Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ស៊ីម៉ាក់​ទាំងអស់ បញ្ចូល​ក្នុង​ក្របខ័ណ្ឌ កងយោធពល​ខេមរភូមិន្ទ​ជា​ផ្លូវការ​

spot_img

​ភ្នំពេញ​ ៖ ប្រមុខ​រា​រដ្ឋាភិបាល បានសម្រេច​បញ្ចូល​ក្របខ័ណ្ឌ មន្ត្រី​បុគ្គលិក​អង្គភាព​ស៊ីម៉ាក់​ទាំងអស់ ក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​ជា​ផ្លូវការ ។ ការបញ្ចូល​ក្របខ័ណ្ឌ នៅ​ពេល​បញ្ចប់​ភារកិច្ច​ក្នុង​កិច្ចសន្យា និង​អ្នក​ចូល​វិវត្តន៍ ពលី ពិការ បាត់បង់​លទ្ធភាព​ពលកម្ម​។​

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ២០១៨​នេះ បានបញ្ជាក់​ថា ” ខ្ញុំបាទ​តាងនាម​មន្ត្រី​-​បុគ្គលិក​អង្គភាព​ស៊ីម៉ាក់​ទាំងអស់ សូម​គោរព​សម្តែង​នូវ​ការដឹងគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ប្រមុខ​រា​រដ្ឋាភិបាល ដែល​បាន​សម្រេច​បញ្ចូល​ក្របខ័ណ្ឌ​មន្ត្រី​បុគ្គលិក​អង្គភាព​ស៊ីម៉ាក់​ទាំងអស់ ក្នុង​ក្រប​ខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​ជា​ផ្លូវការ​។ បញ្ចូល​ក្របខ័ណ្ឌ នៅ​ពេល​បញ្ចប់​ភារកិច្ច​ក្នុង​កិច្ចសន្យា និង​អ្នក​ចូល​វិវត្តន៍ ពលី ពិការ បាត់​បង់​លទ្ធភាព​ពលកម្ម​។ សូម​គោរព​អរគុណ​ផង​ដែរ ចំពោះ​សម្តេច​ពិជ័យ​សេនា ដែល​បាន​គោរព​ស្នើសុំ​ការបញ្ចូល​ក្របខ័ណ្ឌ​នេះ ជូន​សម្តេច​តេជោ ទន្ទឹង​នឹង​នេះ​ក៏​សូម​អរគុណ​គណៈកម្មការ​បញ្ចូល​ក្របខ័ណ្ឌ និង​ប្រគល់​ឋានន្តរស័ក្តិ​នៃ​ក្រសួង​ការពារជាតិ​ដែល​បាន​ខិតខំ​យ៉ាង​មមាញឹក​លើ​ការងារ​នេះ​។ សុំ​បញ្ជាក់​ថា អង្គភាព​ស៊ីម៉ាក់​ជា​ស្ថាប័ន​ជាតិ ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩២ តាម​ភារកិច្ច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ និង​ព្រះរាជក្រម​។​

ក្រោយ​ទទួលបាន​នូវ​សេចក្តីសម្រេច​របស់​សម្តេច​តេ​ជោនេះ គណៈកម្មការ​បញ្ចូល​ក្របខ័ណ្ឌ​នឹង​ខិតខំ​ផ្តល់​ជូន​បងប្អូន​ជា​វិវត្តន៍​ជន បាត់បង់​លទ្ធភាព​ពលកម្ម និង​គ្រួសារ​ពលី ឱ្យបាន​ឆាប់​បំផុត​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×