Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បែកធ្លាយ​សម្រស់​កូនស្រី នាយ​កុយ ដែល​អ្នកគាំទ្រ​ជាច្រើន​ពុំដែល​បាន​ស្គាល់​ពីមុន

spot_img

​កន្លងមក មហាជន​ជាច្រើន​ប្រហែលជា​ពុំទាន់​បាន​ស្គាល់មុខ​កូនៗ​របស់​តារា​កំប្លែង​ជើងចាស់​នាយ​កុយ ឡើយ ព្រោះតែ​នាយ​ពុំ​សូវ​បានបង្ហាញ​ជា​សាធារណៈ​ខ្លាំងណាស់ សូម្បីតែ​រូបថត​ជុំ​គ្រួសារ​ក៏​មិនមាន​បង្ហាញ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ ។

​ជាមួយគ្នានេះដែរ កាលពី​ថ្ងៃ​ទិវា​បិតា​អន្តរជាតិ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ អ្នក​គា​ទ្រ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់​បានឃើញ​នាយ​កុយ បង្ហោះ​រូប​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​នារី​វ័យក្មេង​ម្នាក់ បាន​សម្រស់​ស្អាត ដែល​តាមពិត​នាង​ជា​កូនស្រី​បង្កើត​របស់​តារា​កំប្លែង​នាយ​កុយ តែម្ដង ។

​ជាមួយគ្នានេះ ដោយសារតែ​សម្រស់​ស្រស់ស្អាត ទើប​មាន​អ្នកគាំទ្រ​ជាច្រើន សរសើរ​មិន​ដាច់​ពី​មាត់​ឡើយ ខណៈដែល​មហាជន​មួយចំនួន​ក៏​និយាយថា នារី​ស្រស់ស្អាត​រូបនេះ មានមុខមាត់​ដូច​នាយ​កុយ ខ្លាំងណាស់ ៕ សាវុធ​

spot_img
×