Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់ ច្រឡំ​ម្តាយ មិនដឹង​មួយណា​ជា​ម្តាយ​ពិតប្រាកដ ដោយសារ​មុខ​ម្តាយ​មាន​មុខ​ដូច​គ្នា​ពេក​ (មានវីដេអូ)

spot_img

​វា​គឺជា​រឿង​គួរឲ្យ​អស់សំណើ​ចណាស់ ដែល​ក្មេង​ប្រុស​តូច​ម្នាក់ ពិបាក​កំណត់ថា​មួយណា ជា​ម្តាយ​របស់​​វាឲ្យ​ពិត​ប្រាដ​ក ដោយសារតែ​ម្តាយ​របស់​វា​ជា​កូនភ្លោះ មានមុខ​ដូចគ្នា​តែម្តង​។​

​បើ​តាម​វីដេអូ ក្មេងប្រុស​តូច​នោះ ត្រូវ​ម្តាយ​ខ្លួន​កំពុង​ព ប៉ុន្តែ​វា​ស្រាប់តែ​សម្គាល់​ឃើញថា ម្តាយ​វា​នៅ​​ឈរ​ក្បែរ​វា​សោះ ហើយ​វា​ក៏​ឈោង​ដៃ​ទៅ​។​

​ក្មេង​តូច​នេះ​ច្រឡំ​ម្តាយ​ដោយ​គិត​ថា ស្ត្រី​ដែល​កំពុង​ពរវា​គឺជា​ម្តាយ​ហើយ ប៉ុន្តែ​ស្រាប់តែ​វា​មើល​មក​មុខ​​ហើយ​ទំនង​គិតថា ស្ត្រី​ដែល​ពរ​ខ្លួន​នោះ​មិនមែន​ជា​ម្តាយ វា​ក៏​ឈោង​ដៃ​ទៅ​ស្ត្រី​ផ្សេងទៀត​។ វា​ឈោង​ទៅ​មកៗ ដោយសារ​តែ​ច្រឡំ មិនដឹង​មួយណា​ជា​ម្តាយ​ពិត​ប្រា​ដក​។​

​បើ​តាម​ការកត់សម្គាល់ ម្តាយ​របស់​ក្មេង​តូច​នោះ​ពិតប្រាកដ អាច​ជា​ស្ត្រី​ដែល​មាន​កូន​កន្សែងដៃ​​នៅ​លើ​ស្មា​ហើយ​។​

​ចង់ដឹង ក្មេង​តូច​នេះ ច្រឡំ និង​ពិបាក​កំណត់​ថា​មួយណា​ជា​ម្តាយ​ខ្លួន​យ៉ាងណា សូម​មើល​វីដេអូ​​ខាងក្រោម​នេះ​៕ សុភ័ក្ត្រ

spot_img
×