Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្នែក​ទី​១០ ទំនាក់ទំនង​ឆ្លង​ជាតិ​សាសន៍ និង​អត្តភាព​ជនជាតិដើម​នៃ​ប្រទេស​កម្ពុជា​

spot_img

Frederic Bourdier
​បរិបទ​ទូទៅ​
​លក្ខណៈ​ទូទៅ និង​ចំណាត់​ថ្នាក់​ពូជសាសន៍ និង​ភាសា​

​ក្នុងចំណោម​ជាតិ​សាសន៍​នានា​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ជនជាតិដើម (Indigenous Population) សំដៅ​ដល់​មនុស្ស​ដែល​មក​តាំង​ទីលំនៅ​នៅក្នុង​ប្រទេស​កម្ពុជា​មុន​គេ តាំងពី​យូរយារ​ណាស់​មកហើយ​។ តាមពិតទៅ វាក្យ​ស័ព្ទ​នេះ​ផ្ដល់​អត្ថន័យ​ទូទៅ​ដោយ​មិន​ចំពោះ ហើយ​ត្រូវបាន​ប្រើប្រាស់​សំដៅលើ​ក្រុម​ផ្សេងៗ ដែល​ស្ដែង​រួម​គ្នា​តាម រយៈ​ទិដ្ឋភាព សកម្មភាព​សង្គម និង​ទិដ្ឋភាព​រូបិយ​នៃ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ដែល​គេ​តែង​ហៅថា អរិយធម៌​ឥណ្ឌូចិន​ដើម (Proto-Indochinese) (01) ។ ជនជាតិដើម​ទាំងនេះ មាន​ប្រពៃណី​កាប់ឆ្ការ​ព្រៃ ដាំ​ដំណាំ​កសិកម្ម បរបាញ់​សត្វ នេសាទ​ត្រី និង​រក​អនុផល​ព្រៃឈើ​។ ពួក​គេ​គោរព​បូជា​ទៅ​លើ​ទម្រង់​សាសនា​មួយ ផ្អែក​លើ​ជំនឿ​ព្រលឹង​និយម ទោះបីយ៉ាងណា​ក៏ដោយ ចំពោះ​ជនជាតិដើម​ដែល​រស់នៅ​តាម​ភូមិភាគ​(​ឦសាន​) ជំនឿ​ដែល​សំខាន់បំផុត គឺ​ពិធី​បូជាយញ្ញ​សត្វ​ក្របី​។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ទោះបី​មាន​តឹកតាង​បញ្ជាក់ថា បណ្ដា​ជនជាតិដើម​ទាំងនេះ​មាន​ប្រភព​ដើម​តែមួយ ហើយ​ក្រោយមក​បែងចែក​ជា​កុលសម្ព័ន្ធ​ផ្សេងៗ​គ្នា​ក្ដី ក៏​ក្រុម​ជនជាតិដើម​មួយចំនួន ដូចជា​សំរែ និង​ព័រ (Pear) ដែល​រស់នៅ​តាម​ភាគ​ខាងលិច​ប្រទេស​កម្ពុជា នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​នៃ​លក្ខណៈ​សង្គម​វប្បធម៌ និង​ក្នុងនាម​ជា​ជនជាតិ​ម្ចាស់​ស្រុក​ច្រើន​ជាង​ក្រុម​ជនជាតិដើម ដែល​រស់​នៅ​ភូមិភាគ (​ឦសាន​)​នៃ​ប្រទេស​កម្ពុជា​។ ផ្ទុយទៅវិញ ក្រុម​ជនជាតិដើម​មួយចំនួន​ដែល​មាន​លក្ខណៈ ភូមិសាស្ដ្រ និង​ភាសា​សាស្ដ្រ​ដាច់​ដោយឡែក​របស់​ខ្លួន​រួម​មាន​ជនជាតិ​ចា​រ៉ា​យ​(​អម្បូរ​ម៉ាឡេ​-​ប៉ូ​លីនេ​ស្យាង​) (Malayo-Polynesian) និង​ជនជាតិ​ទំ​ពួន (​អម្បូរ​មន​-​ខ្មែរ​) ដែល​រស់នៅ​ក្នុង​ខេត្ត​រតនគិរី ច្រើន​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា ហើយក៏​មាន​ការផ្សារភ្ជាប់​សាច់ឈាម​គ្នា តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​ឆ្លង​ជាតិ​សាសន៍​ផងដែរ ជាពិសេស​នៅក្នុង ស្រុក​អណ្ដូង​មាស ក្នុងន័យនេះ ទិដ្ឋភាព​ខុស​គ្នា​រវាង​ក្រុម​ជនជាតិដើម​ទាំងនេះ មាន​លក្ខណៈ​ជា​បញ្ញត្ដិ​ប៉ុណ្ណោះ​។​

