Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្គត់ផ្គង់​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ ១០៥​សង្កាត់​នៅ រាជធានី​ភ្នំពេញ ឆ្នាំ​២០២៥

spot_img

​ភ្នំពេញ​៖ ការផ្គត់ផ្គង់​ទឹកស្អាត​នឹង​បម្រើ​ជូន​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​ទាំង​១០៥​សង្កាត់ ទូទាំង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០២៥​ខាងមុខនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​វិស័យ​ទឹកស្អាត​និង​អនាម័យ​ជនបទ កាលពី​រសៀល​ថ្ងៃ​ទី​១៩​មិថុនា នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន បញ្ជាក់ថា ជាមួយនឹង​គោលបំណង នៃ​ការត្រួតពិនិត្យ​វាយ​តំលៃ​ចំពោះ​លទ្ឋផល​របស់​ផែនការសកម្ម​ភាព​ជា​តិ និង​ថ្នាក់​ក្រោម​ជាតិ​រាជរដ្ឋាភិបាល និង​ដៃគូរ​អភិវឌ្ឍន៍​ប​បាននិងកំពុង​អនុវត្ត​ជា​បន្តបន្ទាប់​។​

លោក​កើត ឆែ បាន​លើកឡើង​ទៀត​ថា កិច្ចប្រជុំ​ត្រួតពិនិត្យ​បច្ចេកទេស ការងារ​អនុវត្តន៍​របស់​ក្រសួង​. មន្ទីរ​អភិវឌ្ឍន៍ជនបទ លើ​វិស័យ​ទឹកស្អាត គឺជា​ទស្សនវិស័យ​នៃ​ការចូលរួម ជាមួយ​ដៃគូ​រពាក់ព័​ន្ឋ​ដែល​ផែនការ​នេះ​ត្រូវ​ធ្វើ​ផែនការមេ រវាង​មន្ទីរ​ជនបទ​. មន្ទីរ​ផែនការ​ចំពោះ​កិច្ចការ​អភិវឌ្ឍ រាជធានី​ភ្នំពេញ​ដែល​រំពឹង​ថា សង្កាត់​ទាំង​១០៥ ក្នុង​រាជធានី​ភ្នំពេញ និង​មាន​ទឹក​ស្អាត ចែក​ទៅដល់​លំនៅដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ឆ្នាំ​២០២៥​ខាងមុខ​៕ ដោយ​៖​កូឡាប​

spot_img
×