Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង បឹង​យក្ខ​ឡោម ដែល​មាន​ផ្ទៃដី ​២២៥ ​ហិកតា​

spot_img

​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ថ្មី​មួយ ស្តីពី​ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង បឹង​យក្ខ​ឡោម​​​ដែល​មាន​ផ្ទៃដី​សរុប​២២៥​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​អនុក្រឹត្យ​នេះ មាន​គោលបំណង​ដូចជា ១៖ ដើម្បី​ធានា​ឲ្យមាន​ការថែទាំទី​ជម្រក​សត្វ​ព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី សារ​ព័ន្ធ​មជ្ឈដ្ឋាន​ធម្ម​ជាតិ​ ​ព្រមទាំង​ធានា​ឲ្យមាន​ការ បំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វព្រៃ រុក្ខជាតិ និង​ជីវៈចម្រុះ​។ ២៖ រក្សា​លំ​នឹង​បរិស្ថាន​​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​។ ៣៖ ​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ដោយ​និរន្តរភាព​។ ៤៖ លើកទឹកចិត្ត​ឲ្យមាន​ការចូលរួម​​របស់​​សហគមន៍​មូលដ្ឋាន ក៏​ដូចជា​អ្នកពាក់ព័ន្ធ​ក្នុង​ការថែរក្សា ការពារ​អភិរក្ស និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ ដោយ​និរន្តរភាព​។ ៥៖ ​បង្កើត​​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ ការពារ​ធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់​។ ៦៖ ផ្តល់​ផលិតផល​​និង​​សេវាកម្ម​ធម្មជាតិ សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគម​ន៍​មូលដ្ឋាន​៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×