Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ស្គាល់​ប្រទេស ៥​ដែលមាន​ជនភៀសខ្លួន​ច្រើនជាងគេ​បំផុត​

spot_img

​តើ​ជនភៀសខ្លួន​ទាំងអស់​មកពី​ប្រទេស​ណាខ្លះ​? បើតាម​ភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហ​
​ប្រជាជាតិ ជនភៀសខ្លួន​ចំនួន ២​ភាគ ៣​នៃ​ចំនួន​ជនភៀសខ្លួន​ទាំងអស់​ក្នុង​ពិភពលោក គឺ​មក​
​ពី​ប្រទេស​ចំនួន ៥​ប៉ុណ្ណោះ​។ ប្រទេស​ទាំង ៥​នោះ​រួមមាន​៖

១. ប្រទេស​សុ​ម៉ាលី​
​ប្រទេស​នេះ​មាន​ជនភៀសខ្លួន​ចំនួន ៩៨៦.៤០០​។ សង្គ្រាម​នៅក្នុង​ប្រទេស​នេះ​បានអូសបន្លាយ​អស់​
​រយៈពេល​ជិត ៣០​ឆ្នាំ​។​

​កាលពី​ឆ្នាំ ២០១៧ ជនភៀសខ្លួន​ចំនួន ៤១.៥០០​បានធ្វើ​មាតុភូមិ​វិវត្តន៍​ត្រឡប់​ទៅកាន់​ប្រទេស​វិញ​
​បន្ទាប់ពី​រស់នៅ​និរទេស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

២. ប្រទេស​មី​យ៉ាន​ម៉ា​
​មាន​ជនភៀសខ្លួន​ចំនួន ១,២​លាន​នាក់​។ កាលពី​ឆ្នាំមុន ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ី​យ៉ា​ចំនួន ៦៥៥.៥០០ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស ដើម្បី​គេច​ពី​អំពើ​ហឹ​ង្សា​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​

៣. ស៊ូដង់​ខាងត្បូង​
​មាន​ជនភៀសខ្លួន​ចំនួន ២,៤​លាន​នាក់​។ កាលពី​ឆ្នាំ ២០១៧ ប្រទេស​នេះ​មានការ​ភៀសខ្លួន​ចេញ​
​ច្រើន​បំផុត ដែល​ភាគច្រើន​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​អូ​ហ្គា​ន់​ដា សូ​ដង់ អេ​តូ​ពី កេ​យ៉ា និង​កុង​ហ្គូ​ជាដើម​។​

៤. អាហ្វហ្គានីស្ថាន​
​មាន​ជនភៀសខ្លួន​ចំនួន ២,៦​លាន​នាក់​។ ប្រទេស​នេះ​ត្រូវ​ញាំញី​ដោយ​សង្គ្រាម​រយៈពេល​យូរ​ជាង គេ​បំផុត ហើយ​ជនភៀសខ្លួន​ចំនួន ៧២​ភាគរយ​ជា​កុមារ​។​

៥. ប្រទេស​ស៊ី​រី​
​មាន​ជនភៀសខ្លួន​ច្រើនជាងគេ​បំផុត​គឺ ៦,៣​លាន​នាក់ ដោយសារ​ប្រទេស​នេះ​ត្រូវ​ញាំញី​ដោយ​សង្គ្រាម​
​ស៊ីវិល​ខ្លាំង​បំផុត​។ ចំនួន​ជនភៀសខ្លួន​របស់​ប្រទេស​នេះ ស្មើនឹង ១​ភាគ​៣ នៃ​ចំនួន​ជនភៀសខ្លួន​
​ទាំងអស់​ក្នុង​ពិភពលោក​៕

សុភក្រ្ដិ

spot_img
×