Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ត្រូវ​គេ​វាយ​សម្លាប់ នៅក្រោម​ស្ពាន​ស្ទឹងមានជ័យ​

spot_img

​ភ្នំពេញ ​៖ បុរស​ម្នាក់​ដែល​មាន​របួស និង​មាន​ឈាម ដេកស្លាប់ ស្ថិតនៅក្រោម​ស្ពាន​ស្ទឹង​មានជ័យ​នោះ ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម​វាយ​សម្លាប់ ឱ្យ​ដេក​ស្លាប់ ក្នុង​ថ្លុកឈាម​។ សព​ត្រូវបាន​គេ​ប្រទះឃើញ នៅ​ព្រឹក​ថ្ងៃទី​១៩ មិថុនា នេះ ស្ថិត​ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​ក្រុម​ទី​២ ភូមិភ្នាត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានបញ្ជាក់​ថា ជនរងគ្រោះ​ត្រូវបាន​ស្គាល់​ឈ្មោះ​ទេព វង្ស អាយុ​២៧​ឆ្នាំ ជា​កម្មករសំណង់​​មាន​​​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​លាដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ។ ជនរង​គ្រោះ​មាន​ស្លាកស្នាម​របួសធ្ងន់​ផ្នែក​ក្បាល រហូត​បែក​ឈាម​ខ្ទាត​ប្រឡាក់​ពេញ​ជញ្ជាំង​ថ្ម​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×