Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​កូរ៉េខាងជើង អង្វរ​ប្រធានាធិបតី​ចិន កុំ​ឲ្យ​បញ្ជូន​ប្រពន្ធ និង​កូន​គាត់​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​

spot_img

​បុរស​ជនជាតិ​កូរ៉េខាងជើង​ម្នាក់​បាន​សុំ​អង្វរ​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង (Xi Jingping) កុំ​ឲ្យ​បញ្ជូន​ប្រពន្ធ និង​កូន​របស់គាត់​ត្រឡប់​ទៅ​ប្រទេស​កូរ៉េខាងជើង​វិញ ដោយ​លោក​លើកឡើងថា ពួកគេ​អាច​ប្រឈម​នឹង​ការជាប់គុក ឬ​ប្រហារជីវិត ប្រសិន​ប​ញ្ជូ​ល​ត្រឡប់​ទៅវិញ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព៌​ត​មាន BBC នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍ ទី ១១ ខែ​វិ​ច្ឆ​ការ​នេះ​។​

​ស្ត្រី​ម្នាក់ និង​កូន​អាយុ ៤​ឆ្នាំ​របស់គាត់ ត្រូវបាន​គេ​ដឹងថា​ស្ថិត​ក្នុងចំណោម​ជនជាតិ​កូរ៉េខាងជើង ១០​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ និង​ឃុំខ្លួន ក្រោយពេល​ពួកគេ​លួច​ឆ្លងដែន​ចូល​ប្រទេស​ចិន​។​

​បុរស​ជា​ប្តី​ដែល​សុំ​ប្រាប់​តែ​ឈ្មោះថា លី (Lee) បាន​រត់គេចខ្លួន​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​កាលពី​ឆ្នាំ ២០១៥​មក​ម្លេះ​។

​នៅក្នុង​សារ​វីដេអូរ លោក លី បាន​និយាយថា ប្រពន្ធ និង​កូន​របស់គាត់​នឹងត្រូវ​ប្រឈម​នឹង​ការប្រហារជីវិត ឬ​ជាប់គុក​នយោបាយ ប្រសិនជា​ពួកគេ​ត្រូវបាន​ប​ញ្ជូ​ល​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​វិញ​។​

​លោក​អង្វរករ​ដូច្នេះ​ថា “​ខ្ញុំ​សូម​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង និង​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ គួរ​ចាត់ទុក​កូន​របស់ខ្ញុំ​ដូចជា​ចៅ​របស់​ពួកគេ ហើយ​បញ្ជូន​កូន​របស់ខ្ញុំ​មក​ប្រទេស​សេរី​វិញ (​កូរ៉េខាងត្បូង​)”​។​

“​សូមជួយ​ពួក​ខ្ញុំ​ផង ជួយ​គ្រួសារ​របស់​ពួក​ខ្ញុំ កុំ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅវិញ​។ ក្នុងនាម​ជា​ឪពុក ខ្ញុំ​សូម​អង្វរ​មេដឹកនាំ​ទាំងពីរ សូមជួយ​ដល់​គ្រួសារ​របស់ខ្ញុំ​ផង​”​។​

​គាត់​និយាយថា រូបភាព​កូនប្រុស​រប​ស់​គាត់​ស្ថិត​ក្នុងការ​ឃុំឃាំង​លងបន្លាច​គាត់ ហើយ​គាត់​មិនអាច​ទ្រាំ​នៅ​ស្ងៀម​ដោយ​មិន​ធ្វើ​អ្វី​សោះ​នោះទេ​។​

​សូម​រម្លឹក​ដែរ​ថា ប្រទេស​ចិន​គឺជា​សម្ព័ន្ធមិត្ត​តែមួយគត់​របស់​កូរ៉េខាងជើង ហើយ​ប្រទេស​ទាំងពីរ​នេះ​មាន​កិច្ចព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ដែល​រត់គេចខ្លួន​ឲ្យ​គ្នា​ទៅវិញទៅមក​។ ជារឿយៗ ចិន​ចាប់បញ្ជូន​ពលរដ្ឋ​កូរ៉េខាងជើង​ដែល​រត់ចោលស្រុក ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ​។ អ្នក​ដែល​ត្រូវគេ​ប​ញ្ជូ​ល​ទៅវិញ ត្រូវបាន​គេ​ដឹងថា ប្រឈម​នឹង​ទារុណកម្ម ការជាប់គុក ឬ​ការប្រហារជីវិត​ជា​សាធារណៈ​៕ សុភ័ក្ត្រ​

 

spot_img
×