Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​២​គ្រឿង​បើក​លឿន បុក​គ្នា ស្លាប់​១​នាក់ របួសធ្ងន់ ២​នាក់​

spot_img

​កណ្តាល​ ៖ នគរបាល ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​សន្និដ្ឋាន​បឋម​ថា ការ​បរ​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ម៉ូតូ​បុក​ម៉ូតូ បណ្តាល​អោយ​គ្រោះថ្នាក់ ស្លាប់​១​នាក់ របួសធ្ងន់ ២​នាក់ ដែល ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ ដ៏​រន្ធត់​នេះ កើតឡើង​នៅ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​១១០ ស្ថិតនៅ​ភូមិ​ពោធិ៍​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​។

​ប្រភព​ដដែល បានឱ្យដឹងថា មាន​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​(CT-100) ពណ៌​ក្រហម ពាក់​ផ្លាកលេខ កណ្តាល 1X-6492 បើកបរ​ដោយ​​ឈ្មោះ តេវ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មិន​ពាក់មួក មាន​ទី​នៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល របួសធ្ងន់ បើក​បរ​​​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ក៏​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល​​1U-5769 បើកបរ​ដោយ​ឈ្មោះ​សួន សារិត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ស្លាប់ មុខរបរ​កម្មករ មិន​ពាក់មួក រួម​ដំណើរ​ជាមួយ​ប្រពន្ធ ឈ្មោះ​សែម ចរិយា ភេទ​ស្រី អាយុ ២៧​ឆ្នាំ​របួសធ្ងន់ មុខរបរ​កម្មករ មិន​ពាក់មួក មាន​ទីលំនៅ​នៅ​ភូមិ​ជ្រោយ​ឬ​ស្សី ឃុំ​ប្រសាទ ស្រុក​ស្អាង ខេត្ត​កណ្តាល ដែល​កំពុង​បើក​បញ្ច្រាស់​ទិស​គ្នា ពី​ជើង​មក​ត្បូង បណ្ដាលអោយ​ស្លាប់ ១​នាក់ នៅ​កន្លែងកើតហេតុ និង​រងរបួស​ធ្ងន់​២​នាក់ ស្រី​១​នាក់ ។​

បន្ទាប់ពី​សមត្ថកិច្ច​ពី​ពិនិត្យ និង​វាស់វែង​ប​ទី​កន្លែង​កើតហេតុ​រួច ក៏​បាន​ប្រគល់​សា​សព​អោយ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នករងរបួស​ត្រូវបាន​បងប្អូន ដឹកយក​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ ចំណែក​វត្ថុតាង​ទាំងពីរ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ៕ ​ដោយ ​៖​ កូឡាប​

spot_img
×