Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​តវ៉ា​ថា ទាល់តែ​ជួបប្រទះ​ដូច​ពួក​ខ្ញុំ អាមេរិក គឺ​អយុត្តិធម៌​បំផុត​

spot_img

​ភ្នំពេញ​ ៖ ការតវ៉ា​របស់​អតីត​បុគ្គលិក​របស់​ស្ថានទូត​អាមេរិក ត្រូវបាន​បញ្ចប់​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ទាមទារ​៧​ចំណុច គឺ​ទាមទារ​យុត្តិធម៌ ទារប្រាក់​ខែ​សំណង ប្តឹង​សង​សំណង​ជំងឺ​ចិត្ត និង​ប្តឹង​ពី​បទ​រំលោភ​សិទ្ធិ​បុគ្គល ។​

ក្នុង​ការតវ៉ា​នោះ តំណាង​បុគ្គលិក​ស្ថានទូត បាន​អះអាង​ថា អ្នក​ដែល​អត់​មានការ​ជួបប្រទះ ភាពអយុត្តិធម៌ ក្នុង​ស្ថានទូត​អាមេរិក អត់​សូវ​ឈឺចាប់​ទេ ថា​អាមេរិក​យុត្តិធម៌​ណាស់ តែបើ​ជួបប្រទះ ខ្ញុំ​ថា​អាមេរិក គឺ​អយុត្តិធម៌​បំផុត​។​

​ពួកគាត់ បានដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក រួចរាល់​ហើយ ដោយ​ទាមទារ​៧​ចំណុច ១៖ ទាមទារ​រក​យុត្តិធម៌ ពី​ការបញ្ឈប់​ពួក​គាត់​ដោយ​បង្ខំ និង​មិន​បង្ហាញ​ភស្តុតាង​។ ២៖ ទាមទារ​កែ​ពាក្យ​ពី​ការបណ្តេញចេញ មក​ជា​ការកាត់បន្ថយ​បុគ្គលិក​វិញ​។ ៣៖ ទាមទារ​សំណង​៦​ខែ ទៅតាម​ច្បាប់​កាត់បន្ថយ​បុគ្គលិក​។ ៤៖ សូម​ប្តឹង​ពី​បទ​រំលោភ​សិទ្ធិ​បុគ្គលិក ដោយ​ដកហូត​យក​ទូរស័ព្ទ ទៅ​ឆែក​មើល​គ្រប់​រូបភាព និង​ឯកសារ​ផ្សេងៗ ព្រមទាំង​រឹបអូស​យក​ទូរ​សព្ទ័​ពួកគាត់ មួយចំនួន​ទៅ​រក្សា​ទុក​មួយ​រយៈពេល ។ ៥៖ សូម​ឲ្យ​ទូទា​ត់​លុយ​មូលនិធិ​ឧបត្ថម្ភ (​ប្រាក់​១២​ភាព​រយ​) ក្នុង​ខែ​នេះ ព្រមទាំង​៣​ខែ​កន្លងមក ដែល​មិន​ទាន់​ទូទាត់​ឲ្យ​ពួកគាត់​។ ៦៖ សូម​ទារ​សំណង​ជំងឺ​ចិត្ត ទៅ​លើ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​កិតិ្ត​យស ដោយ​ចោទប្រកាន់​គ្មាន​ភស្តុតាង និង​៧៖ សូមឲ្យ​សហគម​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ ចូលរួម​ដោះស្រាយ​ពី​បញ្ហា ការបញ្ឈប់​បុគ្គលិក​ខ្មែរ ដែល​មាន​ភាពយុត្តិធម៌ និង​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​។​

​ការតវ៉ា​ពេញ​មួយ​ព្រឹក​ចាប់ពី​ម៉ោង​៨ ដល់​ម៉ោង​១១​ព្រឹក​នេះ ក្រុមអ្នកតវ៉ា​បាន​ឈរ​កាត់​បដា​ជា​អក្សរ​ខ្មែរ និង​អង់គ្លេស មាន​រូបថត​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ដើម្បី​បង្ហាញ​ពី​ភាពអយុត្តិធម៌ និង​ស្នើសុំ​ឲ្យ​ប្រមុខ​ដឹកនាំ នៃ​ប្រទេស​ទាំង​២ ជួយ​អន្តរាគមន៍​ដោះស្រាយ​ឲ្យបាន​សមស្រប​។​

