Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរៀន​ដ៏​រន្ធត់​មួយ ផ្ញើជូន​ភ្ញៀវទេសចរ​ដែល​ចង់​ថត​​រូប​​ឡូយៗ​អស្ចារ្យ នៅលើ​ផ្ទាំង​ថ្ម​​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់ (​វីដេអូ​)

spot_img

​បុរស​អាយុ ៣៥ ឆ្នាំ​ម្នា​ក់បាន​ស្លាប់ បន្ទាប់ពី​ធ្លាក់​ពីលើ​ទឹកជ្រោះ​ខ្ពស់​ប្រហែល ៥០ ម៉ែត្រ នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា ខណៈពេល​គាត់​កំពុង​ព្យាយាម​រូបថត​ភាព​បង្ហោះ​ឡើង​បណ្តាញ​សង្គម ។​

​វីដេអូ​បង្ហាញ​ជនរងគ្រោះ​ឈ្មោះ Ramjan Usman Kagji មកពី​តំបន់​ក្បែរ Ghatprabha បាន​ចុះ​ពីលើ​ច្រាំង​ថ្ម​នៃ​ទឹកជ្រោះ Gokak ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​នៅក្នុង​ស្រុក Belagavi នៃ​រដ្ឋ Karnataka ។​

​គាត់​ត្រូវបាន​គេ​មើលឃើញ​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ក្បាល​ជញ្ជាំង​ថ្ម​មួយ និង​នៅពេលនោះ គាត់​ក៏បាន​រអិល​ជើង​ធ្លាក់ចុះ​តែម្តង បន្ទាប់ពី​ពី​មិត្តភក្តិ​របស់គាត់​បាន​ប្រាប់​គាត់​ឱ្យ​ផ្លាស់ប្តូរ​ទីតាំង​ថត ដើម្បី​ពួកគេ​អាច​ទទួលបាន​មុំ​ល្អប្រសើរ​ជាង​មុន ។​

​ខ្សែ​វីដេអូ​បានបង្ហាញ Kagji បាន​បាត់បង់​លំនឹង​ជើង និង​ធ្លាក់ចុះ ខណៈ​ភ្ញៀវទេសចរ​ដទៃទៀត អាច​ត្រូវ​បានឮ​ស្រែក​យ៉ាង​រន្ធត់ ។​

​អាជ្ញាធរ​ក្នុង​តំបន់​បាន​កំពុង​ស្វែងរក​សាកសព​រប​ស់បុ​រស​នេះ ប៉ុន្តែ សាកសព​របស់គាត់​ពុំទាន់​ត្រូវបាន​រកឃើញ​នៅឡើយ​ទេ ។​

​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​និយាយថា​៖ «​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ នៅវេលា​ម៉ោង ៣ ទៅ ៤ ល្ងាច ហើយ​បន្ទាប់ពី​ពេលនោះ យើង​ក៏បាន​ស្វែងរក​សាកសព​របស់​ជ​ន​រងគ្រោះ​ផងដែរ ។ កម្រិត​ទឹក​ជ្រៅ​ខ្លាំងពេក ហេតុនេះ យើងខ្ញុំ​ពុំទាន់​អាចឈាន​ទៅដល់​កន្លែង​សាកសព​បានទេ​» ។​

​ក្រោយ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង ប៉ូលីស​បាន​រឹតបន្តឹង​សន្តិសុខភាព​នៅ​កន្លែង​ទឹកជ្រោះ​នោះ ដើម្បី​រារាំង​ភ្ញៀវទេសចរ​ចូលទៅ​ក្បែរ​កន្លែង​នោះ​ទៀត ។​

​កាលពី ៥ ឆ្នាំ មុន មាន​មនុស្ស ១៩ នាក់ បាន​ស្លាប់​នៅ​ជ្រោះ Gokak នេះ ដោយ​អ្នកខ្លះ​ធ្វើអត្តឃាត និង​ខ្លះទៀត​ជួប​គ្រោះ ៕ ឧ​ត្ត​ម​

spot_img
×