Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ប្រជុំពិភាក្សា​សេចក្តីព្រាងច្បាប់ ចំនួន​ពីរ ទាក់ទង​នឹង​ការបង្កើត ថាមពល​អគ្គិសនី​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ រដ្ឋសភា​បាន​អនុម័ត​យល់ព្រម លើកយក​របៀបវារៈ​ចំនួន​២ មក​ពិភាក្សា និង​អនុម័ត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដែល​ជា​សម័យប្រជុំ​លើក​ទី​១០ នីតិកាល​ទី​៥ របស់​រដ្ឋសភា​។​

​សេចក្តីព្រាងច្បាប់​ដែល​រដ្ឋសភា លើកយក​មក​ពិភាក្សា​នា ឱកាស​នេះ​មាន ទី​១-​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេក ខូ អិល​ធី​ឌី​។ និង​របៀបវារៈ​ទី​២-​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ខេ​ម​បូឌា អ៊ិន​ធើរ​ណេ​ស្យូណល អ៊ិន​វេស្ត​មែន ឌី​វើឡុ​បមែន គ្រុប​។​

​ក្នុង​សម័យប្រជុំ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មាន​សមាជិក​រដ្ឋ​សភា ចូលរួម​ពេល​ផ្តើម​ប្រជុំ​មាន​ចំនួន​១០៣​រូប ដោយ​បាន​ផ្តើម​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេក ខូ អិល​ធី​ឌី មុន​។​

​សេចក្តីព្រាង​ច្បាប់​ខាងលើ​នេះ​មាន​៣​មាត្រា​។ លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ជា​អ្នកអាន​ជូន​អង្គសភា​ពី របាយការណ៍​នៃ​លទ្ធផល​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​សហការី តំណាង​រាជរដ្ឋាភិបាល​ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

​សេចក្តី​ថ្លែង​ហេតុ​របស់​រាជរដ្ឋាភិបាល ដែល​ផ្ញើ​ជូន​រដ្ឋសភា បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍ​សេដ្ឋកិច្ច ជាតិ​លើ​គ្រប់​វិស័យ បាន​លើក​កម្រិតជីវភាព​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ជា​លំដាប់ និង បាន​នាំ​ឲ្យ​តម្រូវការ​ប្រើប្រាស់​អគ្គិសនី កើន​ឡើង​ក្នុង​អត្រា​មួយ​ដ៏​ខ្ពស់​។ ដើម្បី​ឆ្លើយតប​នឹង​កំណើន តម្រូវការ​អគ្គិសនី​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ វិស័យ​ថាមពល ទាំង​ប្រភព​ថាមពល និង​បណ្តាញ​បញ្ជូន​អគ្គិសនី ដើម្បី​ធានា​ការផ្គត់ផ្គង់​អគ្គិសនី ឲ្យបាន​គ្រប់គ្រាន់ មាន​និរន្តរភាព ស្ថិរភាព ប្រ​សិទ្ធ​ភាព និង​តម្លៃ​សមរម្យ​។ ប្រភព​ថាមពល​ដែល​កម្ពុជា បាន​អភិវឌ្ឍន៍ កន្លង​មក​រួម​មាន ស្ថានីយ​វា​រី​អគ្គិសនី រោងចក្រ​ផលិត​អគ្គិសនី ដុត​ធ្យូងថ្ម និង​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​។ ហើយ​ជា​ចុង​ក្រោយ​អង្គសភា បាន​អនុម័ត​យល់ព្រម​លើ សេចក្តីព្រាង​ច្បាប់​ទាំងមូល​មាន​ចំនួន​១០៤​សំឡេង​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេក ខូ អិល​ធី​ឌី នឹង​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន ស្នេ​ថេក ខូ អិល​ធី​ឌី វិនិយោគ​សាងសង់​ស្ថានីយ ផលិត​អគ្គិសនី អានុភាព​៦០​មេហ្គា​វ៉ាត់ ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ខេត្ត​កំពង់ស្ពឺ គឺជា​ប្រភេទ​ថាមពល​ថ្មី​មួយទៀត ដែល​នឹង​ចូលរួម​ចំណែក​ឆ្លើយតប តម្រូវការ​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា​។​

​អង្គ​សភា​បាន​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​មួយ​មាត្រា​ម្តងៗ ហើយ​ជា​ចុងក្រោយ អង្គសភា​បានអនុម័ត យល់ព្រម​លើ​សេចក្តីព្រាង​ច្បាប់​ទាំងមូល មាន​ចំនួន​១០៤​សំឡេង​។

​ចំពោះ​លទ្ធផល​ទាំងស្រុង នៃ​សម័យប្រជុំ​រដ្ឋសភា នា​ព្រឹក​នេះ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា និង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ក្រោយ​សម័យ​ប្រជុំ​រដ្ឋ​សភា​បានបញ្ចប់​៕​ ​ដោយ ​៖ ​កូឡាប​

    

spot_img
×