“Donal Trump SOS ឬ យើង​ស្វែង​យក​ជំនួយ និង​ភាពយុត្តិធម៌​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ​” នេះ​ជា​ខ្លឹមសារ​ដែល​ក្រុមអ្នកតវ៉ា ជា​អតីត​បុគ្គលិក​របស់​ស្ថានទូត​អាមេរិក​ទាំង​៣២​នាក់ ឈរ​កាន់​បដា និង​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង នៅមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ពី​លោក​ប្រធានា​ធិ​តី​អាមេរិក ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់ ដែល​ទទួលរង​នូវ​ការបណ្តេញ​ពី​ការងារ​យ៉ាង​អយុត្តិធម៌​បំផុត​នោះ​។​

​តំណាង​អ្នក​តវ៉ា​ដែល​ជា​អតីត​បុគ្គលិក​ស្ថានទូត​សហរដ្ឋអាមេរិក បាន​និយាយថា ពួកគាត់​ទាំងអស់​គ្នា បាន​ធ្វើការ​នៅ​ស្ថានទូត​អាមេរិក ចាប់ពី​ជាង​៥​ឆ្នាំ ដល់​ជិត​២០​ឆ្នាំ ហើយ​ត្រូវបាន​ស្ថានទូត បញ្ឈប់​ពី​ការងារ ដោយ​គ្មាន​ការដោះស្រាយ ទើប​ឈាន​ដល់​ការធ្វើ​តវ៉ា ដោយ​អហិង្សា​នៅពេលនេះ​។ ពួកគាត់​នឹង​បន្ត​ធ្វើ​ការតវ៉ា រហូតដល់​មាន​ដំណោះស្រាយ និង​សំណង​សមរម្យ​។​

​លោក ឡុង សេង​គឹមហុង ធ្វើការ​នៅ​ស្ថានទូត​អាមេរិក​ជិត​២០​ឆ្នាំ បាន​ថ្លែងថា “​ខ្ញុំ​ជឿថា អាមេរិក​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​ជឿថា​ឯកឧត្តម​ឯកអគ្គរដ្ឋទូត នឹង​រក​យុត្តិធម៌​ឲ្យ​យើងខ្ញុំ ប៉ុន្តែ​គាត់​អត់​បាន​និយាយ​អវី​ទាំងអស់ យើង​ចាំ​ចំនួន​៣​ខែ​ឲ្យ​គាត់ (​លោក William A. Heidt) ឆ្លើយ សូម្បី​តែ​ព័ត៌មាន​ក៏​អត់​ដែរ​។ ដោយ​យើង​មិន​សង្ឃឹម​តទៅទៀត ចំពោះ​ស្ថានទូត​អាមេរិក ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​គោរព​ច្បាប់ តែ​បែរជា​មក​រំលោភ​ច្បាប់​នៅ​ស្រុក​ខ្មែរ ទើប​យើងខ្ញុំ​ដាក់​ញត្តិ​ទៅ​ក្រសួង​ការបទេស ក្រសួង​ការងារ និង​ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន ដើម្បីឲ្យ​ជួយ​រក​យុត្តិធម៌​”​។​

​ក្រុម​បាតុកម្ម​ដោយ​អហិង្សា របស់​អតីត​បុគ្គលិក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ស្រែកយំ សុំ​រក​កិច្ច​អន្ដរាគមន៍​ពី​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ស​ម្ដេច​តេជោ ហ៊ុន សែន ក៏ដូចជា ការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​។​
​ខ្ញុំ​សូម​ស្នើ​ដល់​សម្ដេច​តេជោ ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ព្រោះ​អី​ខ្ញុំ​មាន​ការពិបាក​ណាស់ តាំងពី​ពេល​ដែល​គេ​បញ្ឈប់​ខ្ញុំ​មក​។ មួយទៀត សូម​ក្រសួង​ការងារ ជួយ​ពន្លឿន​រឿង​នេះ​ផង ព្រោះ​តាំងពី​គេ​បញ្ឈប់​មក ខ្ញុំ​អត់​មាន​ការងារ​ធ្វើ ហើយ​ខ្ញុំ​ចាំ​ប្រាក់​សំណង​យូរថ្ងៃ​ណាស់​ហើយ អត់​មាន​ឃើញ​ខាង​ទូត ដោះស្រាយ​ឲ្យ​ខ្ញុំ​វិញ​សោះ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×