Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របួសធ្ងន់​មួយ​ ស្រាល​មួយ ​ដោយសារ​ឡាន​បែក​កង់​មុខ​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ពីរ​គ្រឿង​ដែលមាន​ទិសដៅ​បញ្ច្រាស​គ្នា​

spot_img

តាកែវ​៖ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏​រន្ធត់មួយ​បាន​កើតឡើង​នៅវេលា​យប់​ថ្ងៃទី ១៩ មិថុនា ២០១៨ នៅ​កំណាត់​ផ្លូវ​ខេត្ត​លេខ ១២A ឋិតនៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​បារាយ​ណ៏ ក្រុង​ដូន​កែវ ខេត្តតាកែវ បានធ្វើ​សិស្សសាលា​ពីរ​នាក់​ដែល​ចេញពី​រៀន​នៅវេលា​ម៉ោង ៧​យប់​វិល​ត្រឡប់មកផ្ទះរងរបួស​ធ្ងន់​ស្រាល ដោយសារ​រថយន្ត​មួយគ្រឿង​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បែក​កង់​មុខ​រេ​ចង្កូត​ចូលមក​បុក​យ៉ាង​ពេញទំហឹង​នៅ​ចិញ្ចឹម​ផ្លូវ បណ្តាលអោយ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​នោះ បាន​រងរបួស​បាក់ដៃ បាក់ជើង និង​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​រងរបួស​ស្រាល ដេក​សម្រាក​ព្យាបាល​នៅផ្ទះ ។

​លោក ឥន្ទ មណ្ឌល អធិការរង​ក្រុង​ដូន​កែវ បានអោយដឹងថា រថយន្ត​បង្កហេតុ​នោះ​ម៉ាក កា​មេ​រី ឆ្លាម ព​ណ៌​ដី​ឥដ្ឋ ពាក់​ស្លាក​លេខ​ព្រៃវែង 2A-0879 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ ។ ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ​៥០ ព​ណ៌ទឹក​ប៊ិក ពាក់​ស្លាក​លេខ​តាកែវ 1I-9801 បើកបរ​ដោយ​ឈ្មោះ ង៉ែត ប៊ុន​ហុង ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ និង​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ ឆាន់ ខុ​ឌុន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​ជា​សិស្ស បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ព័​ណ​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1B-4774 រងរបួស​ធ្ងន់ ។ក្រោយពេល​កើតហេតុ ក្រុមមន្ត្រី​ជំនាញ​បានអោយ​រថយន្ត​សាមុយ​ដឹក​យកមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ដោយមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ត្រូវបាន​គ្រូពេទ្យ​បញ្ជូន​បន្តទៅ​រាជធានី​ភ្នំពេញ ។

​អ្នកឃើញ​ហេតុ​ការ​ណ៏​នៅ​ទី​នោះបាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​បើកបរ​មកពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​នោះ​បើកបរ​ពី​ទិស​ត្បូង​ទៅទិស​ខាងជើង មកដល់​ចំណុចកើតហេតុ ​ស្រាប់តែ​រថយន្ត​បង្កនោះ​បែក​កង់​មុខ រួច​រេ​ចង្កូត​ចូលមក​បុក​ម៉ូតូ​ពី​គ្រឿង​ទៀត​ដែលនៅ​ចិញ្ចឹម​ផ្លូវ​នេះ​តែម្តង បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ទាំងពីរ​គ្រឿង​នោះ ១​ខ្ទាត​ចេញទៅ​ចិញ្ចើម​ផ្លូវ មួយទៀត​បុក​ផ្ទប់​ជាមួយនឹង​កញ្ចក់​រថយន្តតែម្តង ហើយ​ក្រោយមក​ម្ចាស់​រថយន្តក៏បាន​នាំ​ប្រពន្ធ និង​កូន​រត់គេចខ្លួន​ទៅ ៕

តាកែវ

 

spot_img
×