Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! យុវតី​ម្នាក់​ត្រូវ​បាញ់សម្លាប់​ភ្លាម​នៅ​តាម​ផ្លូវ ព្រោះ​តែ​បដិសេធ​ការសុំ​រៀបការ​ (មានវីដេអូ)

spot_img

Mehwish Arshad អាយុ ១៨ បាន​ស្លាប់​ភ្លាមៗ​ដោយ​គ្រាប់កាំភ្លើង​លើ​ដង​វិថី Faisalabad, Pakistan ។ ហេតុការណ៍​ទាំងស្រុង​ត្រូវបាន​កាមេរ៉ា​សាធារណៈ​ថត​បាន ។​

​ក្នុង​ខ្សែ​វីដេអូ​បង្ហាញឲ្យឃើញ Mehwish Arshad ត្រូវបាន​បុរស​ម្នាក់​ធ្វើការ​គំរាម​នៅលើ​ជណ្តើរ​មួយ ហើយ​ក៏​ដក​កាំភ្លើង​បាញ់​សំដៅ​ខ្លួន​នាង​តែម្តង ។ ជនរងគ្រោះ​ប្រកាច់​មួយសន្ទុះ រួច​ក៏​ដេក​ស្ងៀម Umer Daraz ជា​បុគ្គលិក​សន្តិសុខ​នៅ​ក្រុមហ៊ុន​ឡានក្រុង​មួយ ជា​កន្លែង​ដែល​នាង​ធ្វើការ​ផងដែរ ។​

​តាម Daily Pakistan មូលហេតុ​ដែល Umer Daraz បាន​សម្លាប់​នាង Mehwish Arshad គឺ​ដោយសារតែ​នាង​បដិសេធ​ការសុំ​រៀបការ​របស់គេ ។ ឃាតករ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​សម្លាប់​មនុស្ស ៕ ចន្ទ្រា​

spot_img
×