Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Trump និង​ប្រធានាធិបតី Putin សន្ទនា​ខ្លី​ក្នុង​ព្រឹត្តិការណ៍ APEC រីឯ​ជំនួប​រវាង​មេដឹកនាំ​ទាំង​២ កំពុង​មានមតិ​លើកឡើង​ផ្ទុយគ្នា​

spot_img

ប្រធានាធិបតី​អាមេរិក Donald Trump និង​សម​ភាគី​រុស្ស៊ី Vlademir Putin បាន​សន្ទនា​គ្នា​យ៉ាងខ្លី​ក្នុងជំនួប​មួយ គ្រា​ចូលរួម​ពិធីជប់លៀង​របស់​ប្រទេស​ម្ចាស់ផ្ទះ​យប់​ថ្ងៃទី​១០/១១​។​

តាម Reuter ប្រធានាធិបតី Putin និង​លោក Trump មានការ​សន្ទនា​គ្នា​ខ្លី​មួយ ពេលដែល​មេដឹកនាំ​ប្រទេស​ក្នុង APEC រៀប​ជួរ​គ្នា​ដើម្បី​ថតរូប​ទុកជា​អនុស្សាវរីយ៍ ក្នុង​បដិសណ្ឋារកិច្ច​ផ្លូវការ​ចំពោះ​បណ្តា​មេដឹកនាំ APEC​។ គេ​ឃើញ​អ្នក​ទាំង​២ សើច ចាប់ដៃ​ហើយ​និយាយ​គ្នា​ខ្លីៗ​មុនពេល​ថតរូប​។​

លោក Trump និង​លោក Putin ចាប់ដៃគ្នា​នៅ APEC ដា​ណាំង​

​នេះ​ជា​ជំនួប​លើក​ទី​២ ក្រោយ​ជំនួប​លើក​មុន​កាលពី​ខែ ៧/២០១៧ នាឱកាស​សន្និសីទ​កំពូល G20 នៅ​អាល្លឺម៉ង់​។​

​ពេលនេះ​គេ​នៅ​ពុំទាន់​ដឹងថា តើ​មេដឹកនាំ​មហាអំណាច​ទាំង​២​នេះ មាន​ជំនួប​សន្ទនា​ផ្លូវការ​ក្រៅ​អង្គប្រជុំ APEC ដែរឬទេ ព្រោះ​ព័ត៌មាន​ពី​សេត​វិមាន និង​វិមាន​ក្រែ​ម​ឡាំង ហាក់ដូចជា​ផ្ទុយគ្នា​។​

Rruter បាន​នាំពាក្យ​របស់​លេខាធិការ​សារព័ត៌មាន​សេត​វិមាន Sarah Sauelers និយាយប្រាប់​អ្នកកាសែត​ថ្ងៃទី ១០/១១ ថា ៖ ទំនាក់ទំនង​ដល់​ជំនួប​ជាមួយ​លោក ពូ​ទីន នោះ​ពុំទាន់​មាន​ជំនួប​ណាមួយ​ត្រូវបាន​បញ្ជាក់ ហើយនឹង​ពុំមាន​ជំនួប​ណាមួយ​កើតឡើង ព្រោះតែ​កម្មវិធី​ការងារ​របស់​ភាគី​ទាំង​២ ពុំ​ស្របគ្នា​។ បច្ចុប្បន្ន​យើងខ្ញុំ (​ប្រតិភូ អាមេរិក រុស្ស៊ី​) កំពុង​ស្ថិតនៅ​កន្លែង​តែមួយ​។ តើ​ពួកយើង​អាច​ប្រទះ​ជួបគ្នា ហើយ​ស្វាគមន៍​គ្នា​ដែរ​ទេ​? ប្រាកដជា​អាច​!​។ តែបើ​និយាយ​ដល់​ជំនួប​ផ្លូវការ​មាន​ផែនការ​គ្រោងទុកជាមុន​នោះ ពុំមាន​ជំនួប​នេះ​ក្នុង​កម្មវិធី​ប្រជុំ​ទេ ហើយ​យើងខ្ញុំ​គិតថា វា​នឹង​ពុំមាន​ជំនួប​បែបនេះ​ទេ​”​។​

​ស្របពេល​គ្នា​នោះ អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង DmitryReokov ឲ្យ​ដឹងថា លទ្ធភាព​នៃ​ការប្រព្រឹត្តទៅ​នៃ​ជំនួប​នេះ នៅ​បន្តធ្វើ​ការគិតគូរ “​ការពិភាក្សា​ទាំងឡាយ (​អំពី​លទ្ធភាព​ប្រព្រឹត្តទៅ​នៃ​អង្គប្រជុំ​)​នៅ​កំពុង​បន្ត​។ ពុំទាន់​មាន​អ្វី​ជាក់លាក់​ទេ​៕ សូ​យ​ន​

spot_img
×