​តើ​ជនជាតិដើម​ទាំងនេះ​គឺជា​អ្នកណា​? ពួកគេ​មាន​ប៉ុន្មាន​ក្រុម​នៅ​ទីនោះ​? ហើយ​មាន​ឈ្មោះ​អ្វីខ្លះ​? តាមពិត​ទៅ​យើង​អាច​ទទួលយក​ការ​ផ្ដួចផ្ដើម​ធ្វើ​ចំណាត់​ថ្នាក់​ជនជាតិដើម​ទាំងនោះ​ទៅ​តាម​លក្ខណៈ​ជាតិ​ពិន្ធុ​វិទ្យា និង​ភាសាវិទ្យា​។ ប៉ុន្តែ​ការ​ដែល​សំខាន់ ជា​បឋម​យើង​មិន​គ្រាន់តែ​លើកឡើង​រឿងរ៉ាវ​ក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ​ទេ ថែមទាំង​ត្រូវ​ពិនិត្យមើល​លើ​ប្រវត្តិសាស្ដ្រ​វែងឆ្ងាយ​របស់​ពួកគេ ដែល​ក្នុងនោះ​ឃើញ​ថា​ជន​ជ​តិ​ទាំងនេះ​បាន​រក្សា ទំនាក់ទំនង​ជិតស្និទ្ធ​មិន​ត្រឹមតែ​ជាមួយ​ជនជាតិដើម​ដូច​គ្នា​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​នៅ​មនា​ទំនាក់ទំនង​ជាមួយ ជាតិ​សាសន៍​ខ្មែរ និង​ជនជាតិ​ផ្សេងៗ​ទៀត​។ ក្នុងន័យនេះ ដូច​ដែល​ការសិក្សា​នេះ​នឹង​បង្ហាញ​បន្ថែម គេ​មិន​អាច​ធ្វើការ ស្រាវជ្រាវ​ពី​ក្រុម​ជនជាតិដើម​ឥណ្ឌូចិន​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​អើពើ​ពី​ទំនាក់ទំនង​ផ្សេងៗ​ដែល​ជនជាតិ ទាំងនោះ​មាន បើ​ទោះ​ប្រកបដោយ​និរន្ដរភាព​តិចក្ដី ច្រើន​ក្ដី​នៅក្នុង​ប្រព័ន្ធ​សង្គម​ដែល​រួម​បញ្ចូល​ទាំង​ជនជាតិ​ផ្សេងៗ ដែល​រស់នៅ​ក្នុង​ភូមិសាស្ដ្រ​ពាក់ព័ន្ធ​នឹង​គ្នា​ទេ​។ នេះ​មានន័យ​ថា ជនជាតិដើម​នីមួយៗ​ដែល​បាន​លើកឡើង​នឹងត្រូវ បាន​ពិចារណា ដោយ​មិន​ដាក់​ឱ្យ​នៅ​ឱ្យដាច់​ពី​គេ តែ​ជា​ចំណែក​មួយ​នៃ​សំណុំ​ឯកភាព​រួមមួយ ដែល​ធាតុ​នី​មួយៗ​មាន ទំនាក់ទំនង​អន្ដរ​អំពើ​ជាមួយគ្នា​។​

​យោងតាម​ចំណាត់​ថ្នាក់​តាម​បទដ្ឋាន​អាមេរិក យើង​អាច​បែងចែក​អម្បូរ​ភាសា​ជនជាតិដើម​ទាំងនេះ​ជា​ពីរ​អម្បូរ​គឺ អម្បូរ​អូ​ស្ដ្រូ​-​ថៃ (Austro-Thais) ឬ (Malayo-Polynesian) ហើយ​និង​អម្បូរ​មន​-​ខ្មែរ​។ អម្បូរ​នេះ រួម​មាន​ជនជាតិ​ចា​រ៉ា​យ នៅ​ខេត្ត​រតនគិរី (​មាន​ប្រជាជន ១៤.០១០​នាក់​) នៅ​ឆ្នាំ​១៩៩៤ យោង​តាម​ទិន្នន័យ​ដែល​យើង​ប្រមូល​បាន​ដោយ​ផ្ទាល់ ខណៈ​ដែល​ស្ថិតិ​របស់​ខេត្ដ​មណ្ឌលគិរី​បង្ហាញថា មាន​ជនជាតិ​ចា​រ៉ា​យ​ត្រឹមតែ ១៣.៩៨០​នាក់​) ហើយ​និង​ជនជាតិ​រដែ (Rhade) មាន​ចំនួន​តិចតួច​រស់​នៅ​លាយឡំ​នឹង​ជនជាតិ​ព្នង​នៅក្នុង​ខេត្ត​មណ្ឌលគិរី​។ ជាតិ​សាសន៍​ទាំង​ពីរ​ក្រុម​ខាង ក្រោយ​នេះ​មាន​ភាសា​ទាក់ទង​គ្នា​នឹង​អនុ​ក្រុម​ចាម ដែល​ក្នុងនោះ​រាប់បញ្ចូល​ជនជាតិ​ចាម​កាន់សាសនា​ឥស្លាម​ដែល រស់​នៅក្នុង​ប្រទេស​កម្ពុ​ជា​ផងដែរ​។​

