Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​បុរស​ម្នាក់ ក្លែង​ឯកសណ្ឋាន​កងកម្លាំង និង​ប្រើ​អាវុធ​ខុសច្បាប់​

spot_img

​កណ្តាល​ ៖ លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន បុរស​ម្នាក់ ដែល​បាន​កាន់កាប់​អាវុធ ប្រើប្រាស់​អាវុធ ក្លែង​ឯកសណ្ឋាន​កងកម្លាំង ប្រដាប់​អាវុធ​ខុសច្បាប់​ (អាវុធហត្ថ និង​យោធា​) ដាក់ពន្ធនាគារ​ខេត្ត​កណ្តាល​ជា​បណ្តោះអាសន្ន ។​

​យោង​តាម​ដីកា ជន​ឈ្មោះ សូ សាលី ត្រូវបាន​ចោទប្រកាន់​ពីបទល្មើស ៣​ កាន់កាប់​និង​ប្រើប្រាស់ អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​​និ​​ង​ប្រើ​​ប្រាស់​​ឯកសណ្ឋាន ជាអាទិ៍ ដែល​មាន​ភាព​ប្រហាក់ប្រហែល នគរបាល យោធា និង​រំលោភ​លើ​សេចក្តីទុកចិត្ត ប្រព្រឹត្ត​នៅ​ភូមិ​​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ បទល្មើស​ព្រហ្មទណ្ឌ ដែល​មានចែ​ឲ្យ​ផ្តន្ទាទោស​​តាម​​បញ្ញត្តិ​មាត្រា ៤៩០ , ៦១៦ , ៣៩១ ,៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ​។ លោក​ចៅក្រម ក៏​បាន​បង្គាប់​ឲ្យ ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល​​ឃុំ​ខ្លួន​ឈ្មោះ​នេះ ជា​បណ្តោះអាសន្ន​ឲ្យបាន​សម្រេ​ច​តាម​ដីកា​នេះ​”​។​

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល បានឲ្យដឹងថា អនុវត្តន៍​នូវ​ភារកិច្ច​ស្នូល របស់​កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង​សង្គ្រោះ​ ​ពិសេស​ប្រសាសន៍​ដឹកនាំ ព្រមទាំង​ការយកចិត្តទុកដាក់ ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​​​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត​​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កណ្តាល ដែល​លោក​តែងតែ​យកចិត្តទុកដាក់ តាស់​តឿន​ក្រើនរំលឹក​ដល់​​មេបញ្ជាការ​គ្រប់​កងឯកភាព ពង្រឹង​ការយកចិត្តទុកដាក់​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​ពិសេស​បទល្មើស​គ្រឿងញៀន បទល្មើស​លួច​ឆក់ ប្លន់ ឃាតកម្ម​ជាដើម​។​

នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ មាន​ជនរងគ្រោះ​ចំនួន​បី​នាក់ មក​ដល់​ទីបញ្ជាកា​រ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្អាង ខេត្ត​កណ្តាល​​បាន​ប្តឹង​ឈ្មោះ សូ សាលី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ជា​កម្មករសំណង់ មាន​ស្រុកកំណើត នៅ​ភូមិ ទួល​ដំរី ឃុំ​ត្រពាំង​ស្តៅ​​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ស្ថិតក្នុង​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​​បានធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ និង​ទូរស័ព្ទ​របស់​ពួក​គាត់​ដូច​ខាងក្រោម​: ១-​ឈ្មោះ ម៉ឺន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ ឃុំ​កើតហេតុ (​បាត់បង់​ម៉ូតូ ១​គ្រឿង​)​។ ២-​ឈ្មោះ សុ​ដានោ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​​មាន​ទី​នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល (​បាត់បង់​ទូរស័ព្ទ​ពណ៌​ស ១​គ្រឿង​)​។ ៣-​ឈ្មោះ ភាព ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​​ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ (​ត្រូវ​ជា​សង្សារ ជនសង្ស័យ​) ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា បាត់បង់​ទូរស័ព្ទ ២​គ្រឿង​។​

