Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ថ្ងៃទី​១០​ខែធ្នូ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​

spot_img

​ភ្នំពេញ ៖ ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ រួមសហការ​ជាមួយ​លេខាធិការដ្ឋាន អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​ទី​៦៩​ឆ្នាំ ១០​ធ្នូ ១៩៤៨-១០​ធ្នូ​២០១៧ ក្រោម​ប្រធានបទ ខ្មែរក្រោម​គឺជា​ប្រជាពលរដ្ឋ​កម្ពុជា​ស្របច្បាប់ ដែល​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៧​នៅ​ទី​រួម​ខេត្តសៀមរាប​។​

​បើតាម​លិខិត​អំពាវនាវ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍ កាលពី​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ដែលមាន​លោក​សឺ​ន យឿន ជា​គណៈកម្មាធិការ​ប្រតិបត្តិ បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ពិធី​នេះ ដើម្បី​ផ្សព្វផ្សាយ​អំពី​នីតិវិធី និង​ច្បាប់​បទដ្ឋាន​ពាក់ព័ន្ធ​នៃ​ការចុះបញ្ជី​សំបុត្រកំណើត ធ្វើលិខិត​បញ្ជាក់​កំណើត និង​ដំណើរការ​នៃ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​។ ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ដោយ​ចែកជូន​ផងដែរ​ដល់​អ្នកចូលរួម​នូវ​ច្បាប់​កម្ពុជា​ដែល​ពាក់ព័ន្ធ​មាន​រដ្ឋធម្មនុញ្ញ ច្បាប់​សញ្ជាតិ និង​លិ​ខិ​តូ​បក​រណ៍​ពាក់ព័ន្ធ​មួយចំនួនទៀត ទាក់ទង​ទៅនឹង​សញ្ជាតិ​ខ្មែរ​នៅ​កម្ពុជា​។ ក្នុង​គោលបំណង​សំខាន់​ទៀត​នោះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដ៏​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​ខ្មែរក្រោម ដើម្បី​ស្វែងយល់​ពី​អត្តសញ្ញាណ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដោយមាន​ការចូលរួម​ពី​ពលរដ្ឋ​ខ្មែរក្រោម អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​មាន​សមត្ថកិច្ច​។​

​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍ ក៏ដូចជា​លេខាធិការដ្ឋាន អង្គការ សមាគម ខ្មែរ​កម្ពុជា​ក្រោម បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ចូលរួម​វិភាគទាន​តា​ម​សទ្ធា ដើម្បី​ជា​ចំណែក​មួយ​នៃ​សិទ្ធិសេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប​។​

​តាមរយៈ​លិខិត​នេះ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុន​របស់ខ្លួន​នោះ លោក​សឺ​ន យឿន បាន​បញ្ជាក់ថា ផ្អែក​ទៅតាម​ការសិក្សា និង​ទិន្នន័យ​ដែល​ទទួលបាន ក្រុមការងារ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បានកំណត់​បញ្ហា​ប្រឈម និង​ស្ថាន​ភាពលំបាក​មួយចំនួន​របស់​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​តាម​តំបន់​មួយចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បញ្ញា​ដែល​កំពុង​ប្រឈម​សំខាន់​នោះ គឺពាក់ព័ន្ធ​ទៅនឹង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន មិនបាន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​មួយចំនួន​ចុះបញ្ជី​អត្រានុកូលដ្ឋាន ឬ​ធ្វើលិខិត​បញ្ជាក់​កំណើត ខ្លះទៀត​មិនត្រូវ​បានអនុញ្ញាត​ធ្វើ​អត្តសញ្ញាណប័ណ្ណ ទោះបី​ខ្មែរក្រោម​មាន​ឯកសារ​គ្រប់គ្រាន់ ដែល​អាច​បញ្ជាក់ថា នឹង​អាចធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន នឹង​ខ្លះទៀត ទោះបី​ខ្មែរក្រោម​មាន​អត្តសញ្ញាណប័ណ្ណ​ផុតកំណត់ តែ​ក៏ត្រូវ​បានអនុញ្ញាត​ធ្វើ​សាជាថ្មី​ដែរ​។ មូលហេតុ​នេះ ដោយហេតុថា​អាជ្ញាធរ​មូលដ្ឋាន​មានការ​យល់ច្រឡំ​ថា​ខ្មែរក្រោម​ជា​ជនអន្តោប្រវេសន៍​វៀតណាម​។ ចំនួន​ខ្មែរក្រោម​ដែល​ត្រូវបាន​បដិសេធ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នេះ គឺមាន​រាប់ពាន់​គ្រួសារ​ដែល​កំពុង​រស់នៅ​តាម​ខេត្ត​មួយចំនួន​ដូចជា ខេត្តសៀមរាប តាកែវ កំពង់ឆ្នាំង និង​នៅ​រាជធានី​ភ្នំពេញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×