Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ រថយន្ត​ក្រុង​មួយ​ផ្ទុះ​នៅ​តាម​ផ្លូវ ធ្វើ​ឲ្យ​អ្នកដំណើរ​ខ្ទាត​ចេញ​ក្រៅ​

spot_img

​​ឡានក្រុង​មួយ​បាន​ផ្ទុះ​នៅ​ភាគខាងត្បូង​ចិន កាលពី​យប់​ថ្ងៃ​ទី ១៨ ខែមិថុនា បណ្តាល​ឲ្យ​អ្នកដំណើរ ១២​នាក់ និង​អ្នកដំណើរ​តាមផ្លូវ ៣​នាក់​ទៀត​រងរបួស ។ ពួក​អ្នកដំណើរ​ដែល​ជាប់គាំង​នៅ​ខាងក្នុង​បាន​លូន​ចេញ​តាម​បង្អួច ខណៈពេល​ដែល​រថយន្ត​ក្រុង​នេះ គ្រប់​ដណ្តប់​ទៅដោយ​អគ្គិភ័យ​នៅ ឡេ​ហាន់ ខេត្ត​ស៊ី​ឈួន ។​

​ករណី​ផ្ទុះ​នេះ​បាន​ធ្វើឲ្យ​អ្នកដំណើរ​មួយចំនួនចុះពី​រថយន្ត និង​អ្នកដើរ​ក្បែរ​នោះ​ត្រូវ​ខ្ទាត​ចេញ​យ៉ាង​ឆ្ងាយ ។ នេះ​បើ​តាម​ការចេញផ្សាយ​តាម​រលកធាតុអាកាស​នៃ​ស្ថានីយ៍ទូរទស្សន៍​ចិន CCTV ។ ស្នងការ​នគរបា​លឡេ​ហាន់ ឲ្យដឹងថា ពួកគេ​កំពុង​ធ្វើ​ការស៊ើបអង្កេត​ជន សង្ស័យ​អាយុ ៣១​ឆ្នាំ​ម្នាក់ ប៉ុន្តែ​ពុំ​ប្រាប់​អ្វី​ផ្សេងទៀត ។ ចំណែក​អ្នករងរបួស ១៥​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងនោះ​មាន​ម្នាក់​រងរបួស​ធ្ងន់ ៕ សូ​យ​ន​

spot_img
×