ក្រោយពី​ធ្វើ​សកម្មភាព​រួច ដោយ​បាត់​ជនសង្ស័យ​យូរពេក ហើយ​ទាក់ទង​ទូរស័ព្ទ​មិន​ចូល ជនរងគ្រោះ​ទាំង​៣​នាក់ ក៏​មក​ប្តឹង​នៅ​សមត្ថ​កិច្ច​អាវុធហត្ថ និង​បាន​បំភ្លឺថា ជនសង្ស័យ (​សូ សាលី​) កន្លងមក តែងតែ​និយាយប្រាប់​ពួក​គាត់​ថា​៖ គាត់ (​ជនសង្ស័យ​) គឺជា​មន្ត្រី​អាវុធហត្ថ​​ដែល​ទើប​ផ្លាល់​មក​ពី​ខេត្ត​ប៉ៃលិន ។​

​ប្រភព​ដដែល បាន​បន្តថា ក្រោយ​ទទួលបាន​ពាក្យបណ្តឹង និង​ការបំភ្លឺ​ដូច​ខាងលើ​រួច លោក​ឧត្តសេនីយន៍ សំ តុលា​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក ចុះ​ធ្វើ​ការស្រាវជ្រាវ ស្វែងរក​ជនសង្ស័យ​ ​និង​សម្ភារៈ​បាត់បង់​តាម​នីតិវិធី​។ តាមរយៈ​ការសហការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ទាំង​ថ្ងៃ​ទាំង​យប់ មិន​ខ្លាច​នឿយហត់​ ​ប្រកប​ដោយ​បទពិសោធន៍ ឆន្ទៈ​ក្រោម​ការចុះ​ដឹកនាំ​ផ្ទាល់ ដោយ​លោក​វរសេនីយ៍ឯក ទូច អ៊ី​ណាន និង​ការយកចិត្តទុកដាក់​​របស់​ជំនាញ​អ​.​ហ​.​ផ​.​ទ​.​ខេត្តសៀមរាប កណ្តាល បានកំណត់​ទីតាំង​លាក់ខ្លួន ជនសង្ស័យ​បាន​ដោយ​ជោគជ័យ អស់​រយៈពេល​ជាង ១០​ថ្ងៃ​​។ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល បាន​សហការ​ជាមួយ​កម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សូ សាលី នៅ​ចំណុច​បន្ទប់​ជួល ស្ថិតនៅ ភូមិ​បឹង​ដូន​ប៉ា​ ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​លេខ​០១១ ដកប​ចខ​/១៨ ចេញ​ដោយ​ព្រះរាជអាជ្ញា​ ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត កណ្តាល និង​ដោយ​មាន​ការសម្របសម្រួល នីតិវិធី ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​​ពាក់ព័ន្ធ​ករណី​ក្លែង ឯកសណ្ឋាន​អាវុធហត្ថ ប្រើប្រាស់​អាវុធ​ខុសច្បាប់ ឆបោក និង ក្លែង​ឯកសារ​សាធារណៈ​។​

​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ អាវុធខ្លី ១​ដើម ម៉ាក K59 លេខ ០៨៧៤ បង់​ចំនួន ១ គ្រាប់​ចំនួន ៣​គ្រាប់ សំបុត្រ​បញ្ជាក់ កំណើត​ ១​សន្លឹក អត្តសញ្ញាណប័ណ្ណ​ជាតិខ្មែរ​ថតចម្លង ១​សន្លឹក ពាក្យស្នើសុំ​ស្នាក់នៅ​បណ្តោះអាសន្ន ១​សន្លឹក សេចក្តី​ចម្លងសំបុត្រ​បញ្ជាក់​កំណើត​២​សន្លឹក កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន ១ ខោអាវ​ឯកសណ្ឋាន​មួយចំនួន និង​សម្ភារៈ​មួយចំនួនទៀត​៕ ដោយ ​៖​ កូឡាប​

     

spot_img
×