Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើ​ចម្លែក​របស់​ចិន​ចំពោះ​គីម ជុង​អ៊ុន (មានវីដេអូ)

spot_img

​ស្ថានីយ​ទូរទស្សន៍​ចិន CCTV នៅ​ថ្ងៃ​ទី ១៩ ខែមិថុនា បានឲ្យដឹងថា ៖ លោក​គីម មាន​ជំនួប​កំពូល​ជាមួយ​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន ប្រមាណ ១០​នាទី បន្ទាប់​ពី​ត្រួតពល​នៅ​ទីលាន ធាន​អាន​មេន ។​

​លោក​ស៊ី ជិន​ពៀន និង​ភរិយា​ថតរូប​អនុស្សាវរីយ៍​ជាមួយ​លោក​គីម ជុង​អ៊ុន និង​ភរិយា ។​

​នេះ​ជា​ជំនួប​កំពូល​លើក​ទី​៣ រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ក្នុង​អំឡុងពេល ៣​ខែ កន្លងមក ហើយ​ប្រមាណ​១​សប្តាហ៍ ក្រោយ​ជំនួប​រវាង​លោក​គីម ជាមួយ​ប្រធានាធិបតី​អាមេរិក ។​

​ប្រការ​ចម្លែក​ប្លែក​ពី​លើក​មុនៗ​នោះ គឺ CCTV បាន​ផ្សាយ​ព័ត៌មាន​និង​រូបភាព​អំពី​ជំនួប​កំពូល​នេះ ភ្លាមៗ​តែម្តង ពុំមែន​ដូច​លើក​មុនៗ​រង់ចាំ​ទាល់តែ​លោក​គីម វិល​ទៅ​ប្រទេស​វិញ​ឡើយ ។​

​ផ្ទុយទៅវិញ​គេ​ពុំ​ឃើញ​ប្រព័ន្ធ​ព័ត៌មាន​កូរ៉េខាងជើង ផ្សាយ​ព័ត៌មាន​អំពី​ជំនួប​កំពូល​ថ្មី​បំផុត​នេះ​ទេ ។​

​តាម​អ្នកវិភាគ​នោះ​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​ចិន​លើក​នេះ​របស់​លោក​គីម ជុង​អ៊ុន គឺ​ដើម្បី​រាយការណ៍​សង្ខេប​អំពី​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិកឲ្យ​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន ។ ទន្ទឹម​នោះ​ក្រុង​ព្យុងយ៉ាង​ក៏​នឹង​ឆ្លៀត​ឱកាស​ដើម្បី​សុំ​ការគាំទ្រ​ពី​ចិន ក៏ដូចជា​ប្រឹក្សា​យោបល់​ជុំវិញ​កំរិត​នៃ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ គប្បី​ប្រព្រឹត្តទៅ​បែបណា​? ។​

spot_img
×