Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំលោភ​ក្មេង​ម្នាក់​មិន​ស្កប់ ប៉ង​រំលោភ​ក្មេងស្រី​អាយុ​៣​ឆ្នាំ​ម្នាក់ទៀត ចុងក្រោយ ត្រូវ​ប្រជា​តុលាការ​ចាប់ចង​ស្លាបសេក​វាយ​ឡើង​ទ្រោម (​វីដេអូ​)

spot_img

​បុរសៗ​បញ្ចេញ​កំហឹង​មួយក្រុម នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា បានធ្វើការ​កាត់ទោស​ដោ​យ​ផ្ទាល់ដៃ​របស់​ពួកគេ​នៅលើ​ដងផ្លូវ ដោយ​ចាប់ចង​ស្លាបសេក និង​វាយ​ដុំ​ទៅលើ​បុរស​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​ម្នាក់ ។​

​ជនល្មើស​ចាប់រំលោភ​រូបនេះ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​រូបគេ​បាន​ប៉ុនប៉ង​រំលោភ​ចុងក្រោយ ទៅលើ​ក្មេងស្រី​អាយុ ៣ ឆ្នាំ ម្នាក់ នៅ Alagbado ក្នុង​ទីក្រុង Lagos ។​

​ជនល្មើស​ឈ្មោះ Dare អាយុ ១៨ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ក្នុង​អំពើ​ចាប់រំលោភ​នេះ ដោយ​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ ។​

Dare ត្រូវបាន​ចោទប្រកាន់​ខាំ​ក្មេងស្រី​រងគ្រោះ នៅពេល​រូបគេ​ត្រូវបាន​តាម​ទាន់​ដោយ​ម្តាយ​របស់​នាង មុនពេល​ប៉ុនប៉ង​រត់គេចខ្លួន ។​

​យោងតាម​របាយការណ៍ Dare ទើបតែ​បាន​រំលោភ​ក្មេងប្រុស​អាយុ ៧ ឆ្នាំ ម្នាក់​កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ គាត់​បាន​រត់គេចខ្លួន​រួច មុនពេល​ត្រូវបាន​ចាប់ខ្លួន ។​

​ប៉ុន្តែ នៅពេល​វិល​ត្រលប់​ចូលមកក្នុង​ភូមិ​វិញ ហើយ​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​ចុងក្រោយ​នេះ រូបគេ​ក៏ត្រូវ​បាន​ចាប់ខ្លួន ហើយ​ត្រូវបាន​វាយ​ដុំ​យ៉ាង​ចាស់ដៃ មុនពេល​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលីស ៕ ឧ​ត្ត​ម​

A post shared by Instablog9ja (@instablog9ja) on

spot_img
×