Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំគ្នាយក​​ដុំ​​ថ្ម​​គប់​​ខ្លា​​កំពុង​​ដេក​​​ឲ្យ​​ផ្អើល ហើយ​ថត​​វីដេអូបង្ហោះ លទ្ធផល​​ត្រូវ… (មានវីដេអូ)

spot_img

​ប្រជា​អ៊ិនធើរណេត​ចិន បាន​ខឹងសម្បារ​យ៉ាងខ្លាំង បន្ទាប់ពី​វីដេអូ​មួយ​បង្ហាញ​ឲ្យ​ឃើញ​បុរស​២​នាក់​ដែលជា​ភ្ញៀវ​ទេចរ បាន​យក​ដុំថ្ម​គប់​ចូលក្នុង​ទ្រុងខ្លា ដើម្បី​ធ្វើ​ឲ្យ​វា​ភ្ញាក់ផ្អើល នៅឯ​ឧ​ស្យា​ន​សត្វព្រៃ​ប៉េកាំង បានចាប់ផ្តើម​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ។​

​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​ពាក់អាវ​ខៀវ បាន​រើស​ដុំថ្ម ខណៈ​បុរស​ម្នាក់ទៀត​ឈរ​នៅក្បែរ​គាត់ បាន​គប់​ចូលក្នុង​ទ្រុងខ្លា ដោយ​សង្ឃឹមថា​នឹងត្រូវ​ចំពួក​វា​ដែល​កំពុង​អង្គុយ​នៅលើ​មែកឈើ ។​

​ពួក​អ្នកទេសចរ​អាច​ត្រូវបាន​លឺ​និយាយ​ជា​ភាសា​ចិន ហើយ​ស្ត្រី​ម្នាក់​សើច​នៅ​ខាងក្រោយ ខណៈ​បុរស​ម្នា​ក់បាន​គ្រវែង​ដុំថ្ម​ដាក់​ខ្លា​ទាំងនោះ ។​

​ម្នាក់​ក្នុងចំណោម​បុរស​ទាំងពីរ អាច​ត្រូវ​បានលឺ​និយាយ​ក្នុង​វីដេអូ​ថា​៖ «​តើ​ពួកយើង​ចោល​ត្រូវចំ​វា​ទេ​?» ។​

​ម្នាក់​ដែល​គប់​ដុំថ្ម​ចូល​ដំបូង​បាន​និយាយថា​៖ «​យើង​ចោល​ចំ​ខ្លា​១ ប៉ុន្តែ វា​នៅតែ​ពុំ​កម្រើក​សោះ​» ។​

​អ្នកប្រើប្រាស់​អ៊ិនធើរណេត បាន​ចូល​ខ​មិន​លើកឡើងថា​៖ «​វា​អាកប្បកិរិយា​មិន​សមរម្យ​មួយ របស់​ក្រុម​ទេសចរ​ទាំងនេះ ព្រោះ​ពួកគេ​ត្រូវបាន​ប្រទះឃើញ​សើច និង​និយាយ​ខ្លាំងៗ ខណៈ​ដើរ​ជុំវិញ​ទ្រុងខ្លា ។ ខ្ញុំ​ពិតជា​និយាយ​មិន​ចេញ​ទេ ដែល​ពួកគេ​នាំគ្នា​ធ្វើបាប និង​រំខាន​សេចក្តីសុខ​របស់​សត្វ​បែបនេះ​!!» ។​

​កម្មករ​នៅ​សួនសត្វ​នោះ បានកត់សម្គាល់​ពី​ឥរិយាបថ​មិនល្អ​របស់​ភ្ញៀវទេសចរ​ទាំងនេះ និង​បាន​គ្រប់គ្រង​បញ្ឈប់​សកម្មភាព​របស់​ពួកគេ ពី​ការបង្ក​ហានិភ័យ​គ្រោះថ្នាក់​ដល់​សត្វ​ផងដែរ ។​

​ទោះយ៉ាងណា ករណីនេះ ត្រូវបាន​មន្ត្រី​សួន​សត្វព្រៃ​ខាងលើនេះ បើក​ការស៊ើបអង្កេត​ហើយ ៕ ឧ​ត្ត​ម​

spot_img
×