Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ ភ្នាល់​បាល់ នៅ​ក្រុង​តាខ្មៅ ខណៈ​វើ​បខាប់​កំពុង​ធ្វើ​ឡើង​នៅ​រុស្ស៊ី​

spot_img

កណ្តាល​៖ នគរបាល​ក្រុង​តាខ្មៅ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ បាន​បើក​ប្រតិបត្តិការ បង្ក្រាប​ករណី​បើក​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ភ្នាល់​បាល់ កេ​ណូ និង​កន្ទុយលេខ​) នៅ​ចំណុច​ភូមិ​តា​ខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ៦​នាក់ និង​សម្ភារៈ​កុំព្យូទ័រ និងបុង​បាល់ កន្ទុយលេខ មួយចំនួន​។ ការបង្ក្រាប​ទី​តាំងភ្នាល់​បាល់ ស្របពេល​ដែល​វើល​ខាប់ កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​រុស្ស៊ី ហើយ​ដែល​អ្នក​ស្នេហា​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា ក៏​កំពុង​មមាញឹក​នាំគ្នា​ចាក់​ល្បែងភ្នាល់​បាល់​នេះ​ផងដែរ​។​

​នគរបាល​ក្រុង​តាខ្មៅ បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​៦​នាក់​នោះ : ១.​ឈ្មោះ​ប្រាក់ បុង​ហ៊ុយ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​បុគ្គលិក​) ២.​ឈ្មោះ ហ៊ែ​ល ឧស្សាហ៍ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ភូមិ​ផ្ទះជួល ឃុំ​ចាក់ អង្រែ​ក្រោម សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​បុគ្គលិក​)​។​៣. ឈ្មោះ​គាំ អូន​រស្មី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល (​បុគ្គលិក​)​។ ៤.​ឈ្មោះ ប៉​ម មេសា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល (​អ្នកលេង​)​។ ៥.​ឈ្មោះ ហេង រ័ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី ភ្នំពេញ​(​អ្នកលេង​)​។ ៦.​ឈ្មោះ កើ សាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​(​អ្នកលេង​)​។ វត្ថុតាង​ចាប់យក​៖​ម៉ាស៊ីន ម៉ូនីទ័​រ ៤​គ្រឿង​. កំព្យូទ័រ​០៦​គ្រឿង​.​ម៉ូតូ ០៦​គ្រឿង​.​លុយ ១.៧០០.០០០៛ និង​១៣៣​ដុល្លារ . ម៉ាស៊ីន គិត​លេខ​០៣​គ្រឿង ៦.​កៅអី​បត់​០៣ កៅអី​ខ្ពស់​០៥ តុ​០៣,​ម៉ាស៊ីន​ព្រីន បុ​ងបាល់​០២​គ្រឿង​.​រ៉ូ​ល បាល់​០៤​ដុំ​ធំៗ​,
​ធុង​ហិប​ឆ្នោត​០១.​សន្លឹកឆ្នោត​ផ្សងសំណាង​០៧​ដុំ​ធំៗ​.​ត្រា​ផេរ ០២ និងបុង​ចាក់បាល់​រួម​មួយ​ចំនួន​ទៀត​។​

​នៅ​ថ្ងៃកើតហេតុ​ខាងលើ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង (​ភ្នាល់​បាល់ កេណូនិង​កន្ទុយលេខ​) ស្ថិត​នៅ​ចំណុច​ភូមិ​តា​ខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ នៅក្នុង​ហា​កាហ្វេ​យីហោ ស្ពត​កាហ្វេ ដែល​បាន​បើក​ឲ្យមាន​ការ​ភ្នាល់បាល់ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​និង​ចាក់​កេណូ KENO មានន័យ​ថា​៖ ចាក់​ស៊ីសង​ភ្លាមៗ​រាល់​៣​នាទី​ម្តង​) ហើយ​មាន​កម្មវិធី​ស៊ីសង​ពិសេស​ជាច្រើន ដូចជា ១.​ចាក់​ចាប់​៥-៧​គូរ ចាញ់​ដាច់​ទាំង​​អស់​ សង​ដើម​គុណ​និង​២ ។ ២.​ចាក់​៨​គូរ ចាញ់​ដាច់​ទាំងអស់​ចាប់ពី​២​ដុល្លារ​ឡើង​ទៅ សង​១០០​ដុល្លារ ៣.​ចាក់​៩​គូរ​ចាញ់​ដាច់​ទាំងអស់ ចាប់ពី​២​ដុល្លារ​ឡើង​ទៅ​សង ២០០​ដុល្លារ ៤.​ចាក់​១០​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់​២​ដុល្លារ ទៅ​៩​ដុល្លារ​បាន​ទូរស័ព្ទ​iPhone ចំនួន​០១​គ្រឿង​
៥.​ចាក់​១០​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់​១០​ដុល្លារ​ឡើង និង​ទទួលបាន​ម៉ូតូ​ហុងដា​ឌី​ម​សេរី​ថ្មី​ចំនួន ០១​គ្រឿង​។ ករណី បង្ក្រាប​ល្បែងស៊ីសង​នេះ​សមត្ថកិច្ច បន្ត​ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ​៖​កូឡាប​

   

spot_img
×