Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

World Cup៖ គ្រូបង្វឹក​ក្រុម​អា​ហ្ស​ង់​ទីន​គ្រោង​ផ្លាស់ប្តូរ​ធំ​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ World Cup

spot_img

លោក ច​ច សាំ​ប៉ា​វលី គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន គ្រោង​នឹងធ្វើ​ការផ្លាស់ប្តូរ​ធំ​ក្នុង​ក្រុម​របស់គាត់​សម្រាប់​ការប្រកួត​World Cup​។​

​គាត់​បាន​សាកល្បង​ប្រព័ន្ធ​មួយ ជាមួយ​ខ្សែការពារ​កណ្តាល ៣ នាក់ ដែល​បានបង្ហាញ​ពី​ទម្រង់​លេង​មិនសូវ​ល្អជា​មួយ​អ៊ី​ស្លង់​ក្នុង​តំបន់​ការពារ ៤ នាក់​។​

​ក្នុងការ​ហ្វឹកហាត់​នេះ​គឺថា គ្រូបង្វឹក​បាន​ដកចេញ​ខ្សែបម្រើ លូ​កាស ប៊ី​គ្លី​យ៉ា និង អ៊ែន​ជែ​ល ឌី​ម៉ា​រៀ ដែល​លេង​មិន​បានល្អ​ក្នុងការ​ប្រកួត​ស្មើ​កាលពី​ថ្ងៃ​សៅរ៍​។ លោក​សាំ​ប៉ា​វលី បាន​ប្តូរ ប៊ី​គ្លី​យ៉ា ចេញ ដោយ​ដាក់ ម៉ា​កូ​ស អា​ឃូ​ណា ចូល​ជំនួស​វិញ នៅ​ស្លាប​ឆ្វេង​។​

​ម៉ា​ស្កេ​រ៉ាណូ នឹង​រក្សា​តំណែង​ខ្សែបម្រើ​ការពារ​ដដែល ខណៈ​ខ្សែការពារ​ស្តាំ អេ​ឌូ​អា​ដូ សាល់​វី​យ៉ូ នឹង​រុញឱ្យ​លេង​នៅ​ស្លាប​ស្តាំ​៕

សូយន

spot_img
×