Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​នាយករដ្ឋមន្ត្រី​កាណាដា បោះបង់ចោល​អង្គប្រជុំ TPP នា​នាទីចុងក្រោយ​?

spot_img

Reuter ឲ្យ​ដឹងថា អង្គប្រជុំ​រវាង​មេដឹកនាំ​ប្រទេស ១១ របស់ TPP មាន​គំរោង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង ១៣​និង​៤៥​នាទី ប៉ុន្តែ​ត្រូវគេ​បង្ខំចិត្ត​លុបចោល​នា​នាទីចុងក្រោយ​ព្រោះ​នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau ពុំ​មក​ចូលរួម​ប្រជុំ​។​​ហេតុការណ៍​នេះ​ជាថ្មី​ម្តងទៀត បង្ហាញ​ឲ្យ​ឃើញ​ឧបសគ្គ​ក្នុង​កិច្ចចរចា​អនុម័ត TPP ទោះបី​ជាមុន​នោះ​ភាគីជប៉ុននិយាយថា បណ្តារដ្ឋមន្ត្រី TPP បានទទួលយកកិច្ចព្រមព្រៀងជាគោលការណ៍សំដៅ “សង្គ្រោះ” សន្ធិសញ្ញានេះក្រោយពេលដែលអាមេរិក “ដកថយ”។

នាយករដ្ឋមន្ត្រី​ការ​ណា​ដា Justin Trudeau

មូលហេតុនៃអវត្តមានរបស់នាយករដ្ឋមន្ត្រីកាណាដា នៅពុំទាន់មានការបញ្ជាក់ពីមូលហេតុទេ តែរឿងនេះហាក់ដូចជាត្រូវបានប្រាប់ទុកមុនហើយ។

តាមនោះមុននេះ១ថ្ងៃក្នុងដំណើរទស្សនៈកិច្ច មហាវិទ្យាល័យ Ton Duchtang នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី Trudeau បានថ្លែងថា ៖ “យើងខ្ញុំនឹងពុំទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ព្រោះតែយើងខ្ញុំមានអារម្មណ៍រងការបង្ខំឲ្យចុះហត្ថលេខា។ យើងខ្ញុំត្រូវមានការធានាថា កិច្ចព្រមព្រៀងនេះសមស្របនឹង Canada សមស្របនឹងពិភពលោក”។

រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសនេះ លោក Francois-Philippe Champagne ក៏បានថ្លែងបដិសេធព័ត៌មានថា បណ្តារដ្ឋមន្ត្រី TPP បានព្រមព្រៀងជាគោលការណ៍អំពី TPP ផងដែរ។

Global News បានដកស្រង់សម្តីរបស់មន្ត្រីពុំបញ្ចេញឈ្មោះម្នាក់របស់ Canada ឲ្យដឹងថា មូលហេតុមួយក្នុងចំណោមនោះ គឺកាណាដា ចាំបាច់ត្រូវមានពេលវេលា ព្រោះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ពុំទាន់មានលទ្ធផលច្បាស់លាស់នៅឡើយ។

តាមមន្ត្រីរូបនេះ គឺកាណាដា ចង់ផ្លាស់ប្តូរប្រការខ្លះរបស់ TPP ឬបន្ថែមប្រការពិសេស ឧបសម្ព័ន្ធបន្ថែមដើម្បីធានាប្រយោជន៍របស់កាណាដា។

កាណាដា ជាប្រទេសធំទី២ នៃប្រទេសទាំង១១ ក្នុងកិច្ចចរចា TPP បន្ទាប់ពីជប៉ុន។ ពុំខុសពី មិចស៊ីកូទេ ប្រទេសនេះនៅជំពាក់ជំពិនជាមួយកិច្ចចរចា NAFTA៕ សូយន

 

spot_img
×