​អម្បូរ​មន​-​ខ្មែរ ជា​អម្បូរ​ធំ ហើយ​មាន​ឥទ្ធិពល​ខ្លាំង​ជាង ត្រូវ​បែងចែក​ជា​ក្រុម​ផ្សេងៗ ដែល​ក្នុងនោះ​មាន​បី​ក្រុម ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​រួមមាន ក្រុម​ព័រ ក្រុម​កា​ទុ និង​បា​ណា​។ ក្រុម​បា​ណា ចែក​ជា​បា​ណា​ភាគ​ខាងលិច បា​ណា​ភាគ​ខាងជើង និង​បា​ណា​ភាគខាងត្បូង​។ តារាង​ខាងក្រោម បង្ហាញ​ដោយ​សង្ខេប ពី​ទំនាក់ទំនង​ឧបសម្ព័ន្ធ​ភាសា ទីតាំង ស្ថិតិ​ចំនួន​សមាជិក​កុលសម្ព័ន្ធ ជនជាតិ​នៃ​អម្បូរ​នីមួយៗ ទោះជា​យ៉ាងនេះ​ក្ដី ចំណា​តើ​ថ្នាក់​ជាតិ​ពិន្ធុ​វិទ្យានេះ មិន​ប្រាកដ​ថា​មាន​ភាពត្រឹមត្រូវ​គ្រប់​ករណី​នោះទេ ដោយហេតុនេះ​ហើយ យើង​ចាំបាច់​លើក​យក​ចំណុច​នេះ​មក​ពិភាក្សា​បន្ថែមទៀត​។​

