Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​ទូក​ដែល​ដឹក​មនុស្ស ៨០​នាក់ នៅ​ក្នុង​បឹង​នា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី (មានវីដេអូ)

spot_img

នៅថ្ងៃទី ១៨ ខែមិថុនា ម្សិលមិញនេះទូកមួយដែលដឹកមនុស្ស ៨០នាក់ បានក្រឡាប់នៅលើបឹង Toba ខេត្ត ស៊ូម៉ាត្រា ឥណ្ឌូណេស៊ី ។ មនុស្សម្នាក់ស្លាប់ សង្គ្រោះបានមនុស្ស ១៨ នាក់ ខណៈពេលមនុស្សរាប់សិបនាក់ទៀតបាត់ខ្លួន ។

តាម Reuters ឲ្យដឹងថា ទូកនេះ មានឈ្មោះ​ Sinar Bangun បានជួបគ្រោះថ្នាក់ព្រោះជួបអាកាសធាតុមិនអំណោយផលបង្កជារលក​ខ្លាំង ហើយបានវាយធ្វើឲ្យទូកនេះ ក្រឡាប់នៅវេលាម៉ោង ៥និង៣០នាទី ល្ងាច (ម៉ោងនៅតំបន់) ។

បច្ចុប្បន្នគេនៅពុំទាន់សន្និដ្ឋានបានពីសមាសភាពរបស់អ្នកដំណើរដែលបាត់ខ្លួនថា មានជនបរទេសដែរឬទេ ៕ សូយន

spot_img
×