុង Atlanta បានចេញទៅសម្លាប់អ្នកជិតខាងខ្លួនអស់ ១២នាក់ ដោយសារតែបែកថ្នាំខ្លាំង បន្ទាប់ពីមើលរឿងខ្មោចឆៅ Walking Dead អស់រយៈពេល ៣៦ម៉ោង ខណៈខ្លួនកំពុងប្រើប្រាស់គ្រឿងញៀន ។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់ World News Daily Report កាលពីដើមខែនេះ។

បើតាមការបញ្ជាក់របស់ប៉ូលីស​ បុរសនោះមានឈ្មោះថា Kevin Fogarty អាយុ ៣២ឆ្នាំ។ គាត់បែកថ្នាំយ៉ាងខ្លាំង ហើយវា​ធ្វើឲ្យ​គាត់​គិត​ថា អ្នកដែលរស់នៅជុំវិញផ្ទះរបស់គាត់សុទ្ធតែជាខ្មោចឆៅ zombies។

បន្ទាប់ពីមើលរឿងអស់ច្រើនម៉ោង និងបែកថ្នាំផងនោះ បុរសខាងលើបានយកកាំភ្លើងវែង កាំភ្លើងខ្លី កាំបិត និងញញួរតាមខ្លួន ចេញ​ទៅ​ខាងក្រៅផ្ទះដើម្បីសម្លាប់មនុស្ស។

សាក្សីម្នាក់ដែលបានឃើញហេតុការណ៍នោះនិយាយថា “បុរសនោះបានដើរតាមបណ្តោយផ្លូវ ស្រែកខ្លាំងៗថា យើង​មិន​ឲ្យ​ពួក​ឯង​ស៊ីខួរ​បានទេ ពួកអាចង្រៃ និងបានបាញ់លើមនុស្សជាច្រើននាក់”។

បើតាមការបញ្ជាក់របស់ប៉ូលីស បុរសបែកថ្នាំនោះបានបាញ់លើមនុស្សចំនួន ៣១នាក់ បណ្តាលឲ្យមនុស្សចំនួន ១២នាក់ស្លាប់ និង ១៩​នាក់រងរបួស។

សូមបញ្ជាក់ថា រឿង Walking Dead គឺជារឿងភាគដែលចង់និយាយពីពិភពលោក ត្រូវបានគ្រប់គ្រងដោយពួកខ្មោចឆៅ។ អ្នក​ដែល​នៅ​រស់រានមានជីវិតព្យាយាមតស៊ូប្រឆាំងជាមួយពួកវា ដើម្បីឲ្យរួចផុតពីជីវិត៕​ ដោយ ៖ សុភ័ក្ត្រ

 

spot_img
×