Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN ប្រកាស​ដកថយ​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​

spot_img

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN លោក Nikki Haley នៅ​ថ្ងៃ​ទី ១៩ ប្រកាសថា អាមេរិក​ដកខ្លួន​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្រោម​មូលហេតុ​ថា ស្ថាប័ន​នេះ មាន​ការរើសអើង​ចំពោះ​អ៊ីស្រាអែល ។​

​ក្នុង​សន្និសីទកាសែត​ជាមួយ​ប្រមុខ​ការទូត​អាមេរិក Mike Pompeo នៅ​វ៉ាស៊ីនតោន អ្នកស្រី Haley ពោលថា ៖ យើងខ្ញុំ​សម្រេចចិត្ត​ធ្វើបែបនេះ ព្រោះ​ការសន្យា​របស់​យើង​ពុំ​អនុញ្ញាត​ឲ្យ​ខ្លួនឯងបន្ត​ក្លាយ​ជា​ផ្នែក​មួយ​នៃ​អង្គការ​មួយ​ដែល​មាន​សីលធម៌​ក្លែងក្លាយ និង​អំនួត ព្រមទាំង​លេងសើច​នឹង​រឿង​សិទ្ធិមនុស្ស ។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​រិះគន់​ចំពោះ​ការសម្រេចចិត្ត​ខាង​លើ​របស់​អាមេរិក ហើយ​ព្រមាន​ថា បញ្ហា​ដែល​ក្រុង​វ៉ាស៊ីនតោន​អវត្តមាន​ក្នុង​ស្ថាប័ន​នេះ វា​នឹង​ច្រាន​បន្ទុក​ទទួលខុសត្រូវ​ទៅ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ដទៃ ដោះស្រាយ​បណ្តា​បញ្ហា​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​របស់​ពិភពលោក ។​

​គួររំលឹកថា ចាប់តាំងពី​លោក​ត្រាំ​ឡើង​កាន់​អំណាច អាមេរិក បាន​ដកខ្លួន​ថយ​ចេញពី​ស្ថាប័ន​វប្បធម៌ UNESCO កាត់បន្ថយ​ជំនួយ​ហិរញ្ញវត្ថុ​ឲ្យ UN ព្រមទាំង​ប្រកាស​អំពី​ផែនការ​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ប៉ារីស ស្តីពី​ការប្រែប្រួល​ធាតុអាកាស​ផ្តួចផ្តើមឡើង​ដោយ​អង្គការសហប្រជាជាតិ ៕ សូ​យ​ន​

spot_img
×