Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ៊ីស្រាអែល ស្ពឹក​មុខ​ពេល​ដឹង​ថា​អតីតរដ្ឋមន្ត្រី​មួយ​រូប​របស់​ខ្លួន​គឺជា​ចារកម្ម​របស់​អ៊ីរ៉ង់

spot_img

​ការរកឃើញ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​គឺ​ជា​អតីត​ចារបុរស​អ៊ីរ៉ង់ ពិត​ជា​ការ​ទះកំផ្លៀង​យ៉ាង​ទម្ងន់​លើ​មុខមាត់​រដ្ឋាភិបាល​អ៊ីស្រាអែល ។​

​អតីតរដ្ឋមន្ត្រី​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីស្រាអែល Gonen Segev (​កណ្តាល​) ។​

​តាម RT អតីតរដ្ឋមន្ត្រី​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីស្រាអែល Gonen កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​ទើប​ត្រូវបាន​ចោទប្រកាន់​ទោស​ពី​បទ​ធ្វើ​ចារកម្ម​ជួយ​ដល់​សត្រូវ​ក្នុង​សម័យ​សង្គ្រាម ។ ជាក់ស្តែង​គឺ​បាន​លួច​បញ្ជូន​ព័ត៌មាន​សម្ងាត់​បំផុត​ឲ្យ​អ៊ីរ៉ង់ ដែល​ជា​សត្រូវ “​សួរ​ពូជ​” ជាមួយ​អ៊ីស្រាអែល ។ តាម​ស្ថាប័ន​សន្តិសុខ​ផ្ទៃក្នុង Shin Bet របស់​អ៊ីស្រាអែល នោះ​តាំងពី​ឆ្នាំ ២០១២ ចារកម្ម​អ៊ីរ៉ង់ បាន​អូសទាញ រួច​ប្រើប្រាស់​ស្ថានទូត​អ៊ីរ៉ង់​នៅ​នី​ហ្សេ​រី​យ៉ា Gonen Segev បាន​ចាប់ផ្តើម​ធ្វើការ​ឲ្យ​អ៊ីរ៉ង់ ។ ស្ថាប័ន​នេះ​បានបញ្ជាក់​ច្បាស់​ថា ៖ “Segev បាន​ផ្តល់​ព័ត៌មាន​ទាក់ទង​វិស័យ​ថាមពល បណ្តា​ទីតាំង​សន្តិសុខ អគារ​សំខាន់ៗ មន្ត្រី​កំពូលៗ ក្នុង​វិស័យ​ការបរទេស សន្តិសុខ​ជាតិ និង​វិស័យ​ដទៃ​ទៀត​ជាច្រើន ។ ជន​នេះ​ក៏​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​អ៊ីស្រាអែល​ជាច្រើន ដើម្បី​ស្តាប់​បញ្ហា រួច​រាយការណ៍​ឲ្យ​អ៊ីរ៉ង់ ។​

​នៅ​ខណៈ​ពេល​ត្រូវ​ចាប់ខ្លួន លោក Segev កំពុង​ធ្វើ​សកម្មភាព​ចារកម្ម​ឲ្យ​អ៊ីរ៉ង់ ពេល​នេះ​អតីតរដ្ឋមន្ត្រី​វ័យ ៦២​ឆ្នាំ​ខាង​លើ កំពុង​ឃុំខ្លួន ក្នុង​មូលដ្ឋាន​ពិសេស​មួយ​រង់ចាំ​ការកាត់ទោស​៣​សប្តាហ៍​ទៀត​ពី​សំណាក់​តុលាការ ៕ សូ​យ​ន​

spot_img
×