​តា​រាងលេខៈ ចំណាត់​ថ្នាក់​ភូមិវិទ្យា​ភាសា​របស់​ក្រុម​ជនជាតិដើម​ធំៗ​
​ក្រុម​ជនជាតិដើម​ ​អនុ​ក្រុម​ ​ក្រុម​ភាសា​ ​ ​អម្បូ​រ​ ​ ​ ​ស្ថិតិ​ ​ ​ទីតាំង​
​ចា​រ៉ា​យ​ ​ ​ចាម​ ​ ​អូ​ស្ដ្រូ​នេ​ស្យាង​ ​អូ​ស្ដ្រូ​- ថៃ​ ​ ​១៤.០០០​ ​ ​រតនគិរី​
​រ​ដែ​ ​ ​ចាម​ ​ ​អូ​ស្ដ្រូ​នេ​ស្យាង​ ​អូ​ស្ដ្រូ​- ថៃ​ ​ ​មួយចំនួន​តូច​ ​មណ្ឌលគិរី​
​កាចក់​ ​ ​បា​ណា​ខាងជើង​ ​បា​ណា​ ​ ​មន​-​ខ្មែរ​ ​ ​២.២០០​ ​ ​រតនគិរី​
​ទំ​ពួន​ ​ ​បា​ណា​ខាងលិច​ ​បា​ណា​ ​ ​មន​-​ខ្មែរ​ ​ ​១៨.០០០​ ​ ​រតនគិរី​និង​មណ្ឌលគិរី​
​ព្រៅ​ ​ ​បា​ណា​ខាងលិច​ ​បា​ណា​ ​ ​មន​-​ខ្មែរ​ ​ ​៥.៥០០​ ​ ​រតនគិរី​និង​ស្ទឹងត្រែង​
​គ្រឹង​ ​ ​បា​ណា​ខាងលិច​ ​បា​ណា​ ​ ​មន​-​ខ្មែរ​ ​ ​១៤.០០០​ ​ ​រតនគិរី​
(​អនុ​ក្រុម​របស់​ព្រៅ​)
​ក្រា​វ៉ែត​ ​ ​បា​ណា​ខាងលិច​ ​បា​ណា​ ​ ​មន​-​ខ្មែរ​ ​ ​៤.០០០​ ​ ​ ​ ​ ​ ​ ​ ​ ​ ​រតនគិរី​(​វ៉ឺ​ន​សៃ​)​និង​ស្ទឹងត្រែង​(​សៀម​ប៉ាង​)
​លុន​ ​ ​បា​ណា​ខាងលិច​ ​បា​ណា​ ​ ​មន​-​ខ្មែរ​ ​ ​៣០០​ ​រតនគិរី​(​តា​វែង​វ៉ឺ​ន​សៃ​) ​ ​ ​ ​ ​ ​ ​ ​ ​និង​ស្ទឹងត្រែង​
​ព្នង​ ​ ​បា​ណា​ខាងត្បូង​ ​បា​ណា​ ​ ​មន​-​ខ្មែរ​ ​ ​១.៩០០​ ​មណ្ឌលគិរី ស្ទឹងត្រែង រតនគិរី​
​ស្ទៀ​ង​ ​ ​បា​ណា​ខាងត្បូង​ ​បា​ណា​ ​ ​មន​-​ខ្មែរ​ ​ ​៣.០០០​ ​ក្រចេះ​(​ស្នួល​) មណ្ឌលគិរី ​ ​ ​ ​ ​ ​ ​ ​ ​ ​(​កែវ​សីមា​)
​ក្រោល​ ​ ​?​ ​ ​បា​ណា​?​ ​ ​មន​-​ខ្មែរ​ ​ ​១.៩៦០​ ​ក្រចេះ​និង​មណ្ឌលគិរី​(​កោះ​ញែក​)
​មិ​ល​ ​ ​?​ ​ ​បា​ណា​?​ ​ ​មន​-​ខ្មែរ​ ​ ​២.១០០​ ​ក្រចេះ​
​ជ​ង​ ​ ​(​ព័រ​នៅ​ថៃ​)​ ​ ​ព័​រ​ ​ ​មន​-​ខ្មែរ​ ​ ​?​ ​ពោធិសាត់​(​កោះកុង​?)
​សម្រែ​ ​ ​(​សម្រែ​សៀមរាប​)​ ​ព័​រ​ ​ ​មន​-​ខ្មែរ​ ​ ​?​ ​ពោធិសាត់ និង​កោះកុង​
​ព័​រ​ ​ ​(​ព័រ​ខាងកើត​និង​ខាងលិច​)​ព័​រ​ ​ ​មន​-​ខ្មែរ​ ​ ​១.៤៤០​ ​កំពង់ធំ​និង​ជួរ​ភ្នំក្រវាញ​
​ស្អូច​ ​ ​(​ស្អូច​)​ ​ ​ព័​រ​ ​ ​មន​-​ខ្មែរ​ ​ ​ប្រហែល​១៧៥​ ​កំពត​និង​ជូរ​ភ្នំក្រវាញ​
​សួយ​ ​ ​?​ ​ ​?​ ​ ​មន​-​ខ្មែរ​ ​ ​១.២០០​ ​ ​កំពង់ស្ពឺ​(​ភ្នំ​ឱ​រ៉ាល់​)
​ខ្មែរ​ខិ​ ​ ​ខ្មែរ​ ​ ​ខ្មែរ​ ​ ​មន​-​ខ្មែរ​ ​ ​១.៦០០​ ស្ទឹងត្រែង​(​សៀម​ប៉ាង​)
​កួយ​ ​ ​-​ ​ ​កា​ទុ​ ​ ​មន​-​ខ្មែរ​ ​ ​១៤.២០០​ ​ព្រះវិហារ កំពង់ធំ និង​ស្ទឹងត្រែង​

​ចំពោះ​ក្រុម​ដទៃៗ​ទៀត​ដែល​កំណត់​បាន​នៅ​ឆ្នាំ ១៩៩៥ ប៉ុន្ដែ​ពុំ​មាន​ទិន្នន័យ​ច្បាស់លាស់ រួម​មាន​ជនជាតិ​ព្រៅ (​មាន​ចំនួន ២៥.៨៥០) ជនជាតិរ​បែ​ល (​ចំនួន ១.៦៤០ នាក់​) ថ្មួ​ន​(​ចំនួន ៥៤៣​នាក់​) លើ​ល្មូ​ន (​ចំនួន ២៨០ នាក់​) កូ​ឡា (​ចំនួន ៣១ នាក់​) កានិ​ញ (​ចំនួន ១៥០ នាក់​) ប៉ោង (​ចំនួន ២៦០​នាក់​) ហើយ​និង​ជនជាតិរ​អូ​ង (​នៅ​ស្រុក​កែវ​សីមា​)​។ ប្រភពព័ត៌មានៈ ការចុះ​អង្កេត​ដោយផ្ទាល់​ស្ថិតិ​ខេត្ត និង​ស្ថិតិ​ក្រសួង​មហាផ្ទៃ​ឆ្នាំ​១៩៩៥៕

spot_img
×