Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​ដឹង​ទេ​ថា តោ​កំណាច​ពីរ​ក្បាល​នេះ ពេល​ឃើញ​ក្មេងស្រី​ដែល​គេ​តុបតែង យក​លំនាំ​តាម​សត្វ​តោ រួច​ដាក់​ក្នុង​ទូរ​កញ្ចក់ ស្រាប់តែ​ពួកវា មាន​ឥរិយាបថ​ខុស​គ្នា​យ៉ាង​នេះ ?

spot_img

​តោ​គឺជា​អម្បូរ​សត្វ​សាហាវ ប៉ុន្តែ​ពេល​វា​ឃើញ​ក្មេងស្រី “cosplay” ស្រាប់តែ​វា​មាន​អាកប្បកិរិយា​ខុស​ពី​គ្នា ។​

​នេះ​ជា​រឿង​ចៃដន្យ​មួយ​ដែល​ឪពុកម្តាយ​ក្មេង​ស្រី​បាន​តុបតែង​កូន​ស្រដៀង​នឹង​សត្វ​តោ ហើយ​នាំគ្នា​ទៅ​មើល​សួន​សត្វ ។​

​ក្មេង​ស្រី​នេះ វា​ហាក់​ពុំ​ចាប់អារម្មណ៍​នឹង​សត្វ​តោ ហើយ​ថែមទាំង​ងឿងឆ្ងល់ ហាក់​ចង់​ប្រឡែង​លេង វា​បាន​វារ​ចូល​ជិត​កញ្ចក់​ក្រាស់​ខណ្ឌ​ចែក​សម្រាប់​ទស្សនិកជន ។​

​ខណៈពេល​ដែល​តោ​ឈ្មោល​ហាក់ដូចជា​មាន​ចំណាប់​អារម្មណ៍​វា​បាន​ដើរ​សំដៅ​មក​ក្មេង​ស្រី​នេះ រួច​ចាកចេញ​ទៅ​ភ្លាម ។​

​ប៉ុន្តែ​តោ​ញី​វិញ​គឺ​ផ្ទុយស្រឡះ​ពេល​ឃើញ​ក្មេងស្រី​នោះ​អង្គុយ​មើល​វា វា​ក៏​ទៅ​អង្គុយ​ទល់មុខ​រួច​យក​ក្រញាំ​ខ្វាច​លើ​កញ្ចក់​នោះ ហាក់ដូចជា​ចង់​ប្រឡែង​លេង​អីចឹង ។​

​អ្នកខ្លះ​ថា នេះ​ប្រហែល​បណ្តាលមកពី​អារម្មណ៍​នៃ​ភាព​ធ្វើជា​ម្តាយ​របស់​វា​ហើយ​មើលទៅ ។​ ចន្ទ្រា

 

spot_img
×