Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ដឹក​កម្មករ​សំណង់​ដាច់​ហ្វ្រាំង​ធ្លាក់​ចូល​សមុទ្រ​ឆ្នេរ​កន្ទុយ​នាគ​ខេត្ត​ព្រះសីហនុ​ទាំង​ព្រឹក​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ​មាន​រថយន្ត​ដឹក​កម្មករ​១​គ្រឿង​បាន​ដាច់​ហ្វ្រាំង​ធ្លាក់​ចូល​សមុទ្រ​ទាំង​ព្រឹក​បណ្តាលឲ្យ​មនុស្ស​ប្រមាណ​២០​នាក់​រងរបួស​ធ្ងន់​ស្រាល​។​

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ផ្តល់​ព័ត៌មាន​បឋម​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ យ៉ាងហោច​ក៏​មាន​បុគ្គលិក​កម្មករ​សំណង់​ប្រមាណ​ជាង​២០​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល និង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា​ឆ្នាំ​២០១៨ នៅ​ចំណុច​ឆ្នេរ​កន្ទុយ​នាគ ជាប់​សណ្ឋាគារ​សុខា មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​៤ សង្កាត់​៤​បណ្តាលមកពី​រថយន្ត​ដាច់​ហ្វ្រាំង នៅពេល​កំពុង​បើកបរ​លើ​ផ្លូវ​ចុះ​ចំណោទ​ឆ្នេរ​កន្ទុយ​នាគ ដើម្បី​ទៅ​ធ្វើការ​សំណង់​នៅក្នុង​បរិវេណ​សណ្ឋាគារ​សុខា​។ ប៉ុន្តែ​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ពុំ​មាន​មនុស្ស​ស្លាប់​ទេ​៕ ដែន សីមា​

spot_img
×